សម្គាល់ពាក្យខ្មែរ

ក - ក៏- ករ

ក ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ១ ។
( ន. ) អវយវៈ​ដែល​ត​ពី​ក្បាល​ទៅ​ស្មា ឬ​ទៅ​ខ្លួន​នៃ​មនុស្ស​សត្វ ។
( កិ. ) តាំង​ផ្ដើម, តាំង​ធើ្វ ។
ឧទាហរណ៍៖ ក​ដៃ​, ក​ជើង, ក​ដប, ក​ក្អម ។ កសាង, ក​ចេតិយ, ក​ភូមិ ។

ក៏ ( និ. ) ពាក្យ​ជា​សន្ធាន​មាន​សំ​ឡេង​កញ្ឆក់​ខ្លី​សម្រាប់​និយាយ​ត​ប្រយោគ​ដោយ​ឡែក ។ ឧទាហរណ៍៖ អ្នក​ក៏​ទៅ, ធើ្វ​ដូច្នេះ​ក៏​បាន, របស់​នេះ​រូប​ក៏​ល្អ​ តម្លៃ​ក៏​ថោក ។

ករ បា. ( ន. ) ដៃ ។
ឧទាហរណ៍៖ លើក​ករ​ប្រណម្យ ។

កល់ - កល

កល់ ( កិ. ) ទ្រ​ពី​ក្រោម, ស៊ែម​ពី​ក្រោម ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង ឬ ដើម្បី​ឲ្យ​ហើប ឲ្យ​ខ្ពស់​ឡើង ។
ឧទាហរណ៍៖ ដាក់​កំណល់​កល់​ឲ្យ​ខ្ពស់​ឡើង ។

កល សំ. ( ន. ) ឧបាយ​យ៉ាង​ល្អិត, ល្បិច (ឧបាយ​កល) ។
ឧទាហរណ៍៖ ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ; ប្រយ័ត្ន​ចាញ់​កល​គេ ។

កាន់ - កណ្ឌ

កាន់ ( កិ. ) ចាប់​ខ្ជាប់ ។ ប្រកាន់​ការ ចាប់​ការ​ដោយ​មុខ​ៗ ។
ឧទាហរណ៍៖ កាន់​ដំបង, កាន់​ឆត្រ។ កាន់​ការ​ណា​ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ។

កណ្ឌ បា. ( ន. ) ព្រួញ; គ្រាប់​កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ ។
ឧទាហរណ៍៖ សាស្រ្តា​មួយ​កណ្ឌ ។

កន្លះ - កន្លាស់

កន្លះ ( គុ. ) ដែល​មាន​ខ្លះ, ដែល​មិន​ពេញ, នៅ​រវាង​ពាក់​កណ្ដាល ។
ឧទាហរណ៍៖ អង្ករ​កន្លះ​តៅ, ប្រហែល​កន្លះ​ម៉ោង,.... ។

កន្លាស់ ( ន. ) ប្រដាប់​មាន​មុខ​តូច​ស្រួច​សម្រាប់​ក្លាស់, ខ្ទាស់ ។ ( ន. ) ស្លឹក​សម្រាប់​ប្រក់, សម្រាប់​បាំង​ដែល​ដេរ ក្លាស់​ដោយ​កន្លាស់ ។ ( ន. ) ឈ្មោះ​ឈ្លើង​មួយ​ប្រភេទ មាន​រូប​តូច​ល្អិត ។
ឧទាហរណ៍៖ ក្លាស់​កន្លាស់​ក ។ ស្លឹក​កន្លាស់ ។ ឈ្លើង​កន្លាស់ ។

កាប់ - កប្ប

កាប់ បា.( កិ. ) ប្រហារ​ដោយ​គ្រឿង​មាន​មុខ​មុត មាន​ដាវ​និង​កាំបិត​ជាដើម។
ឧទាហរណ៍៖ កាប់ឈើធំ រលំឈើតូច ។

កប្ប បា.; សំ. ( ន. ) កាល​ដែល​តាំង​នៅ​យូរ​អង្វែង ។
ឧទាហរណ៍៖ មួយ​កប្ប, ភ្លើង​ប្រល័យ​កប្ប ។

កាំ - កម្ម

កាំ ( ន. ) អ្វី​ៗ ដែល​រៀប​ជា​ជាន់, ជា​ថ្នាក់​សម្រាប់​ទល់, សម្រាប់​ទ្រ, សម្រាប់​រង ។
ឧទាហរណ៍៖ កាំ​ជណ្ដើរ, កាំ​រទេះ ។

កម្ម បា.; សំ. ( ន. ) អំពើ; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅ​ថា កម្ម ។
ឧទាហរណ៍៖ ទទួល​កម្ម, រង​កម្ម, តាម​កម្ម​ចុះ,កម្ម​ករ, កម្មដ្ឋាន ។

កា - ការ - ការណ៍ - កាណ៌

កា ( ន. ) បំពង់​សម្រាប់​ដាក់​ទឹក ។​ ( កិ. ) សរសេរ​អាសយដ្ឋាន ឬសរសេរ​ថែម​សេចក្ដី​ផ្សេង​ៗ លើ​ខ្នង​សំបុត្រ​ជា​សញ្ញា ។
ឧទាហរណ៍៖ កា​ទឹក ។ កា​ស្រោម​សំបុត្រ កា​ខ្នង​សំបុត្រ ។

ការ ( កិ. ) ផ្សំ​ផ្គុំ​បុរស​និង​ស្ត្រី​ឲ្យ​បាន​ជា​គូ​ស្វាមី​ភរិយា ។ បា.; សំ. ( ន. ) កិច្ច ឬ អំពើ​ដែល​ត្រូវ​ធ្វើ ។ ( ន. ) ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ដើម​ពាក្យ​ដែល​ជា​កិរិយា​សព្ទ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​នាម​ស័ព្ទ ។
ឧទាហរណ៍៖ ការ​កូន, ស៊ី​ការ ។ ការងារ, ធ្វើ​ការ, ការ​សំពះ ។

ការណ៍ សំ. បា. ( ន. ) ហេតុ, ដំណើរ ។
ឧទាហរណ៍៖ ទាស់​ការណ៍​ហើយ​ឯង, សេចក្ដី​រាយ-ការណ៍ ។

កាណ៌ សំ. ( ន. ) សព្វ​ថ្ងៃ​ប្រើ​ជា​រាជ​សព្ទ គឺ ព្រះ​កាណ៌ “ត្រចៀក​ស្ដេច” ។

កាប - កាព្យ

កាប ( ន. ) ខ្នោះ​សម្រាប់​រឹត​គាប ។
ឧទាហរណ៍៖ កាប​រទេះ ។

កាព្យ បា.; សំ. ( ន. ) របៀប​ពាក្យ​ចួន​មាន​ឃ្លោង​ឃ្លា (កំណាព្យ) ។
ឧទាហរណ៍៖ ពាក្យ​កាព្យ, តែង​កាព្យ ។

កៀប - គាប

កៀប ( កិ. ) រឹត​ដោយ​តង្កៀប ។
ឧទាហរណ៍ ៖ ក្ដាម​កៀប ។

គាប ( កិ. ) ចាប់​រឹត​ដោយ​គំនាប ឬ ឃ្លាប ។
ឧទាហរណ៍ ៖ គាប​ត្នោត ។

កេរ - កេរ្តិ៍ - គេ

កេរ ( ន. ) ដំណែល, ជា​សម្បាច់​របស់​ដូន​តា ឬ​មាតា​បិតា ។
ឧទាហរណ៍៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ ។

កេរ្តិ៍ សំ.; បា. ( ន. ) សេចក្ដី​សរសើរ, ការ​ល្បី, ការ​ល្បី​លេច​ឮ, ខ្ចរខ្ចាយ ។
ឧទាហរណ៍៖ កេរ្តិ៍​ឈ្មោះ, និយាយ​បង្កាច់​កេរ្តិ៍​គេ, កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ ។

គេ សំ. បា. ( បុ. ) សម្រាប់​និយាយ​ចំពោះ​អ្នក​ដទៃ​ដោយ​មិន​ចេញ​ចំ​ឈ្មោះ​អ្នក​ណា​មួយ​ឡើយ ។
ឧទាហរណ៍៖ ខ្ញុំ​មិន​ហ៊ាន​រក​គេ​ទេ, កុំ​អាល​ទៅ ចាំ​គេ​មក​ជួប​ជុំ​សិន ។

កេស - កេះ

កេស កែស, កេ--ឬ កែ-- បា. ( ន. ) សក់, សក់​ទាំងឡាយ (ប្រើ​ក្នុង​រាជ-​សព្ទ) ។
ឧទាហរណ៍៖ ព្រះ​កេស; ចម្រើន​ព្រះ​កេសា​ថ្វាយ; កោរ​ព្រះ​កេសា។

កេះ ( កិ. ) ឆ្កឹះ​ដោយ​ម្រាម​ដៃ, ដោយ​ក្រចក ។
ឧទាហរណ៍៖ កេះ​ដី, កេះ​រមាស់ ។

កែស - កែះ

កែស ( ន. )ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ឈើ​ក្រាម​រមាស តែ​ធំ​ជាង ។ ( ន. ) ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ សណ្ឋាន​ដូច​ត្រី​ក្លាំងហាយ; ត្រី​កែស​មាន ៣ ប្រភេទ​គឺ កែស​ធម្មតា រូប​តូច​ល្មម, កែស​ជម្រៅ ធំ​ជាង​បន្តិច ហើយ​នឹង កែស​ប្រាក់ ធំ​ជាង​នោះ​ទៅ​ទៀត ។

កែះ ( ន. ) ឈ្មោះ​សត្វ​ចតុប្បាទ​ព្រៃ រូប​ភាព​ស្រដៀង​នឹង​ពពែ, រស់​នៅ​តែ​ក្នុង​ព្រៃ​ភ្នំ, គេ​រាប់អាន​យក​ស្នែង​មក​ដុះ​ផឹក​ជា​ថ្នាំ​ត្រជាក់ ។

កោត - កោដិ - កោដ្ឋ

កោត ( កិ. ) ស្ញែង, ស្ងើច ។ ខ្លាច, ញញើត ។
ឧទាហរណ៍៖ កោត​ក្រែង, កោត​ញញើត, កោត​ខ្លាច, កោត​ខាម) ។

កោដិ សំ. បា. ( ប. សំ. ) ចំនួន ១០ លាន ។

កោដ្ឋ បា. ( ន. ) ជង្រុក ។ របស់​សម្រាប់​ដាក់​សព, ដាក់​ធាតុ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ប្រើ​ជា​ថ្នាំ ។

កំពុង - កំពង់

កំពុង ( គុ. ) ដែល​ពេញ​កំពូក កណ្ដាល​ឡើង​មិន​រាប​ស្មើ ។ ( និ. ) កាល​ក្នុង, កាល​ដែល​ជាប់​នៅ​ក្នុង​រវាង ។
ឧទាហរណ៍៖ ពេញ​កំពុង, ថ្ពាល់​កំពុង ។ កំពុង​ធ្វើ​ការ, កំពុង​និយាយ... ។

កំពង់ ( ន. )ទី​កន្លែង​នៅ​មាត់​ទឹក​ដែល​ជនានុជន​ចុះ​ឡើង​ឬ​ចត​ទូក​ជាដើម ។
ឧទាហរណ៍៖ កំពង់​ទូក, កំពង់​កប៉ាល់, កំពង់​ទឹក ។

ក្រំ - ក្រម

ក្រំ ( កិ. ) ប្រកប, បញ្ចុះ​លោហ​ជាតិ​ផ្សេង​ៗ នឹង​ដែក ។ ( គុ. ) ខ្ទាំ; ស្ងួតស្ងប់, អន់; សៅហ្មង ។
ឧទាហរណ៍៖ ក្រំ​មាស ។ ក្រំ​ខ្លួន, ក្រំ​-ចិត្ត, ក្រៀម​ក្រំ ។

ក្រម សំ. ( ន. ) លំដាប់; ក្បួន, បែប, ពួក, ប៉ែក ។
ឧទាហរណ៍៖ ក្រម​ព្រហ្មទណ្ឌ, ក្រម​រដ្ឋប្បវេណី ។

ក្រាស - ក្រាស់

ក្រាស ( ន. ) ប្រដាប់​សម្រាប់​សិត​សក់ មាន​ធ្មេញ​ច្រើន​ដូច​ជា​ស្និត តែ​ធំ​ៗ ជាង​ស្និត ។ ឈ្មោះ​អណ្ដើក​សមុទ្រ​មួយ​ប្រភេទ ស្នូក​មាន​ពណ៌​ថ្លា ធ្វើ​ជា​ក្រាស​សិត​​សក់ ឬ ជា​ប្រអប់​ជាដើម ក៏​បាន ។ ( ន. ) ពន្លក​ស្លាប​ខ្ចី​ដែល​ទើប​នឹង​ដុះ​រង្វើល​ៗ ខ្លី​ៗ នៃ​កូន​សត្វ​បក្សី ។
ឧទាហរណ៍៖ កូន​ក្អែក​ទើប​នឹង​ដុះ​ក្រាស ។

ក្រាស់ ( គុ. ) ដែល​មាន​កម្រាស់, ទីទៃ​ពី​ស្ដើង ។ ប្រាប់ចំនួនច្រើន ។
ឧទាហរណ៍៖ ក្ដារ​ក្រាស់, សំពត់​ក្រាស់ ។ មាន​សម្បត្តិ​ក្រាស់​ក្រែល, មាន​ធនធាន​ក្រាស់​ក្រែល, មនុស្ស​ច្រើន​ក្រាស់​ក្រៃ ។

ក្រឹត្យ - ក្រិត

ក្រឹត្យ សំ. ( ន. ) កិច្ច; ច្បាប់ ។
ឧទាហរណ៍៖ កាន់​ក្រឹត្យ​វិន័យ។

ក្រិត ( កិ. ) លាក់​ចំណាំ, លាក់​ឲ្យ​មាន​ស្នាម​ជា​សម្គាល់ ។
ឧទាហរណ៍៖ ក្រិត​ឈើ​ចំណាំ ។

ក្លា - ខ្លា

ក្លា ( គុ. ) សប្បាយ​ក្នុង​ខ្លួន, អង់អាច, ដែល​សំដែង​កិរិយា​ឲ្យ​ឃើញ​សេចក្ដី​រីករាយ ។
ឧទាហរណ៍៖ ចិត្ត​ក្លា, សំដី​ក្លា ។


ខ្លា ( ន. ) ឈ្មោះ​សត្វ​ចតុប្បាទ​សាហាវ រូប​រាង​ដូច​ឆ្មា តែ​ធំ​ជាង តែង​នៅ​ក្នុង​ព្រៃ បរិភោគ​សាច់ ។ ខ្លា​មាន​ច្រើន​ប្រភេទ​គឺ ខ្លា​ធំ, ខ្លា​រខិន, ខ្លា​ត្រី ។ ខ្លា​មួយ​ប្រភេទ​ទៀត​ខ្មៅ បរិភោគ​ឃ្មុំ​ជា​អាហារ​ហៅ​ថា ខ្លា​ឃ្មុំ ។

ក្លែង - ខ្លែង

ក្លែង ( កិ. ) ធ្វើ​ឲ្យ​ប្លែក​ចាក​រូប​រាង​ដើម ទៅ​យក​រូប​រាង​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ឬ ពោល​ឲ្យ​ខុស​ចាក​សំដី​ដើម​ទៅ​ពោល​សំដី​ថ្មី​ដើម្បី​កុំ​ឲ្យ​គេ​ដឹង ។
ឧទាហរណ៍៖ ក្លែង​រូប, ក្លែង​សំដី, ក្លែង​សំឡេង ។

ខ្លែង ( ន. ) ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ក្រហម​ក្រមៅ ត្រង់​ក​មាន​សម្បុរ-ស ចំពុះ​ខុប ក្រញាំ​ជើង​ចំណាប់​មាំ អាច​ចាប់​សត្វ​តូច​ៗ ស៊ី​បាន ។ ( ន. ) រូប​តំណាង​សត្វ​ខ្លែង ធ្វើ​ដោយ​ក្រដាស​សម្រាប់​បង្ហើរ ។
ឧទាហរណ៍៖ ខ្លែង​បង្ហើរ, បង្ហើរ​ខ្លែង, បង្ហោះខ្លែង​ ។

ខ - ខរ

ខ ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ១ ។ ( កិ. ) ចម្អិន​ម្ហូប​ ។ ( ន. ) ត្រី ឬ សាច់​ដែល​ចម្អិន​ដោយ​មាន​គ្រឿង​ផ្សេង​ៗ លាយ​ផ្សំ​ផង។ ( ន. ) ឈ្មោះ​ដាវ​ដង​វែង មាន​ងៀង​នៅ​ខ្នង ។ ( ន. ) ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដី​ស្រង់ រួម​ចំនួន​ខ្លី​ៗ ។
ឧទាហរណ៍៖ ខ​ត្រី, ខ​សាច់ ។ ត្រី​ខ, ជ្រូក​ខ ។ ដាវ​ខ ។ ខ ១, ខ ២, ខ ៣ ។

ខរ សំ. បា. ( ន. ) ឈ្មោះ​យក្ស​មួយ​ក្នុង​រឿង​រាមកេរ្តិ៍ ។

ខាន់ - ខ័ន - ខន្ធ - ខណ្ឌ

ខាន់ (ម. ព. ខ័ឌ្គ) ។

ខ័ន (ម. ព. ខ័ឌ្គ) ។

ខ័ឌ្គ ខាត់ សំ.; បា. ( ន. ) គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មាន​មុខ​ទាំង​ពីរ​ខាង​ ផ្លែ​ធំ​វែង និងដង​ខ្លី; ហៅ​ថា ខ័ន (ព្រះ​ខ័ន ឬ ព្រះ​ខាន់) ។

ខន្ធ បា.; សំ. ( ន. ) ក; ដើម; គំនរ : ពួក, កង, ប្រជុំ; កំណត់ ។
ឧទាហរណ៍៖ ខន្ធ ៥ គឺ​រូបក្ខន្ធ, វេទនា​ខន្ធ, សញ្ញា​ខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ, ទម្លាយ​ខន្ធ, រំលត់​ខន្ធ ។

ខណ្ឌ សំ. បា. ( ន. ) សង្កាត់, ប៉ែក, កំណត់, ប៉ែត​អាណា​ខែត្រ ។
ឧទាហរណ៍៖ សង្កាត់ -> ខណ្ឌ​ -> ក្រុង ។ ឃុំ«នីគម» -> ស្រុក -> ខេត្ត ។

ខួ - ខួរ

ខួ ( កិ. ) ធ្វើ​សម្ល​មួយ​យ៉ាង​ឈ្មោះ ខួ ។ ( ន. ) ឈ្មោះ​សម្ល​មួយ​យ៉ាង ដែល​គេ​យក​ក្ដាម ឬ បង្កង​មក​បុក​ឲ្យ​ល្អិត​ហើយ​លាយ​នឹង​ទឹក ពូត​យក​រស​ជាតិ​មក​ចម្អិន ។
ឧទាហរណ៍៖ ខួ​ក្ដាម, ខួ​បង្កង ។

ខួរ ( ន. ) អាការ​នៅ​ក្នុង​ក្បាល ឬ ក្នុង​ឆ្អឹង​ខាប់​ដូច​ចាហួយ ។
ឧទាហរណ៍៖ ខួរ​ក្បាល, ខួរ​ឆ្អឹង ។

ខោ - ខោរ

ខោ ចិ. ( ន. ) សម្លៀក​ធ្វើ​ដោយ​សំពត់ មាន​សណ្ឋាន​ផ្សេង​ៗ មាន​ជើង​ មាន​ចង្កេះ ។
ឧទាហរណ៍៖ ខោ​ស្នាប់​ភ្លៅ, ខោ​ជើង​វែង ។

ខោរ ( ន. ) ឈ្មោះ​ស្វា​មួយ​ពួក សម្បុរ​ខ្មៅ​ជាង​ស្វា​ក្រិស រូប​ធំ មុខ​ខ្លី ។
ឧទាហរណ៍៖ ស្វា​ខោរ ។

គ - គរ - គភ៌

គ ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១។ ( គុ. ) ឥត​សំដី ។ ( ន. ) ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ, កែប, ពូក ជាដើម ។
ឧទាហរណ៍៖ មនុស្ស​គ ។ ​សំឡី​គ, ខ្នើយញាត់​សំឡី​គ​ ។

គរ ( កិ. ) ធ្វើ​ឲ្យ​ជា​គំនរ ។

គភ៌ សំ.; បា. ( ន. ) សត្វ​កើត​ក្នុង​ផ្ទៃ ។ គ័ភ៌​
ឧទាហរណ៍៖ ទ្រង់​គភ៌, ស្រី​មាន​គភ៌។ គ័ភ៌​

គន់ - គណ

គន់ ( កិ. ) រក​មើល; តែ​កម្រ​និយាយ​ដាច់​តែ​ឯង ច្រើន​និយាយ​ថា គយគន់ ឬ គន់​មើល ។

គណ សំ. បា. ( ន. ) ពួក; ក្រុម; បន; ហ្វូង ។ សព្វ​ថ្ងៃ​នេះ ប្រើ​ជា​សមណ​ស័ក្តិ​របស់​បព្វជិត ។
ឧទាហរណ៍៖ មេ​គណ ។

គន្ថៈ - គន្ធ

គន្ថៈ គ័ន-ថៈ បា. ( ន. ) (គន្ថ) កម្រង; ចំណង, ...។ គម្ពីរ ឬ ក្បួន​ខាង​សាសនា; ឈ្មោះ​កិលេស​មួយ​ពួក មាន អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។

គន្ធ គន់-ធ សំ. បា. ( ន. ) ក្លិន; គ្រឿង​ក្រអូប (សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ) ។ ប្រើ​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ ។
ឧទាហរណ៍៖ គន្ធ​ជាត, គន្ធ​ពាណិជ, គន្ធ​ពិដោរ, គន្ធ​រស ។ល។

គត់ - គាត់ - កត់

គត់ ( កិ. ) (ម. ព. គុត) ។ ( គុ. ) ដែល​ត្រឹម, ដែល​ត្រឹម​កំណត់​មិន​លើស មិន​ខ្វះ ។ ដែល​ជិត​មិន​លេច មិន​ជ្រាប​ទឹក ។

គុត ( កិ. ) ប្រហារ, កាប់, ពិឃាត, ធ្វើ​ឃាត, សម្លាប់; ច្រើន​និយាយ​ថា វាយ​គុត, ធ្វើ​គុត ។
ឧទាហរណ៍៖ មាន​តែ ១០ គត់ ។ ឆត្រ​នេះ​គត់​ភ្លៀង​ល្អ​ណាស់ ។

គាត់ ( បុ. ) គេ, អ្នក ។
ឧទាហរណ៍៖ បង​ខ្ញុំ​ធ្វើ​ការ​មិន​កើត ព្រោះ​គាត់​មិន​សូវ​សប្បាយ ។

កត់ ( កិ. ) សរសេរ​ចំណាំ ។ ទប់, ឃាត់​ទុក​ឲ្យ​នឹង ។
ឧទាហរណ៍ ៖ កត់ត្រា, កត់​ពន្ធ ។ ដំរី​ដាល​គេ​យក​កង្វេរ​កាប់​កត់​ឲ្យ​នៅ​នឹង ។

គុន - គុណ

គុន ( ន. ) ឈ្មោះ​សិល្ប​ខាង​គ្រឿង​អាវុធ, ជា​ចំណេះ​វិសេស​ម្យ៉ាង​របស់​អ្នក​ចម្បាំង ពី​ក្នុង​សម័យ​បុព្វបុរស​រាល់​ប្រទេស ។
ឧទាហរណ៍៖ គុន​ដំបង, គុន​ដាវ​វែង, គុន​ដាវ​ខ្លី, គុន​កាំបិត​គ្រលុក ... ។

គុណ សំ. បា. ( ន. ឬ គុ. ) ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើន​ឡើង ។ សំ. បា. ( ន. ) សេចក្ដី​ចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដី​ល្អ; សភាព; បែប​បទ... ។ សភាវ​ធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន​គួរ​គោរព​តប​ស្នង​នឹង​ខាន​ពុំ​បាន ។
ឧទាហរណ៍៖ គុណ ១០ ជា ២០, លេខ​គុណ ។ គុណ​មាតា, គុណ​បិតា, គុណ​គ្រូ, អ្នកមាន​គុណ ។ គុណ​ធម៌, គុណ​នាម, គុណ​ភាព, គុណ​វិបត្តិ, គុណ​សម្បត្តិ ។ល។

គំ - គុំ - គុម្ព

គំ ( កិ. ) ចាក់​ទឹក​ត្រាំ​ឲ្យ​របើក​បាយ​ក្ដាំង​ដែល​ជាប់​នៅ​នឹង​បាត​ឆ្នាំង ។ បាយ​ក្ដាំង​ដែល​របើក​មក​នោះ ហៅ​ថា បាយ​គំ ឬ បាយ​គំ​ទឹក ។

គុំ ( កិ. ) ប៉ង​ដោយ​អាក្រក់, ប៉ង​ធ្វើ​ការ​បៀតបៀន​គេ, ចង​គំនុំ , គុំកួន គុំ​យ៉ាង​ខ្ជាប់​ខ្ជួន​មិន​បណ្ដាល​ឲ្យ​ភ្លេច ។
ឧទាហរណ៍៖ គុំ​វាយ, វា​គុំកួន​យូរ​ហើយ ។

គុម្ព បា.; សំ. ( ន. ) ពួក, ប្រជុំ,... ។ ពួក, ប្រជុំ​ដើម​ឈើ ឬ ដំណាំ​ផ្សេង​ៗ ។
ឧទាហរណ៍៖ គុម្ព​ឈើ, ចេក ១ គុម្ព ។

គូ - គូរ

គូ ( ន. ) ស្នាម​ភ្លោះ​ព័ទ្ធ​ជុំ​វិញ​បន្ទាយ ឬ វាំង ។ ( ន. ) ចំនួន​ពីរ​ផ្ទឹម​គ្នា។
ឧទាហរណ៍៖ កសិណ​ព័ទ្ធ​ជុំ​វិញ​នគរ​វត្ត ។ មួយ​គូ, ពីរ​គូ, គូ​ព្រេង, គូ​កម្ម ។

គូរ ( កិ. ) ធ្វើ​ឲ្យ​កើត​ជា​គំនូរ​តំណាង​រូប​រាង​សរពើ ដោយ​ដី​ខ្មៅ, ប៉ាកកា ឬ ជក់ ។ ( ប. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ​គិត ។
ឧទាហរណ៍៖ គូរ​រូប, គូរ​គំនូរ, គូរ​ផែនទី ។ គិត​គូរ, គិត​ហើយ​សឹម​គូរ ។

គូថ - គូទ

គូថ បា.; សំ. ( ន. ) អាចម ឬ អាចម៍, ឧច្ចារៈ, លាមក ។ គូធ
ឧទាហរណ៍៖ អង្គុយ​បន្ទោ​គូថ​ក្នុង​បង្គន់ ។

គូទ សំ. បា. ( ន. ) អវយវៈ​ត្រង់​ចំណែក​កាយ​ខាង​ក្រោយ​ ។ ប្រើ​ដោយ​ច្រឡំ​សរសេរ គូថ, ត្រូវ​ប្រើ គូទ វិញ​ទើប​ត្រឹមត្រូវ ។
ឧទាហរណ៍៖ ដាក់​គូទ​អង្គុយ ។

គួរ - កួរ

គួរ ( គុ. ) សម; គម្បី; ឥត​ទាស់ ។ ( អា. និ. ) សម, សម​តែ, ល្មម, ល្មម​តែ។
ឧទាហរណ៍៖ អ្នក​ថា​ហ្នឹង​គួរ​ហើយ; ពាក្យ​នោះ​គួរ​ហើយ ។ គួរ​ខ្លាច​អំពើ​អាក្រក់, គួរ​ស្រឡាញ់​អំពើ​ល្អ, គួរ​តែ ។

កួរ ( ន. ) ចង្កោម​ផ្លែ, សំណុំ​ផ្លែ ។ ចំពោះ​អម្ពិល​និង​សណ្ដែក​ទ្រើង គេ​ហៅ​សំដៅ​យក​តួ​ផ្លែ​តែ​ម្ដង​ថា កួរ ។
ឧទាហរណ៍៖ កួរ​ស្រូវ, កួរ​ស្ពៅ, អម្ពិល ១ កួរ, កួរ​អម្ពិល, សណ្ដែក ១ កួរ គឺ​មួយ​ផ្លែ ។

គេ - គេហ៍

គេ សំ. បា. ( បុ. ) សម្រាប់​និយាយ​ចំពោះ​អ្នក​ដទៃ​ដោយ​មិន​ចេញ​ចំ​ឈ្មោះ​អ្នក​ណា​មួយ​ឡើយ ។
ឧទាហរណ៍៖ ខ្ញុំ​មិន​ហ៊ាន​រក​គេ​ទេ ។ ធ្វើ​យ៉ាង​ហ្នឹង​មិន​ល្អ​ទេ នាំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​គេ​ឯង​អស់​ហើយ ។

គេហ៍ គេ សំ. បា. ( បុ. ) ពាក្យ​សម្រាប់​ប្ដី​ប្រពន្ធ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះ​ស្មើ, ជា​ពាក្យ​រាបសា​របស់​ប្រជាជន, មាន​សេចក្ដី​ថា “អ្នក​ផ្ទះ” ។
ឧទាហរណ៍៖ គេហ៍​អើយ​បាយ​ឆ្អិន​ហើយ​ឬ​នៅ ?

គ្រហស្ថ - ហស្ត

គ្រហស្ថ គ្រហ៊ាស់ សំ. ក្ល. សំ.; បា. ( ន. ) អ្នក​មាន​ផ្ទះ, អ្នក​គ្រប់​គ្រង​ផ្ទះ គឺ​អ្នក​មាន​គ្រួសារ ។ ពាក្យ​ផ្ទុយ បព្វជិត ។

ហស្ត ហ៊ាស់ សំ.; បា. ( ន. ) ដៃ ។ យើង​ប្រើ​ជា រាជសព្ទ ។ គួរ​កុំ​ច្រឡំ ហស្ត ជា ហស្ថ ។
ឧទាហរណ៍៖ ព្រះ​ហស្ត ; ព្រះ​ហស្ត​លេខា ; ឡាយ​ព្រះ​ហស្ត ។ល។

គ្រា - គ្រាហ៍

គ្រា ( ន. ) កាល, សម័យ ។
ឧទាហរណ៍៖ គ្រា​នេះ, គ្រា​នោះ, គ្រា​ក្រោយ, គ្រា​អំណត់, គា្រ​ក្រ ។ល។

គ្រាហ៍ សំ.; បា. ( ន. ) ដំណើរ​អង, កៀក​អង ។ ប្រើ​ក្លាយ​មក​ជា កិ. ។
ឧទាហរណ៍៖ គ្រាហ៍​មនុស្ស​ឈឺ , គ្រាហ៍​មនុស្ស​មាន​របួស ។

ង - ងរ

ង ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គ​ទី ១ ។ ( គុ. ) ដែល​មាន​រំពត់​ខាង​គល់ ឬ​ខាង​ចុង​ងើយ​ស្ទើត​ឡើង ។
ឧទាហរណ៍៖ ស្នែង​គោ​ង​ស្ទើត, ទូក​ង (ប្រើ​ឲ្យ​ងាយ​មើល ងាយ​អាន គួរ​សរសេរ ស្នែង​គោ-ង​សស្ទើត, ទូក-ង) ។

ងរ ( កិ. ) សំដែង​អាការ​មាយា នាំ​ងរ ។
ឧទាហរណ៍៖ ងរ​ចុះ, ងរ​ឡើង ។

ងា - ងារ

ងា ( កិ. ) លើក​ដៃ​ឡើង​ជន្ល ឬ​លើក​ដៃ​វាសវង់​លំនាំ​គុន ។
ឧទាហរណ៍ ៖ ងា​ដៃ, ងា​ដៃ​ជន្ល ។

ងារ ( ន. ) មុខ​ការ, ទី​តំណែង​រាជការ​តាម​បណ្ដា​ស័ក្ដិ, យស​ស័ក្ដិ ។ ( ន. ) ភាគ​ដី​ល្មម​កម្លាំង​បុរស​ធ្វើ​មួយ​ពេល​ហើយ​ការ ។ ការ​ដែល​ចែក​ដោយ​មុខ, ដោយ​ឡែក ។ ( ប. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ​ការ ។
ឧទាហរណ៍៖ លោក​ហ្នឹង​មាន​ងារ​ជា​អ្វី ? មាន​ងារ​ជា​ប្រធានាធិបតី ។ ដី​មួយ​ងារ, ភ្ជួរ​ស្រែ​មួយ​ព្រឹក​បាន​ពីរ​ងារ ។ ធ្វើ​ការ​តាម​មុខ​ងារ ។ ការ​ងារ ។

ង៉ែង៉ - ង៉ែង៉រ

ង៉ែង៉ ( ឧ. ) សូរ​សំឡេង​ទ្រ​ខ្មែរ ។

ង៉ែង៉រ ( កិ. វិ. ) វិល​វល់​ស្ទាក់​ស្ទើរ, កកែកករ​មិន​ដាច់​ស្រេច ។
ឧទាហរណ៍៖ ដើរ​ង៉ែង៉រ, និយាយ​ង៉ែង៉រ ។

ច - ចរ

ច ព្យពា្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ២ ។ ( កិ. ) ពុះ​ឈើ​បំបែក​ជា​ពីរ​ដោយ​ដឹង​ភ្លុក ។ ស. ( ន. ) ស្បៃ​ហ្នាំង គឺ​ស្បៃ​ស​ដែល​គេ​ត្រដាង​បញ្ចាំង​ស្រមោល​រូប​ស្បែក​ដាប់​រំហោក ។ យ. ( ន. ) (ឆ្កែ) ឈ្មោះ​ឆ្នាំ​ទី ១១ (សុនខ) ។
ឧទាហរណ៍៖ មនុស្ស​ក្នុង​ជាន់​បុរាណ​ច្រើន​ច​ឈើ​ធ្វើ​ជា​ក្ដារ​ក្រាល ព្រោះ​ក្នុង​សម័យ​នោះ​មាន​តែ​ដឹង​មិន​ទាន់​មាន​រណារ ។ ចហ្នាំង ឬ ចណាំង សំពត់​ស​ដែល​សម្រាប់​បញ្ចាំង​ភាពយន្ត​សម័យ​បច្ចុប្បន្ន​ក៏​គឺ ច នុះ​ឯង ។ ឆ្នាំ ច ។

ចរ ច សំ. បា. ( កិ. ) ត្រាច់, ដើរ, ទៅ; ប្រព្រឹត្ត ។

ចក្រ - ចាក់

ចក្រ ច័ក សំ.; បា. ( ន. ) កង់; កង់​មាន​កាំ; អាវុធ​មាន​សណ្ឋាន​ជា​វង់​មូល​មាន​ងៀង​ជា​បន្លា​ជុំ​វិញ មាន​មុខ​មុត; មណ្ឌល, រង្វង់​មូល; ប្រទេស, អាណា​ខេត្ត; ពួក, ហ្វូង; កង​ទ័ព; កណ្ដាប់​ព័ទ្ធ​ជុំ​វិញ ... ។
ឧទាហរណ៍៖ កង់ចក្រ ។ អាណាចក្រ។

ចាក់ ( កិ. ) បុះ​ដោយ​គ្រឿង​ប្រហារ​មាន​មុខ​ស្រួច ។ យក​អ្វី​ៗ​ក្រៅ​អំពី​គ្រឿង​ប្រហារ​បុះ ឬ​រុក ។ រលាក់​អ្វី​មួយ​ចេញ​ពី​ក្នុង​អ្វី​មួយ​ដាក់​ទៅ​ក្នុង, ទៅ​លើ​វត្ថុ ឬ​ទី​កន្លែង​ផ្សេង ។
ឧទាហរណ៍៖ ចាក់​ក្រឡេក, ចាក់​ប្រឡែង ... ។ ចាក់​ទឹក, ចាក់​សំរាម ។

ចារ - ចារុ៍

ចារ ( កិ. ) ធ្វើ​របង​ទាប​ដោយ​ដោត​ចម្រឹង​ឲ្យ​ជា​ចារឹក ។ សរសេរ​ដោយ​ដែក​ចារ ។ ( ន. ) ឈ្មោះ​ឈើ​មាន​ផ្កា​សម្បុរ​ក្រហម ក្លិន​ឆ្អាប ។
ឧទាហរណ៍៖ ចារ​ចំណារ ។ ចារ​សាស្ត្រា ។ ដើម​ចារ, ផ្កា​ចារ ។

ចារុ៍ ចា បា.; សំ. ( ន. ) បំពង់ ឬ​ឡត​តូច​ៗ ធ្វើ​ដោយ​មាស​ឬ​ប្រាក់ ដោត​នឹង​ខ្សែ​អំបោះ​ឬ​ខ្សែ​សូត្រ​ឲ្យ​ធំ​ល្មម​ស៊ក​ចារុ៍​នោះ​បាន ខ្សែ​នោះ​ច្រើន​តែ​មាន​ពណ៌​ក្រហម សម្រាប់​ពួក​ស្ត្រី​ពាក់​ជា​គ្រឿង​សម្អាង​កាយកាលសម័យ​បុរាណ​​ (ត្រូវ​គ្នា​នឹង​ខ្សែ​ខ្លួន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ) ។
ឧទាហរណ៍៖ ចារុ៍​មាស, ចារុ៍​ប្រាក់, ពាក់​ចារុ៍ ។

ច័ន - ចន្ទ - ចន្រ្ទ - ចន្ទន៍ - ចណ្ឌ

ច័ន ( ន. ) ឈ្មោះ​ឈើ​មាន​ផ្លៃ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះ​ដល់​ទុំ មាន​ក្លិន​ក្រអូប​ប្រហើរ​ឈ្ងប់ មាន​រស​ផ្អែម​ប្រើ​ជា​បង្អែម ។ ចាន់

ចន្ទ ច័ន បា. ( ន. ) សភាវៈ​សម្រាប់​បំភ្លឺក្នុងពេល​យប់ ។
ឧទាហរណ៍៖ ព្រះ​ចន្ទ​ពេញ​វង់ «លោក​ខែ, ខែ​រះ, ខែ​លិច, ខែ​ភ្លឺ» ។

ចន្រ្ទ ច័ន សំ. ( ន. ) ដូច​គ្នា​នឹង ចន្ទ ។

ចន្ទន៍ ច័ន សំ. បា. ( ន. ) ឈ្មោះ​ឈើ​មាន​ខ្លឹម​ក្រអូប ។
ឧទាហរណ៍៖ ចន្ទន៍​ស, ចន្ទន៍​ក្រហម ។

ចណ្ឌ សំ. បា. ( គុ. ) កាច; ក្ដៅ; ហឹរ ... ។ ន. កំណាច, សេចក្ដី​ក្រោធ, កំហឹង ... ។ ច័ណ្ឌ
ឧទាហរណ៍៖ ប្រចណ្ឌ ។

ចិត - ចិត្ត - ចិត្ត

ចិត ( កិ. ) កាត់ជាចំណិត ។ ចិតប្រួម ចិតសម្រួលឲ្យរួមតូចខាងចុង ។
ឧទាហរណ៍៖ ចិតបន្លែ ។ ចិតប្រួមខ្មៅដៃ ។

ចិត្ត សំ. បា. ( ន. ) ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត ។
ឧទាហរណ៍៖ ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។

ចិត្ត ចិត-តៈ ឬ ចិត-ត្រៈ បា.; សំ. ( គុ. ឬ ន. ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ ។ ច្រើនប្រើជាគុណនាមជាង។
ឧទាហរណ៍៖ ចិត្តវិជ្ជា, ចិត្រវិទ្យា, ចិត្តកម្ម, ចិត្តការ, ចិត្រករ ។

ចីរកាល - ចីរចរ - ចេរចា - ចេរវិល

ចីរកាល ចេរកាល សំ. បា. ( ន. ) ការ​យឺតយូរ, កាល​ដ៏​យូរ ។
ឧទាហរណ៍៖ អ្នក​ឯង​ត្រូវ​រក្សា​របស់​នេះ​ឲ្យ​បាន​គង់​ឋិត​ថេរ​ចីរកាល​ត​ទៅ ។

ចីរចរ ចេរៈចរ សំ. បា. ( ន. ) ដំណើរ​ទៅ​យូរ (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។

ចេរចា ចេរ៉ៈចា ( កិ. ) និយាយ​រួសរាយ​កាន់​គ្នា (ច្រើន​ប្រើ​ថា ចរចា) ។

ចេរវិល ចេ-- ( កិ. )ត្រឡប់​មក​វិញ, ត្រឡប់​មក​កើត(ប្រជុំ​ជាតក)។ ចេរវិលវឹង
ឧទាហរណ៍៖ ចេរ​វិល​វឹង​មក យោន​យក​ជាតិ​ជា បុត្រ​មហា​ក្សត្រា ... ។

ចេក - ចេច​ៗ

ចេក ( ន. ) ឈ្មោះ​ដំណាំ​មាន​ស្លឹក​ប្រើ​ការ មាន​ផ្លែ​ជា​អាហារ ។
ឧទាហរណ៍៖ ចេក​ណាំវ៉ា, ចេក​អំបូង, ចេក​នួន, ចេក​ពង​មាន់, ចេក​ជ្វា ។

ចេច​ៗ ( ឧ. ) សូរ​សម្រែក​កូន​ក្មេង, សត្វ​បក្សី ឬ​ម្រឹគ ចំពូក​ខ្លះ ។

ចោត - ចោទ - ចោទកៈ

ចោត ( គុ. ) ទីទៃ​ពី​ទេរ គឺ​ចំហុង ។ ឈ្មោះ​ក្ដាម​សមុទ្រ​មួយ​ពួក ។
ឧទាហរណ៍៖ ច្រាំង​ចោត ។ ក្ដាម​ចោត ។

ចោទ បា. ( កិ. ) តឿន, ដាស់តឿន; សួរ​ដណ្ដឹង; ដាក់​ចំណោទ, ដាក់​ប្រស្នា​ឲ្យ​រក; ប្ដឹង, ប្ដឹង​ប្រកាន់ ។

ចោទកៈ បា. ( ន. ) អ្នក​ចោទ ។ ចោទក៍
ឧទាហរណ៍៖ ខាង​ចោទ​ក៍​អាង​ថា ...។

ចំណោត - ចំណោទ

ចំណោត ( ន. ) ទី, កន្លែង​ដែល​ចោត ។
ឧទាហរណ៍៖ ចំណោត​ច្រាំង, ចំណោត​ភ្នំ ។

ចំណោទ ( ន. ) សេចក្ដី​ចោទ, ពាក្យ​ចោទ, ប្រស្នា ។
ឧទាហរណ៍៖ ចំណោទ​លេខ, រក​ចំណោទ , ដោះ​ចំណោទ ។

ច្បា - ច្បារ

ច្បា សំ. បា. ( ន. ) ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ ផ្កា​ឥត​ក្លិន ។

ច្បារ ( ន. ) សួន​ដំណាំ, ទី​ដី​ដែល​ដាំ​បន្លែ ឬ​ដាំ​ដំណាំ​រាយ​រង​ផ្សេង​ៗ ដែល​មាន​ចំណារ​ដោយ​ឡែក ដោយ​សង្កាត់ ។
ឧទាហរណ៍៖ ច្បារ​ផ្កា, ច្បារ​ម្ទេស, ច្បារ​មន ។

ច្យុត - ច្យុតិ

ច្យុត សំ.; បា. ( កិ. ) ឃ្លាត, របូត, ស្លាប់, ដែល​ស្លាប់​ហើយ; ច្រើន​និយាយ​ចំពោះ​តែ​ទេវតា​អស់​ជីវិត ។
ឧទាហរណ៍៖ ទេវតា​ច្យុត ។

ច្យុតិ សំ. ( ន. ) កិរិយា​ឃ្លាត, របូត, កិរិយា​ឃ្លាត​វិញ្ញាណ គឺ​សេចក្ដី​ស្លាប់ ។

ច្បោស - ច្បោះ

ច្បោស ( កិ. ) អប​អម​អ្វី​ៗ​ឲ្យ​ជាប់​ឲ្យ​មាំ​ដោយ​ច្បោស ។ ( ន. ) កង​ធ្វើ​ដោយ​បន្ទោះ​ផ្ដៅ​ជាដើម​សម្រាប់​ស៊ក​ប្រហក​រឹត​អ្វី​ៗ ដែល​គ្រេច​ឬ​ដែល​អប ដែល​ត​ស្ទប​មុខ​ឲ្យ​មាំ ។

ច្បោះ ( ន. ) គោល​សម្រាប់​សម្គាល់​នាទី ឬ​សម្រាប់​ទប់​អ្វី​ៗ​ឲ្យ​នឹង ។
ឧទាហរណ៍៖ បោះ​ច្បោះ ។

ច្រុះ - ច្រោះ

ច្រុះ ( កិ. ) ដាំ​ចម្រុះ​បង្គោល​ឈើ​ឬ​បង្គោល​ឫស្សី​ឲ្យ​ញឹក​ដើម្បី​នឹង​គាំ​នឹង​ទប់​អ្វី​ៗ​ឲ្យ​មាំ ។

ច្រោះ ( កិ. ) ត្រង​សម្រក់​យក​ទឹក​ថ្លា ។ រលុះ, ធ្វើ​ឲ្យ​រលុះ ។
ឧទាហរណ៍៖ : ច្រោះ​ក្បុង ។ ទឹក​ហូរ​ច្រោះ​ដី ។

ច្រេស - ច្រេះ - ច្រែស - ច្រែះ

ច្រេស ( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​ស្រឡក់ ។

ច្រេះ ( កិ. )កាប់​ឬ​ចាំង​រេះ​ត្រង់​ទី​ខាង​ៗ​នៃ​វត្ថុ​អ្វី​មួយ​ដើម្បី​ឲ្យ​របេះ​បន្តិច​ម្ដង​ៗ។
ឧទាហរណ៍៖ ច្រេះ​គល់​ឈើ, ច្រេះ​ដី​ជើង​ដំបូក ។

ច្រែស ( ឧ. ) សូរ​ឮ​ដោយ​ផ្លែ​ចប​និង​អំបែង​ឬ​ដុំ​គ្រួស​ដែល​គេ​កាប់​ប៉ះ​ត្រូវ ។
ឧទាហរណ៍៖ សូរ​ច្រែស ។

ច្រែះ ( ន. ) ស្នឹម​លោហ​ជាតិ​មាន​ដែក​ជា​ដើម ។
ឧទាហរណ៍៖ ច្រែះ​កើត​ពី​ដែក​វា​ស៊ី​ដែក។

ច្រៀង - ជ្រៀង

ច្រៀង ( កិ. ) បញ្ចេញ​សំឡេង​រាយ​ទំនុក​ឲ្យ​ឮ​មាន​ខ្ពស់​ទាប​ជា​បទ​គ្វាម ។

ជ្រៀង ( គុ. ) ដែល​ល្អៀង ។ គុ. ឬ ន. ឈ្មោះ​អក្សរ​តួ​ទ្រេត ។
ឧទាហរណ៍៖ អក្សរ​ជ្រៀង ។

ច្រាំង - ជ្រាំង

ច្រាំង ( ន. ) រឹម​ស្ទឹង, ទន្លេ, សមុទ្រ ... (គួរ​កុំ​ច្រឡំ​ពាក្យ ច្រាំង នេះ​នឹង​ពាក្យ​ ជ្រាំង) ។

ជ្រាំង ( ន. ) សាច់​ជា​ចម្រៀក​ៗ​ក្នុង​ផ្លែ​ដែល​ផ្សេង​ពី​ក្លែប​និង​គ្រាប់ ។ ឈ្មោះ​រោគ​មួយ​ប្រភេទ កើត​នៅ​អណ្ដាត ឬ​ទាំង​សាច់​ក្នុង​មាត់​ផង បណ្ដាល​អំពី​ចំហាយ​ក្ដៅ​ឲ្យ​ពង​បែក​ប្រេះ​រអាម​ផ្សា ។ (អ្នក​ខ្លះ​មិន​សូវ​ប្រយ័ត្ន ច្រើន​តែ​ប្រើ​ពាក្យ ច្រាំង ) ។
ឧទាហរណ៍៖ ជ្រាំង​ខ្នុរ ។ កើត​ជ្រាំង។

ឆ - ឆរ

ឆ ព្យពា្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ២ ។ ( កិ. ) បំភាន់​ដោយ​សំដី ដើម្បី​នឹង​យក​ទ្រព្យ​របស់​គេ ។ ចង​ក​សត្វ​ពាហនៈ​រួប​ព័ទ្ធ​ឃ្លុំ​មាត់​ជួស​កន្លុះ ជួស​បង្ហៀរ ។
ឧទាហរណ៍៖ ឆ​យក​ទ្រព្យគេ, ឆ​បោក​ប្រាក់​គេ ។ ឆ​ច្រមុះ​កូន​គោ ។

ឆ ឆ ឬ ឆៈ បា.; សំ. ( ប. សំ. ) ប្រាំ​មួយ (៦) ។
ឧទាហរណ៍៖ ឆមាស (ឆ-មាស) ។

ឆ ( ឧ. ) សូរ​ឮ​ដោយ​ទឹក​ហូរ​ឬ​ចាក់​គ្រាប់​អ្វី​នីមួយ​តូច​ៗ មាន​ស្រូវ​អង្ករ​ជា​ដើម ។ ឆៗ

ឆរ ( ប. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឈូ ។
ឧទាហរណ៍៖ មនុស្ស​ផ្អើល​ឈូឆរ ។

ឆាន់ - ឆន្ទ - ឆន្ទៈ

ឆាន់ ( កិ. ) បរិភោគ, ស៊ី ។
ឧទាហរណ៍៖ និមន្ត​លោក​ឆាន់, ឆាន់​ចង្ហាន់ ។

ឆន្ទ ឆ័ន សំ. បា. ( ន. ) ឈ្មោះ​ដំណើរ​កាព្យ​មាន​កំណត់​ដោយ​អក្សរ​ដែល​ត្រូវ​រៀបរៀង ... ។

ឆន្ទៈ ឆ័ន-ទៈ សំ. បា. ( ន. ) សេចក្តី​ប្រាថ្នា; បំណង; គំនិត; ការ​យល់​ព្រម ... ។

ឆ្មា - ឆ្មារ

ឆ្មា ( ន. ) បសុសត្វ​ចតុប្បាទ​មួយ​ប្រភេទ​ជា​សត្រូវ​នឹង​កណ្ដុរ ។
ឧទាហរណ៍៖ ឆ្មា​មិន​នៅ​កណ្ដុរ​ឡើង​រាជ្យ (អ្នក​ធំ​មិន​នៅ​អ្នក​តូច​តែង​ឡើង​ចាង) ។

ឆ្មារ ( គុ. ) តូច​បំផុត; សម្រាប់​ហៅ​វត្ថុ​ដែល​តូច​វែង​ឬ​សំឡេង​តូច​ស្រួច ។ (ក្រូច​ឆ្មារ ក្រូច​ដើម​ទាប ផ្លែ​តូច​ៗ សម្រាប់​ប្រើ​ការ​បាន​ច្រើន​យ៉ាង​មាន​ប្រើ​ធ្វើ​ម្ជូរ​ជ្រក់​ជា​ដើម ) ។
ឧទាហរណ៍៖ សរសៃ​អំបោះ​ឆ្មារ, សំឡេង​ឆ្មារ ។

ឆ្វេង - ឈ្វេង

ឆ្វេង ( ន. ) ទទៃ​ពី​ស្ដាំ ។
ឧទាហរណ៍៖ មនុស្ស​ឆ្វេង ។

ឈ្វេង ( គុ. ) ថ្លា​ជ្រះ​ឥត​មន្ទិល ។
ឧទាហរណ៍៖ ទឹក​ថ្លា​ឈ្វេង ។

ឆ្ដោ - ឆ្ដោរ

ឆ្ដោ ជើង ដ ( ន. ) ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ពួក​ត្រី​រ៉ស់; កាល​នៅ​តូច​គេ​ហៅ​ថា ត្រី​ដៀប, ធំ​ទៅ​ទៀត​ហៅ​ថា ត្រី​ឆ្ដោ, ទៅ​ពី​ឆ្ដោ​ទៅ​ទៀត​ហៅ​ថា រាហូ ។

ឆ្ដោរ ជើង ដ ( ន. ) ដុំ​មាស ... ។

ជន - ជន់ - ជន្ម

ជន ( ន. ) ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ ។

ជន ជន់ សំ. បា. ( ន. ) សព្វ​សត្វ​ដែល​កើត​ក្នុង​លោក, មនុស្ស, អ្នក​ផង ។
ឧទាហរណ៍៖ ជន​ផង​ទាំងពួង, បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី ។

ជន់ ( កិ. ) ឡើង​សាយ​ភាយ, ទឹក​ជន់ ។

ជន្ម ជន្មៈ ឬ ជន់ សំ. ( ន. ) ជីវិត ។
ឧទាហរណ៍៖ ព្រះ​ជន្ម, ទ្រង់​គង់​ព្រះ​ជន្ម​នៅ​ឡើយ, ជីព​ជន្ម, ជន្មាយុ ។

ជប - ជប់

ជប ជប់ សំ. បា. ( កិ. ) ខ្សឹប; ស្វាធ្យាយ​ខ្សឹប​ៗ, សូត្រ​រាយ​មន្ត​អាគម​ខ្សឹប​ៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត; ប្រឡេះ​ផ្គាំ​សូត្រ​ខ្សឹប​ៗ ឬ​សូត្រ​ដោយ​នឹក​តែ​ក្នុង​ចិត្ត​ ។ ន. កិរិយា​ខ្សឹប, ដំណើរ​សូត្រ​ខ្សឹប​ៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត ។

ជប់ ( កិ. ) ជញ្ជក់, ស្រូប, បឺត​ដោយ​ផ្អឹប​បបូរ​មាត់​ទាំង​ពីរ​ខ្ទប់​គ្នា ។ បឺត​ស្រូប​ទាញ​យក ។ ( ន. ) កន្លែង, ប្រទេស​ឬ​អាការ​ដែល​បឺត, ស្រូប​យក​ទឹក ។
ឧទាហរណ៍៖ បិតា​ជប់​ក្បាល​បុត្រ, ម្ដាយ​ជប់​បង្ហើយ​កូន ។ ភ្នំ​ជប់​ទឹក​ភ្លៀង ។ ជប់​ភ្នំ, ធ្វើ​ស្រែ​ដោយ​សារ​ទឹក​ហូរ​មក​អំពី​ជប់; ទី​នោះ​មាន​ជប់ ។

ជរ - ជ័រ

ជរ ( ន. ) ក្បាច់​រំលេច​សម្រាប់​ដាក់​ប្រកប​ត្រង់​ជាយ, ត្រង់​រឹម, ត្រង់​ហាម ។ គុ. ដែល​មាន​ជរ ។
ឧទាហរណ៍៖ សំពត់​មាន​ជរ ។ ហូល​ជរ, អាវ​ជរ ។

ជ័រ ( ន. ) ខ្លាញ់​រុក្ខជាតិ, លតាជាតិ ឬ​តិណជាតិ​ចំពូក​ខ្លះ មាន​សម្បុរ​ផ្សេង​ៗ មាន​លក្ខណៈ​ស្អិត ។ ជ័រ​ក្រាក់ ជ័រ​ដែល​ចេញ ព្រោះ​កម្ដៅ​ភ្លើង​ឆេះ​រណ្ដៅ​ជ័រ កាល​នៅ​ក្ដៅ​រាវ​ថ្លា លុះ​អស់​អំណាច​ក្ដៅ​ក៏​កក​រឹង​ក្ដាំង ។ ជ័រ​ចុង ជ័រ​ដែល​ហូរ​ចេញ​ឯង​អំពី​ឈើ​ផ្ចឹក​ជាដើម កក​រឹង​ ។

ជាត - ជាតិ

ជាត សំ. បា. ( គុ. ) ដែល​កើត​ហើយ, ដែល​មាន, ដែល​ប្រាកដ​ហើយ ។

ជាតិ ជា-តិ ឬ ជាត សំ. បា. ( ន. ) កំណើត; មនុស្ស​ដែល​មាន​សញ្ជាតិ​ផ្សេង​គ្នា ។
ឧទាហរណ៍៖ ជាតិ​ខ្មែរ, ជាតិ​ចិន ។ល។

ជីប - ជីព

ជីប ( កិ. ) រឹត​រួម​បត់​បង្រួញ​ជា​ផ្នត់ ។ ប្រើ​ជា​ គុ. ក៏​មាន ។
ឧទាហរណ៍៖ ជីប​សំពត់, ជីប​ស្លា ជាដើម ។ សំពត់​ជីប ។

ជីព សំ. បា. ( ន. ) ជីវិត; ច្រើន​និយាយ​ថា ជីពជន្ម ឬ ជន្មជីព ។

ជី - ជីរ - ជីវ៍

ជី ( បុ. ) អ្នក, ឯង; ពាក្យ​គួរ​សម​សម្រាប់​ហៅ​ក្មេង​ប្រុស ដែល​ទើប​សឹក​ពី​សាមណេរ ឬ​សម្រាប់​អ្នក​ធំ, នឹង​អ្នក​ចាស់​ហៅ អ្នក​តូច​ជាង​ឬ​ក្មេង​ជាង​ដោយ​រាប់អាន ។ ន. ស្ត្រី​ដែល​កោរ​សក់​ស្លៀក​ដណ្ដប់​សំពត់​ស កាន់​សីល ១០ ។
ឧទាហរណ៍៖ ដូន​ជី, យាយ​ជី ។

ជីរ សំ. បា. ( ន. ) ឈ្មោះ​ដំណាំ​មួយ​ពួក សម្រាប់​ប្រើ​ស្លឹក​ជា​របោយ​ឬ​បង់​បំបាត់​ក្លិន​រស​ឆ្អាប ។
ឧទាហរណ៍៖ ជីរ​នាងវង, ជីរ​លីងលាក់, ជីរ​ស្លឹក​គ្រៃ, ជីរ​អង្កាម ។

ជីវ៍ ជី សំ. បា. ( ន. ) ពាក្យ​សម្រាប់​ហៅ​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​ៗ ដោយ​សន្មត​ថា​ដូច​ជា​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នៅ ព្រះ​ជីវ៍ ។ បុរាណ​ហៅ​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​ក្នុង​វិហារ​ថា ព្រះ​ប្រធាន ក៏​មាន ។

ជួ - ជួរ

ជួ ( គុ. ) ដែល​អាក្រក់, ដែល​ឆ្គង​មិន​សូវ​ស្គាល់​ក្ដី​គួរ​សម ។
ឧទាហរណ៍៖ មនុស្ស​ជួ, ជួជង, ជួជាតិ, ជួរួ ។

ជួរ ( ន. ) របៀប​រៀបរៀង​គ្នា ។។ តំណ​វង្ស​ត្រកូល​នៃ​បុព្វបុរស, ជំបួរ ។
ឧទាហរណ៍៖ ឈរ​ជា​ជួរ, ពោត ៥០ ជួរ ។ ជួរ​ខាង​ម្ដាយ, ជួរ​ខាង​ឪពុក ។

ជោក - ជោគ

ជោក ( កិ. ឬ កិ. វិ. ) ទទឹក​ជ្រាប​សព្វ ។ ន. ដំណើរ​ដែល​ទទឹក​សព្វ ។
ឧទាហរណ៍៖ ភ្លៀង​ជោក​ដី ។ ភ្លៀង​មួយ​ជោក​ខ្នង​គោ ។ ជោកជាំ ។

ជោគ ជោក សំ. បា. ( ន. ) សេចក្ដី​សុខ​ស្រួល, សេចក្ដី​សម​ប្រកប, សេចក្ដី​កើត​ការ ។
ឧទាហរណ៍៖ ថ្ងៃ​មាន​ជោគ, មនុស្ស​មាន​ជោគ; ព្រះ​មាន​ជោគ ។

ញោស - ញោះ - ញុះ

ញោស ( គុ. ) ដែល​ទុំ​ជ្រុល​ហួស​ពី​ធម្មតា ។ ដែល​ចាស់​គ្រាំ​គ្រា​ទ្រែមទ្រមខ្លាំង : ចាស់​ញោស ។ កិ. វិ. ដែល​ជ្រុស​ហួស​ប្រមាណ, ហួស​ហេតុ ។
ឧទាហរណ៍៖ ផ្លែ​ស្វាយ​ទុំ​ញោស ។ ខឹង​ញោស, ស្ដី​ជេរ​បន្ទោស​ញោស​ពេក​ណាស់ ។

ញោះ ( កិ. ) វាយ​គោះ​ចុច​ដោយ​ចុង​ដំបង, ចុង​អន្លូង, ចុង​ញញួរ​ជាដើម ។ ព. ប្រ. គោះ, សំពង​ដោយ​សម្ដី ។
ឧទាហរណ៍៖ ត្រូវ​អញ​ញោះ​មួយ​ម៉ាត់​ទៅ គាត់​ច្រឡោត​តូង ។

ញុះ ( កិ. ) និយាយ​ចាក់​រុក​នាំ​អុច​អាល ឲ្យ​រឹតតែ​ខឹង ឲ្យ​រឹតតែ​ក្ដៅ​ឡើង ។
ឧទាហរណ៍៖ ញុះ​ឲ្យ​បែក​សាមគ្គី ។

ដ - ដ៏ - ដរ

ដ ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៣ ។ យ. ទី​ចម្លង, កំពង់​ចម្លង ។ ទូក​សម្រាប់​ចម្លង​នៅ​កំពង់​នោះ​ក៏​ហៅ ដ ដែរ ។
ឧទាហរណ៍៖ កំពង់​ដ ។ ទូក​ដ ។ល។

ដ៏ និ. ដែល, ដែល​ជា; ពាក្យ​ជា​វិសេសនៈ, មាន​សំឡេង​ខ្លី​កំបុត​ សម្រាប់​និយាយ​ផ្សំ​ខាង​ដើម​គុណនាម​ដែល​គួរ​ប្រកប​ជា​មួយបាន ។ មិន​ប្រើ​ជា​វិសេសនៈ​ចំពោះ​មនុស្ស​សត្វ​ផង​ទេ កុំ​ប្រើ​ជា មនុស្ស​ដ៏​ស្រែ, ដ៏​ចម្ការ; ត្រូវ​ប្រើ​ពាក្យ​ថាមនុស្ស​អ្នក​ស្រែ, អ្នក​ចម្ការ ។ល។
ឧទាហរណ៍៖ ធម៌​ដ៏​បវរ, ទ្រព្យ​ដ៏​ប្រសើរ ។

ដរ ( គុ. ) អំពី​រោគ​ដែល​រើ​ឡើង​ដោយ​ប៉ះ​ទង្គិច ។
ឧទាហរណ៍៖ ដំបៅ​ដរ, បូស​ដរ, ជាដើម ។

ដា - ដារ

ដា យ. ( ន. ) (ថ្ម) បន្ទះ​ថ្ម​ធំ​រាប​ដូច​ក្ដារ​បែន; និយាយ​ថា ថ្ម​ដា ។

ដារ សំ. បា. ( ន. ) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធ​សាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន, ឧទ្ទិស​ចំណែក​បុណ្យ ជូន​ទៅ​បុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ហើយ ។
ឧទាហរណ៍៖ ធ្វើ​បុណ្យ​ដារ, និមន្ត​លោក​ដារ ។

ដុស - ដុះ

ដុស ( កិ. ) ខាត់, រំលីង, ពួត, ជម្រះ​ដោយ​សាប៊ូ ។ ដុស​ខាត់ ខាត់​ជម្រះ​ឲ្យ​ស្អាត, ឲ្យ​រលីង, ឲ្យ​ជ្រះ​អស់​មន្ទិល ។
ឧទាហរណ៍៖ ដុស​ក្អែល, ដុស​ខោ​អាវ ។

ដុះ ( កិ. ) ចាប់​កើត, កកើត, មាន​ពន្លក។ ចម្រើន​ឡើង ។
ឧទាហរណ៍៖ ស្រូវ​ដុះ, ពោត​ដុះ ។ ដី​ដុះ; ពុក​ចង្កា​ដុះ ។

ដែក - តេជ - តេជះ

ដែក ( ន. ) លោហ​ជាតិ​មួយ​ពួក កើត​ពី​ជាតិ​ថ្ម​មាន​ព័ណ៌​ក្រមៅ ជា​ធាតុ​រឹង​ជាង​ពួក​លោហ​ជាតិ​ទាំងពួង ។
ឧទាហរណ៍៖ ដែក​កណ្ដារ, ដែក​គោល, ដែក​ឆាប, ដែក​ឈូស ។

តេជ ដែច បា.; សំ. ( ន. ) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង... ។
ឧទាហរណ៍៖ តេជ​ដៃ ។ ព្រះ​តេជ​ព្រះ​គុណ , តេជគុណ ។

តេជះ តេ--ឬ ដែ-- បា.; សំ. ( ន. ) មាន​សេចក្ដី​ដូច​គ្នា​នឹង តេជ ។
ឧទាហរណ៍៖ ដោយ​តេជះ​គុណ​បុណ្យ​ជួយ​ឲ្យ​បាន​សេចក្ដី​សុខ ។ សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង ! សូម​ព្រះ​រាជ​ទាន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ... ។

ណា - ណា៎ !

ណា សព្វ. ពាក្យ​ជា​អនិយត​សព្វនាម ប្រាប់​សេចក្ដី​មិន​ទាន់​ទៀង, មិន​ទាន់​ប្រាកដ ឬ មាន​អាការ​ជា​សេចក្ដី​សង្ស័យ ។
ឧទាហរណ៍៖ : ទៅ​ផ្ទះ​ណា​ក៏​បាន; តាម​តែ​អ្នក​ណា​ក៏​ដោយ; អ្នក​ណា​ធ្វើ​អំពើ​​ល្អ​នឹង​បាន​ទទួល​ផល​ល្អ; មក​ពី​ណា ? ទៅ​ណា ? អ្នក​ណា​ដើរ​នុ៎ះ ?...។

ណា៎ ! (ម. ព. ណ៎ះ !) ។ ណា៎ះ !

ណ៎ះ ! ( និ. ) ពាក្យ​និបាត សម្រាប់​និយាយ​បញ្ជាក់​សេចក្ដី​ឲ្យ​ប្រាដក ។ និយាយ​ទៅ​រក​បាន​ចំពោះ​តែ​មនុស្ស​អ្នក​តូច​ទាប​ជាង ឬ​ដែល​ស្និទ្ធស្នាល, ដែល​ស្មើ​គ្នា :
ឧទាហរណ៍៖ នែ, ទៅ​កុំ​ខាន​ណ៎ះ !; ប្រយ័ត្ន​ណ៎ះ !; កុំ​ភ្លេច​ណ៎ះ !; ...។ ណ៎ា !, ណ៎ាះ ! ហ្ន៎ះ !, ហ្ន៎ា !

ណាស់ - ណ៎ះ !

ណាស់ ( និ. )ក្រៃ​ពេក, ក្រៃ​លែង, លើស​លុប, ខ្លាំង ។ ប្រើ​ជា កិ. វិ. ក៏​បាន ។
ឧទាហរណ៍៖ ល្អ​ណាស់, អាក្រក់​ណាស់, ខូច​ណាស់ ។ ខ្ញុំ​ត្រេកអរ​ណាស់​ !

ណ៎ះ ! ( និ. ) ពាក្យ​និបាត សម្រាប់​និយាយ​បញ្ជាក់​សេចក្ដី​ឲ្យ​ប្រាដក ។ និយាយ​ទៅ​រក​បាន​ចំពោះ​តែ​មនុស្ស​អ្នក​តូច​ទាប​ជាង ឬ​ដែល​ស្និទ្ធស្នាល, ដែល​ស្មើ​គ្នា ។
ឧទាហរណ៍៖ នែ, ទៅ​កុំ​ខាន​ណ៎ះ !; ប្រយ័ត្ន​ណ៎ះ !; កុំ​ភ្លេច​ណ៎ះ !; ...។ ណ៎ា !, ណ៎ាះ ! ហ្ន៎ះ !, ហ្ន៎ា !

ត្រស់ - ត្រស្ដិ

ត្រស់ ( ន. ) ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ ត្រួយ​មាន​រស​ចត់, ប្រើ​ជា​ថ្នាំ​រមាស់​កម​ក៏​បាន ។

ត្រស្ដិ ត្រស់ ( ន. ) ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី” ។

ត្លុម - ត្លុំ

ត្លុម ( ន. ) ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ជើង​វែង សម្បុរ​ដូច​ខ្វែក​ត្រោក មាន​វារិជជាតិ​ជា​ចំណី ។

ត្លុំ ( គុ. ) ដែល​មូល​ណាស់ ។
ឧទាហរណ៍៖ មូល​ត្លុំ ។

ត្អួ - ត្អួរ

ត្អួ ( ន. ) ឈ្មោះ​ឈើ​ធំ​សាច់​ស្វិត ច្រើន​ដុះ​នៅ​ទំនាប នៅ​ព្រៃ​បឹង ឬ​មាត់​ទន្លេ, ស្ទឹង, ព្រែក ជា​ឈើ​សម្រាប់​ប្រើ​ធ្វើ​ជា​ឧស, ជា​គូ​គ្នា​នឹង​រទាំង ។
ឧទាហរណ៍៖ ឧស​ត្អួរមាន​រងើក​ល្អ ។

ត្អួរ ( គុ. ឬ កិ. វិ. ) ដែល​មាន​មុខ​ជូរ​សំយុង​ចុះ ដោយ​ទាស់​ចិត្ត, ខុស​អធ្យាស្រ័យ ។
ឧទាហរណ៍៖ មុខ​ត្អួរ; ធ្វើ​មុខ​ត្អួរ ។

ថ្ង - ថ្ងិចថ្ងរ

ថ្ង ( ន. )ឈ្មោះ​ឫស្សី​ព្រៃ​មួយ​ប្រភេទ មាន​ថ្នាំង​លាស​សាច់​ស្ដើងគឺ ឫស្សី​ថ្ង ។

ថ្ងិចថ្ងរ ( កិ. ឬ គុ. ) មាយា​ង៉ិកង៉ក់​នាំ-ង; ដែល​មាន​កិរិយា​មាយា​ក្និចក្នក់​ច្រើន (ច្រើន​ប្រើ​តែ​ខាង​មនុស្ស​ស្រី) ។

ទ - ទរ

ទ ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៤។( ន. ) ប្រដាប់​ធ្វើ​ដោយ​ឈើ, ឫស្សី ​ ​ស័ង្កសី​ជាដើម សម្រាប់​រង, សម្រាប់​បង្ហូរ​ទឹក។ទ នេះ​ជា​សព្ទ​កំព្រា, ត្រូវ​សរសេរ ទ-ទឹក (ទ​នៃ​ទឹក), កុំ​ឲ្យ​ច្រឡំ​នឹង ភ្លៀង​ទទឹក, សំពត់​ទទឹក ។
ឧទាហរណ៍៖ ទឹក​ហូរ​តាម​ទ; ផ្ទះ​ភ្លោះ ៥ ខ្នង​មាន​ទ ៤ កន្លែង ។

ទរ ( កិ. ) កិន. គឺ​ជេរ, ស្ដី​ឲ្យ, បន្ទោស; វាយ, ទះ, តប់... (ជា​ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​បញ្ឆៀង​មិន​ចំពោះព្រឹត្តិ​ការ) ។ ស៊ី (ព. សា.) ។
ឧទាហរណ៍៖ ខ្ញុំ​ឥត​ដឹង​រឿង​ហ្នឹង​សោះ ស្រាប់​តែ​គាត់​មក​ដល់​ភ្លាម តាំង​ទរ​ខ្ញុំ​តែ​ម្ដង ។ ឆ្កែ​ទរ​នំ​អស់ ។ ឆ្មា​មួយ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ទរ​ត្រី​អាំង​​អស់ ។

ទទា - ទទារ

ទទា ( ន. ) ឈ្មោះ​បក្សី​មួយ​ប្រភេទ សម្បុរ​ពព្រុស​ផ្អុច​ៗ, ឈ្មោល​រងាវ​ឮ​រំពង ។

ទទារ ( គុ. ) ដែល​ផ្ទុយ​ពី​ចោត, ដែល​មិន​សូវ​ច្រាក ។
ឧទាហរណ៍៖ ដំបូល​ផ្ទះ​នេះ​ទទារ​ណាស់ ។

ទល់ - ទ័ល - ទាល់

ទល់ ( កិ. ) ឃាំង​ឧច្ចារៈ, បស្សាវៈ គឺ​ឃាំង​អាចម៍, នោម​ឬ​មិន​ដើរ​ខ្យល់ ។
ឧទាហរណ៍៖ ទល់​មូត្រ, ទល់​លាមក, ទល់​ពោះ, ទល់​ខ្យល់ ។

ទ័ល សំ. បា. ( កិ. ) ទើស​ផ្លូវ, ទើស​ដំណើរ ។ គុ. ដែល​ក្រីក្រ​ទ្រព្យ, ខ្សត់​ទ្រព្យ (ច្រើន​សរសេរ​ក្លាយ​ជា ទាល់ ដូច្នេះ​យូរ​ហើយ​ចំពោះ​ការ​ក្រីក្រ គួរ​សរសេរ ទ័ល វិញ) ។
ឧទាហរណ៍៖ ទ័ល​ផ្លូវ, ទ័ល​គំនិត, ទ័ល​ទ្រព្យ ។ មនុស្ស​ទ័ល ។

ទាល់ ( កិ. ឬ គុ. ) មិន​រហូត, ទញ់តុះ, ទើស​ផ្លូវ, ទើស​ដំណើរ; ខ្វះ​ខាត, មិន​គ្រប់​គ្រាន់ ។ ( ន. ) ឈ្មោះ​ត្រាវ​គោក​មួយ​ប្រភេទ ពួក​ធ្មៅ, យក​ដើម​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​បាន ។
ឧទាហរណ៍៖ ទាល់​ច្រក, ទាល់​គំនិត ។ ទាល់​ប្រាក់​ចាយ, ផ្លូវ​ទាល់ ។

ទស់ - ទស - ទស្សន - ទោះ

ទស់ ( កិ. ) រាំង​ដោយ​ឆ្នស់ ។ (ស. ស.) ទាញ ដោយ​តាំង​សញ្ញា​ថា​របស់​ដែល​គេ​ចោល ឬ​ឥត​ម្ចាស់ ។
ឧទាហរណ៍៖ ទស់​ធ្នស់, ទស់​ទឹក​ឲ្យ​ចាល់, ទប់​ទល់, ទស់​ទ័ព, ភិក្ខុ​ទស់​សំពត់​បង្សុកូល, ទស់​បន្លុង ។

ទស ទស់ បា. ( ប. សំ. ) ដប់ (១០) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត អានថា ទៈសៈ ។
ឧទាហរណ៍៖ ទស​ផ្ចង់​គោរព, ព្រះ​បាទ​ទសក័ណ្ឋ, ទស​បារមី, ទសពល, ទសពិធ, ទសពិធ​រាជធម៌, ទសមុខ ។

ទស្សន ទ័ស សៈ ន៉ៈ បា.; សំ. ( ន. ) (ទស្សន; ទស៌ន ការ​ឃើញ, ដំណើរ​យល់​ឃើញ; បញ្ញា​សាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ ។
ឧទាហរណ៍៖ ទស្សនកិច្ច, ទស្សន​វិជ្ជា, ទស្សន​វិទូ, ទស្សន​វិស័យ, ទ្រង់​ទស្សនាការ, ធ្វើ​ទស្សនាការ, ​ ទស្សនាចរ ឬ ទស្សនាចរណ៍, ទស្សនាវដ្ដី, ទស្សនីយ​ភាព, ទស្សនូ-បចារ ។

ទោះ ( និ. ) ទុក​ជា, បើ​ជា, បើ​ទុក​ជា ។
ឧទាហរណ៍៖ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី; ទោះ​ខ្ញុំ​បាន​មក​ក្ដី​ មិន​បាន​មក​ក្ដី ត្រូវ​តែ​អ្នក​ចាត់​ការ​នុ៎ះ​ចុះ ។

ទា - ទារ

ទា ( ន. ) ឈ្មោះ​សត្វ​ស្លាប​ស្រុក​ពួក​មួយ មាន​ម្រាម​ជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែ​មាន​រូប​ធំ​ជាង​ប្រវឹក ។
ឧទាហរណ៍៖ ទា​កាប៉ា, ទា​ព្រៃ ។

ទារ ( កិ. ) ស្រដី​ក្រើន​យក​របស់​ដែល​គេ​ជំពាក់, ក្រើន​តឿន​បន្តឹង​យក​ប្រាក់​តាម​កំណត់​ដែល​ត្រូវ​ចេញ, ត្រូវ​បង់ ។
ឧទាហរណ៍៖ ទារ​ប្រាក់; ទារ​ថ្លៃ​ផ្ទះ, ទារ​ប្រាក់​ពន្ធ ។

ទុក - ទុក្ខ

ទុក ( កិ. ) ដាក់​វត្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់​នៅ ឬ​រក្សា​អ្វី​ៗ​ឲ្យ​គង់ ។
ឧទាហរណ៍៖ ទុក​ទ្រព្យ, ទុក​បាយ​ឲ្យ, ទុក​ប្រាក់​ឲ្យ ទុក​អីវ៉ាន់​មាន​របៀប ទុក​ដាក់​កូន​ចៅ យក​ចិត្ត​ទុក​ដាក់ ។

ទុក្ខ ទុក បា.; សំ. ( ន. ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) ។ ពាក្យ​ផ្ទុយពី សុខ ។
ឧទាហរណ៍៖កើត​ទុក្ខ, មាន​ទុក្ខ ។

ទូ - ទូរ

ទូ ( ន. ) ចំនួន​វត្ថុ​ដែល​ដាក់​ជា​ក្រយា​តំណាំង ក្នុង​ល្បែង​ភ្នាល់​នីមួយ​ៗ ។ ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ដែក មាន​សណ្ឋាន​ជា​ហឹប មាន​ទ្វារ​មាន​ជើង សម្រាប់​ដាក់​វត្ថុ​ទាំងពួង ។
ឧទាហរណ៍៖ ខ្ញុំ​ឥត​រា​ទូ​ទេ ដាក់​ប៉ុន្មាន​ក៏​ដាក់​ចុះ ។ ទូ​ដែក, ទូ​កញ្ចក់ ។

ទូរ ( កិ. ) ធៀប​គ្នា, សាក​គ្នា, ផ្ទឹម​គ្នា ដើម្បី​ឲ្យ​ឃើញ​ណា​ប្រសើរ​ជាង ។
ឧទាហរណ៍៖ របស់​ខ្ញុំ​ថ្លៃ​តែ​ប្រាំ​រៀល​ទៅ​ទូរ​នឹង​របស់​អ្នក​ដែល​ថ្លៃ​ដល់​ទៅ​ដប់​រៀល​ដូច​ម្ដេច​បាន ។

ទេ - ទេរ

ទេ ( និ. ) ពាក្យ​បដិសេធ​ជា​ទំនាស់​ផ្ទុយ​គ្នា​នឹង​ពាក្យ អើ ។
ឧទាហរណ៍៖ ទេ, មិន​មែន​ទេ, ខ្ញុំ​មិន​ដឹង​ទេ, ខ្ញុំ​មិន​ទៅ​ទេ, ខ្ញុំ​មិន​ព្រម​ទេ ។

ទេរ ( គុ. ) ដែល​ទ្រេត, ជ្រេ, ជ្រាល ។
ឧទាហរណ៍៖ ដើម​ត្នោត​ទេរ, ច្រាំង​ទេរ, ព្រះ​អាទិត្យ​ជ្រេ​ទេរ​ទាប​ទៅ​ខាង​ទិស​បស្ចិម ។

ទេស - ទេសន៍

ទេស បា. ( ន. ) ប្រទេស; ភូមិ ។ បា. ( កិ. ) សំដែង, និយាយ​ពន្យល់​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ។
ឧទាហរណ៍៖ ស្រុក​ទេស, ប្រទេសខ្ញុំ ។ និមន្ត​លោក​ទេស​មហា​ជាតក៍ ។

ទេសន៍ ទេស បា. ( ន. ) ដំណើរ​សំដែង, ការ​សំដែង​ធម៌ ។ តាម​ទម្លាប់​ច្រើន​ប្រើ​ជា កិ. ឬ គុ. និមន្ត​លោក​ទេសន៍; សាស្រ្តា​ទេសន៍ (ខាង កិ. ឬ គុ. គួរ​ប្រើ ទេស វិញ) ។
ឧទាហរណ៍៖ ស្ដាប់​ទេសន៍។

ទោ - ទោរ

ទោ បា. ( ប. សំ. ) ពីរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់ ជា​បូរណសំខ្យា​ថា ទី​ពីរ ក៏​បាន ។
ឧទាហរណ៍៖ សម្រាប់​ទោ, ថ្នាក់​ទោ, យ៉ាង​ទោ, ជាន់​ទោ។

ទោរ ( គុ. ឬ កិ. វិ. ) ដែល​ទ្រេត​ឈោង​ទៅ​ខាង​នាយ​ឬ​មក​ខាង​អាយ ។ ទោរទន់ ឬ ទន់ទោរ ដែល​អនុលោម​តាម; ទន់​ភ្លន់ ។
ឧទាហរណ៍៖ មែក​ឈើ​ទោរ​ទៅ​រក​ផ្លូវ ។ មាន​ចិត្ត​ទោរទន់​ទៅ​រក...។

ទុំ - ទំ

ទុំ ( គុ. ) ទីទៃ​ពី​ខ្ចី​ពី​ចាស់ គឺ​ដែល​ដល់​កំណត់​ជិត​ជ្រុះ​ពី​មែក, ពី​ទង ។ រោគ​ដែល​ដល់​កំណត់​នឹង​បែក​នឹង​ធ្លាយ ។ ( ប. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ចាស់ ។
ឧទាហរណ៍៖ ស្លឹក​ឈើ​ទុំ, ផ្លែ​ឈើ​ទុំ ។ បូស​ទុំ, ឫស​ដូង​បាត​ទុំ។ ចាស់​ទុំ ។

ទំ ( កិ. ) ឋិត​លើ​ទ្រនំ ។ ដែល​ចាប់​ឈឺ​មិន​ស្រាកស្រាន្ត ។ គុ. ដែល​ងំ​នៅ​មិន​ស្រាក ។
ឧទាហរណ៍៖ ក្អែក​ទំ​លើ​មែក​អម្ពិល, ព្រាប​ទំ​រហង់​លើ​ដំបូល​សាលា ។ រោគ​ទំ ជំងឺ​ទំ ។ ទុក្ខ​ទំ គឺ​ទុក្ខ​ដែល​នៅ​ទំ​ជានិច្ច ។ ប្រើ​ទំ​លែង​ខ្ពស់ គឺ​កុំ​អាល​ប្រញាប់​អង្គុយ​លើ​ទី​ខ្ពស់​មុន​គេ​អញ្ជើញ ។

ទ្រព្យ - ទ្រាប់

ទ្រព្យ ទ្រ័ប សំ.; បា. ( ន. ) (ទ្រវ្យ, វ > ព = ទ្រព្យ; ទព្វ) វត្ថុ, ធនធាន, សម្បត្តិ ។ល។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​វត្ថុ​មាន​មាស​ប្រាក់​ជាដើម ដែល​មាន​ម្ចាស់ ។
ឧទាហរណ៍៖ ទ្រព្យ​ធន, ទ្រព្យ​សម្បត្តិ, ទ្រព្យ​សម្រាប់​ប្រើប្រាស់ ។

ទ្រាប់ ( កិ. ) រង, កល់​ពី​ក្រោម, ដាក់​ទ្រនាប់ ។
ឧទាហរណ៍៖ ទ្រាប់​ស្លឹក​ចេក​នៅ​បាត​កញ្ឆេ ។

ទ្រុស្ដ - ទ្រុះ

ទ្រុស្ដ ទ្រុស សំ. ( កិ. ) ប្រទូស្ដ, ធ្វើ​អាក្រក់ ។
ឧទាហរណ៍៖ មនុស្ស​ទ្រុស្ដ​មិត្រ ។

ទ្រុះ សំ. ( កិ. ) បៀតបៀន, ព្យាយាម​រក​រឿង​បៀត-បៀន, ស្អប់, ចង​គំនុំ ។ សំ. ( ន. ឬ គុ. ) អ្នក​បៀតបៀន; ដែល​រក​រឿង​បៀតបៀន​ ។
ឧទាហរណ៍៖ មនុស្ស​ទ្រុះ​មិត្រ ។

ធន - ធន់

ធន ធន់ បា. សំ. ( ន. ) ទ្រព្យ, សម្បត្តិ ។
ឧទាហរណ៍៖ ធន​ធាន ។

ធន់ ( កិ. ) ទ្រាំ, អត់ធ្មត់; ស៊ូ ។
ឧទាហរណ៍៖ អត់ធន់, ធន់​ជំងឺ, ធន់​ក្ដៅ, ធន់​ត្រជាក់, គាត់​ប្រើ​ឲ្យ​ធ្វើ​ការ​ធ្ងន់​ណាស់ ខ្ញុំ​ធន់​មិន​បាន​ទេ ។

ធុំ - ធំ

ធុំ ( កិ. ) ចាប់​ក្លិន, ដឹង​ក្លិន​ដោយ​ច្រមុះ ។
ឧទាហរណ៍៖ ធុះ​ក្លិន​ក្រអូប, ធុំ​ក្លិន​ស្អុយ ។

ធំ ( គុ. ) ទីទៃ​ពី​តូច គឺ​មាន​រូប​មាន​សំណុំ​សំនួន​ច្រើន​ជាង​គេ ។ (ព. ប្រ.) ដែល​កាន់​តែ​ដុះដាល​កើត​កាល​វាល​គុម្ព​តាម​លំដាប់​កាល​ឡើង ។ ( បុ. ស. ) ពាក្យ​សម្រាប់​ក្មួយ​ហៅ​បង​ប្រុស​ឬ​បង​ស្រី​របស់​បិតា​ឬ​របស់​មាតា; អ្នក​ដទៃ​មិនមែន​ជា​ញាតិ ដែល​មាន​អាយុ​ច្រើន​ស្រករ​នឹង​ឪពុក​ធំ​ឬ​ម្ដាយ​ធំ ក៏​ហៅ ធំ ឬ អ៊ំ បាន​ដែរ ។
ឧទាហរណ៍៖ ធំ​ធាត់, ធំជាងគេ, ឈើទើបដាំកាន់​តែ​ធំឡើងៗហើយ ។ អញ្ជីញ​ធំ​អង្គុយ, ឪពុក​ធំ, គឺ​ធំ​ប្រុស, ម្ដាយ​ធំ ។

ន័យ - នៃ

ន័យ សំ. បា. ( ន. ) (នយ) ការ​ណែនាំ; អធិប្បាយ, សេចក្ដី​ពន្យល់; ហេតុ, ទំនង, លំនាំ... ។
ឧទាហរណ៍៖ យល់​តាម​ន័យ​នេះ, ពាក្យនោះមានន័យយ៉ាងនេះ ។

នៃ ( អា. និ. ) របស់ ។
ឧទាហរណ៍៖ សភាព​នៃ​បណ្ឌិត គឺ​សភាព​របស់​បណ្ឌិត, នោះ​នៃ គឺនោះ​ឯង , ឡើយ​នៃ គឺឡើយ​ហោង ។

នា - នារ

នា ( អា. និ. ) ព្ធដ៏, ឯ, ត្រង់ ។
ឧទាហរណ៍៖ នា​អាកាស, នា​ទ្រូង​ផ្លូវ, នា​ដង​ព្រៃ ។

នារ ( កិ. វិ. ឬ គុ. ) ដែល​មាន​អាការ​ទេរ​ដោយ​ដំណើរ​រត់​ឬ​ដោយ​ជ្រាល​ស្រួល​មិន ចោត ។
ឧទាហរណ៍៖ រត់​នារ, រត់​ខ្នង​នារ, ដី​នារ ។

នាក់ - អ្នក

នាក់ (សំខ្យា​នុគ្រោះ) ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ចុង​សំខ្យា ដើម្បី​ឲ្យ​ដឹង​ចំនួន​មនុស្ស ។
ឧទាហរណ៍៖ ប្រុស​មួយ​នាក់, ស្រី​ពីរ​នាក់, ក្នុង​ផ្ទះ​នេះ​មានប៉ុន្មាន​នាក់ ?

អ្នក នាក់ ( បុ. ស. ) ពាក្យ​ប្រើ​ជា​ជំនួស​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​និយាយ​ទៅ​រក​ក្នុង​ទី​ចំពោះ​មុខ (ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី) ។ ប្រើ​ជា​ពាក្យ​នាំ​មុខ​ឈ្មោះ​បុគ្គល​ក៏​បាន ។ ( ន. ) (ជា​អញ្ញត្រ​សព្ទ) បុគ្គល, ជន, មនុស្ស ។
ឧទាហរណ៍៖ អ្នក​ណា, អ្នកទាំងអស់គ្នា, អ្នក​ស្រី, អ្នក​នន្ទ ។ អ្នក​ធ្វើ​ការ, អ្នក​កីឡា, អ្នក​ខ្លៅ, អ្នក​ចេះ, អ្នក​ចោទ, អ្នក​ឆ្លើយ, អ្នក​ជំនួញ, អ្នក​ទេសន៍, អ្នក​ប្រាជ្ញ, អ្នក​ភ្លេង, អ្នក​រាជការ, អ្នក​រៀន, ​ អ្នក​ស្រុក ។ល។

នាដ - នាថ

នាដ នាត សំ. បា. ( ន. ) របាំ, ការ​រាំ​ចាក់​ក្បាច់ ។

នាថ នាត សំ. បា. ( ន. ឬ គុ. ) អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែល​ជា​ទី​ពឹង, ជា​ពំនាក់ (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) ។
ឧទាហរណ៍៖ នាង​នាថ​បី​បុត្រ បំពេ​លំអុត ដោយ​ពាក្យ​ផ្អែម​ថា ឱ​កូន​មាស​ម្ដាយ ចូរ​ដេក​ឆាប់​រ៉ា ម្ដាយ​នឹង​យាត្រា ទៅ​រក​ភោជន ។

នាល - នាលិ

នាល ( ន. ) ឈ្មោះ​ប្រទាល​ទឹក​មួយ​ប្រភេទ​ដុះ​លើ​ត្រឹប ។
ឧទាហរណ៍៖ ប្រទាល​នាល ។

នាលិ នាល បា.; សំ. ( ន. ) ទម្ងន់ ១៦ តម្លឹង ។ រង្វាល់​តូច​មួយ​ប្រភេទ​សម្រាប់​វាល់​អង្ករ ឬ​វាល់​គ្រាប់​អ្វី​ៗ​មាន​គ្រាប់​សណ្ដែក​បាយ​ជាដើម។ (សរសេរ​ជា នាល ឬ នាឡ ក៏​មាន) ។ នាឡិ
ឧទាហរណ៍៖ អង្ករ​មួយ​នាឡិ ។

និង - នឹង - ហ្នឹង

និង បារ. ( និ. ) សម្រាប់​និយាយ​ត​ពាក្យ​ឬ​ត​ឃ្លា​របះ​ពី​មួយ​ទៅ​មួយមានន័យថា ទាំង, ព្រម​ទាំង, ផង, នេះ​ផង, នុះ​ផង ។
ឧទាហរណ៍៖ អ្នក​និង​ខ្ញុំ; គោ​និង​ក្របី; សុខ​និង​ទុក្ខ; ទៅ​និង​មិន​ទៅ ។

នឹង ( កិ. នុ. ) ​ប្រាប់​អនាគត​កាល​ថា មុខ​ជា, ប្រាកដ​ជា, គង់, គង់​តែ ។ ( គុ. ឬ កិ. វិ. ) ស្ងៀម។ មិន​ប្រែប្រួល ។ ( អា. និ. ) ​សម្រេច​នូវ​អំពើ មាន​ន័យ​ថា ដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅ​ត្រង់។
ឧទាហរណ៍៖ ស្អែក​នឹង​ទៅ​ផ្ទះ​អ្នក ។ អង្គុយ​នឹង​ថ្កល់ ។ ជំងឺ​នុ៎ះ​នៅ​នឹង ។ ទឹក​នឹង ។ដួស​សម្ល​នឹង​វែក ។

ហ្នឹង ( វិ. ស. ) នុះ ។
ឧទាហរណ៍៖ ហ្នឹង​ហើយ; ហ្នឹង​ឯង; ដំណើរ​ហ្នឹង ។ ហ្នឹង​ឯង ! អីចឹង​ឯង ។

នុ៎ះ - នុះ - នោះ

នុ៎ះ ( សព្វ. ) ហ្នឹង; និយាយ​ចង្អុល​នាម​សព្ទ​ដែល​នៅ​ឃ្លាត​ឆ្ងាយ​ច្រើន​ពី​ខ្លួន​តែ​មើល​ទៅ​ឃើញ, ​មាន​សូរ​សំឡេង​ខ្ពស់​ស្រួច​ជាង​ពាក្យ​ថា នុះ និង នោះ។
ឧទាហរណ៍៖ អ្នក​ណា​នុ៎ះ ?; នុ៎ះ​ន៏ !; នុ៎ះ​ហើយ; នុ៎ះ​ផ្ទះ​របស់​ប្អូន​ប្រុស​ខ្ញុំ។

នុះ ( សព្វ. ) ​និយាយ​ចង្អុល​ប្រាប់​នូវ​អ្វី​ៗ ឬ​មនុស្ស​សត្វ​ដែល​នៅ​ក្រៅ​ហត្ថបាស មើល​ទៅ​ឃើញ ប៉ុន្តែ​មិន​ឆ្ងាយ​ពេក​ទេ ។ (គួរ​ប្រើ​កុំ​ច្រឡំ​ពាក្យ នុះ និង នុ៎ះ) ។
ឧទាហរណ៍៖ សុំ​អ្នក​មេត្តា​ឲ្យ​ក្រដាស​ជិត​ដៃ​នុះ​មក​ខ្ញុំ; បន្ទាត់​អ្នក​ណា​នុះ ?

នោះ នុះ ( វិ. ស. ) ពាក្យ​សម្រាប់​បង្ហាញ, សម្រាប់​ចង្អុល​អ្វី​ៗ ដែល​នៅ​ឆ្ងាយ តែ​ប្រាកដ; ជា​ពាក្យ​មាន​សូរ​សំឡេង​ស្មើ​នឹង នុះ ប៉ុន្តែ​ទាប​ជាង នុ៎ះ។
ឧទាហរណ៍៖ សំបុត្រ​នោះ, សេចក្ដី​នោះ, ផ្ទះ​នោះ, អ្នក​នោះ ជាដើម ។

នូវ - នៅ

នូវ នៅ ( និ. ) នឹង, ហើយ​នឹង ។ ( អា. និ. ) ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវ​ធ្វើ ។
ឧទាហរណ៍៖ ព្រះ​រាជ​វង្សានុវង្ស និង​មន្ត្រី​ធំ​តូច នូវ​អស់​ប្រជាជន​ទាំងពួង ។ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត នឹង​បាន​នូវ​ផល​ល្អ ...។

នៅ ( កិ. ) ឋិត, ស្ថិត, មាន ។ ( កិ. វិ. ) ដែល​មិន​ទាន់, ដែល​មាន​ទៀត ។
ឧទាហរណ៍៖នៅ​ឯណា ?, នៅ​ផ្ទះ, នៅ​ក្នុង​បន្ទប់ ។ អស់​ហើយ​ឬ​នៅ ? នៅ !; នៅ​ឡើយ, នៅ​ទេ ។

បញ្ចា - បញ្ជា

បញ្ចា ប័ញ-ចា ( ន. ) ឈ្មោះ​គ្រឿង​រចនា​មាន​ថ្នាក់​មាន​ជាន់ សម្រាប់​តម្កល់​កោដ្ឋ​ដាក់​សព ។
ឧទាហរណ៍៖ តម្កល់​លើ​បញ្ចា ។

បញ្ជា ( កិ. ) បង្គាប់; ផ្ដាំ​ផ្ញើ; ច្រើន​និយាយ​ថា បង្គាប់​បញ្ជា គឺ​បង្គាប់​មាន​កម្រិត ឬ​បង្គាប់​ដោយ​ដាច់​ខាត ។ ( ន. ) ពាក្យ​បង្គាប់; ពាក្យ​ផ្ដាំ​ផ្ញើ។
ឧទាហរណ៍៖ គ្រូ​បញ្ជា​ពួក​សិស្ស​ឲ្យ​ធ្វើ​ហត្ថ​កម្ម ។ ព្រះ​រាជ​បញ្ជា, ទេវ​បញ្ជា ។

បញ្ចោរ - បញ្ជោរ

បញ្ចោរ ( កិ. ) ពោល​វាចា​អាស​គ្រាម​ទៅ​កាន់​ស្រ្តី​ដោយ​ប្រើ​ពាក្យ​ថា មេ​ចោរ... ជាដើម ។ បញ្ចោរ​លើក​អាស បញ្ចោរ​ចំអាស ។

បញ្ជោរ ( កិ. ) ធ្វើ​ឲ្យ​ជោរ; និយាយ​លើក​ជើង, លើក​សរសើរ​ឲ្យ​ឡើង​ទឹក​ចិត្ត​ហាក់​ដូច​ជា​ទឹក​ជោរ ។ ឡើង​បញ្ជោរ កិ. ឬ គុ. ដែល​ឡើង​ទឹក​ចិត្ត​ចេញ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ ។ ស៊ី​បញ្ជោរ គុ. ដែល​បាន​តែ​គេ​បញ្ជោរ​ទើប​គាប់​ចិត្ត ។

បញ្ញត្ត - បញ្ញត្តិ

បញ្ញត្ត ប័ញ-ញ៉ាត់ សំ.; បា. ( កិ. ឬ គុ. ) ហាម​ប្រាម​ហើយ; តាំង​ទុក​ហើយ, រៀប​ចំ​ហើយ; ដែល​គេ​ហាម​ប្រាម​ហើយ ។ ពាក្យផ្ទុយពី អនុញ្ញាត ។
ឧទាហរណ៍៖ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​ពួក​បព្វជិត​មើល​ល្បែង​របាំ; រាជការ​បញ្ញត្ត​មិន​ឲ្យ​ប្រជាជន លេង​ល្បែង​ភ្នាល់​ផ្សេង​ៗ ។

បញ្ញត្តិ ប័ញ-ញ៉ាត់ បា.; សំ. ( ន. ) សេចក្ដី​ហាម​ប្រាម, បម្រាម, សេចក្ដី​ដែល​គេ​តែងតាំង, រៀប​ចំ ។ ពាក្យផ្ទុយពី អនុញ្ញាត ។
ឧទាហរណ៍៖ មាន​បញ្ញត្តិ, ធ្វើ​ខុស​នឹង​បញ្ញត្តិ ។ ពុទ្ធ​បញ្ញត្តិ, រាជ​បញ្ញត្តិ, បទេស​បញ្ញត្តិ, បឋម​បញ្ញត្តិ, នាម​បញ្ញត្តិ, វោហារ​បញ្ញត្តិ

បត់ - បទ

បត់ ( កិ. ) ត្រឡប់​តាម​ទំនង, តាម​ផ្លូវ​ដដែល​មក​វិញ, ត្រឡប់​ប្រសព្វ​មុខ ។ កិ. ធ្វើ​ឲ្យ​បត់​ពង់ពេន ។ គុ. ដែល​បត់​ពង់ពេន, ដែល​វៀច​ពេន​ព័ទ្ធ​ជា​ល្បត់ ។
ឧទាហរណ៍៖ បត់​សំពត់, បត់​ក្រដាស, បត់​តាម​ផ្លូវ​ដើម​មក​វិញ, ផ្លូវ​បត់​បែន។

បទ បត់ សំ. បា. ( ន. ) ឧបាយ; រឿង, ហេតុ; ទី; ការ​រក្សា; ចំណែក; ជើង; ស្នាម​ជើង; ផ្លូវ; ទំនង, ដំណើរ​ទំនង, ដើម​ទង ។ គ្វាម, លំនាំ នៃ​សំឡេង​ដែល​សូត្រ​ឬ​ដែល​ច្រៀង ។
ឧទាហរណ៍៖ បទ​សរភញ្ញ, បទ​សរភញ្ញចម្រៀង ។

បរិបូរ - បរិបូរណ៍

បរិបូរ ប-រ៉ិបូ ឬ ប-បូ សំ. បា. ( គុ. ) ដែល​គ្រប់​គ្រាន់, ដែល​ពេញ​គ្រប់​គ្រាន់, ពេញលេញ, សម្បូរ; ដែល​ឆ្អែត​ហើយ ។ ប្រើ​ជា កិ. ក៏​បាន ។ ប្រើ​ជា កិ. វិ. ក៏​បាន ។
ឧទាហរណ៍៖ ម្ហូប​ចំណី​បរិបូរ, ទ្រព្យ​ធន​បរិបូរ ។ ណ្ហើយ, ប៉ុណ្ណឹង​ចុះ​បរិបូរ​ហើយ ! ។ ខ្ញុំ​ទទួល​ទាន​បរិបូរ​ហើយ !

បរិបូរណ៍ ប-រ៉ិបូ សំ. បា. ( ន. ) ការ​គ្រប់​គ្រាន់, ដំណើរ​ពេញ​គ្រប់​គ្រាន់, ពេញលេញ, សម្បូរណ៍ ។
ឧទាហរណ៍៖ បរិបូរណ៍​ដោយ​ប្រាជ្ញា ជា​ហេតុ​នាំ​ឲ្យ​ស្គាល់​ការ​ពិត ។

បរិភាស - បរិភាសន៍

បរិភាស បរ៉ិ-- ឬ​ប៉ៈរ៉ិ-- បា. ( កិ. ) ពោល​តិះដៀល, តិះដៀល, ពោល​ទោស​គេ, ជេរ​ប្រទេច ។ ប្រើ​ជា គុ. ក៏​បាន ពាក្យ​បរិភាស ។

បរិភាសន៍ បរ៉ិភាស ឬ ប៉ៈ- បា. ( ន. ) (--សន) ពាក្យ​តិះដៀល, ដំណៀល, ការ​ពោល​ទោស​គេ, ការ​ជេរ​ប្រទេច ។
ឧទាហរណ៍៖ គួរ​វៀរ​ចាក​បរិភាសន៍ ។

បរិសុទ្ធ - បរិសុទ្ធិ

បរិសុទ្ធ បរ៉ិសុត បា. ( គុ. ) ដែល​ស្អាត, ឥត​សៅហ្មង, ឥត​មោះមៃ ។
ឧទាហរណ៍៖ ចិត្ត​បរិសុទ្ធ, មនុស្ស​បរិសុទ្ធ, ទ្រព្យ​បរិសុទ្ធ, សីល​បរិសុទ្ធ ។

បរិសុទ្ធិ បរ៉ិសុត បា. ( ន. ) សេចក្ដី​ស្អាត, ដំណើរ​ឥត​សៅហ្មង, ឥត​មោះមៃ។
ឧទាហរណ៍៖ មនុស្ស​មាន​បរិសុទ្ធិ (ឬ​មាន​សេចក្ដី​បរិសុទ្ធិ, ប្រើ​តាម​ទម្លាប់) ។

បាត - បាត្រ - បាទ

បាត ( ន. ) ប៉ែក​ខាង​ក្រោម​នៃ​ជម្រៅ ។ ផ្ទៃ​ដៃ​ឬ​ជើង ។ គូទ ។
ឧទាហរណ៍៖ បាត​បឹង, បាត​ទន្លេ, បាត​សមុទ្រ, បាត​ខ្ទះ, បាត​ឆ្នាំង, បាត​ដី, បាត​ដៃ, បាត​ជើង, ឈឺ​បាត, ឫស​ដូង​បាត ។

បាត្រ បាត សំ.; បា. ( ន. ) ភាជនៈ​ធ្វើ​ដោយ​ដែក​ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ការ​ទទួល​ចង្ហាន់ ។
ឧទាហរណ៍៖ បាត្រ​ដែក, បាត្រ​ដី, គ្រប​បាត្រ, ស្លោក​បាត្រ, ជើង​បាត្រ ។

បាទ បាត សំ. បា. ( ន. ) ជើង (រ. ស.) ។ ឃ្លា​សង្កាត់​របស់​គាថា, របស់​កាព្យ​ឃ្លោង ។ ( និ. ) អើ; ពាក្យ​សម្រាប់​បុរស​ឆ្លើយ ។
ឧទាហរណ៍៖ ព្រះ​បាទ ។ បាទ​ទី​១, បាទ​ទី​២...។ ឆ្លើយ​បាទ; ទៅ​កុំ​ខាន​ហ្ន៎, បាទ ! ខ្ញុំ​ព្រះ​បាទ​ម្ចាស់, ខ្ញុំ​ប្របាទ, ខ្ញុំ​បាទ។

បា - បារ

បា សំ. បា. ( បុ. ) អ្នក ។ ពាក្យ​សម្រាប់​ហៅ​កូន​ប្រុស​ឬ​មនុស្ស​អ្នក​មាន​អានុភាព​តិច​ជាង​ខ្លួន​ដែល​ទុក​ស្មើ​កូន​ប្រុស​បង្កើត ។ ន. ឪពុក (អ. ថ. ប៉ា); ពាក្យ​សម្រាប់​ហៅ​មនុស្ស​ប្រុស​ឬ​សត្វ​ឈ្មោល​ដែល​ជា​គូ​គ្នា​នឹង មេ ។
ឧទាហរណ៍៖ ម្នាល​បា, ហៃ​បា, នែ​បា ។ មេ​បា; បា​គោ, គោ​បា... ។

បារ ( ន. ) បិសាច​ដែល​បន្លាច​កូន​ក្មេង​ឲ្យ​មមាល​ឃើញ​អ្វី​ៗ​ដែល​គួរ​ខ្លាច ។ ( កិ. ) កាយ​យក​ចេញ ។
ឧទាហរណ៍៖ បារ​បន្លាច ។ បារ​អាចម៍​ដី ។

បារាយ - បារាយណ៍

បារាយ បារ៉ាយ សំ. ( កិ. វិ. ឬ គុ. ) ដែល​ទួទៅ, ដែល​សាយ​សុស​សព្វ​ទៅ; ខ្មែរ​យើង​ប្រើ​បាន​ចំពោះ​តែ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​អាស្រូវ ។
ឧទាហរណ៍៖ អាស្រូវ​បារាយ ។

បារាយណ៍ បារ៉ាយ សំ. ( ន. ) ដំណើរ​ទួទៅ, ពន្លឺ...; ប្រទេស​ដែល​វាល​ល្ហល្ហេវ​ធំធេង ។ ពាក្យ​ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​ទី, តំបន់, ខែត្រ, ស្រុក ដែល​វាល​ល្ហល្ហេវ ។
ឧទាហរណ៍៖ ស្រុក​បារាយណ៍, បឹង​បារាយណ៍, វាល​បារាយណ៍ ។

បិត - បិទ

បិត ( កិ. ) កាន់​ទប់​ដោយ​ដៃ​ទាំង​ពីរ កូត, ប្រួម, សម្រួច​ដោយ​មុខ​កាំបិត​បន្ទោះ​ឬ​កាំបិត​ឯ​ទៀត​ក៏​បាន ។ ចំហុយ​យក​ញើស​ឲ្យ​ស្រក់​ចុះ​ក្នុង​តម្រង​ឲ្យ​កើត​បាន​ជា​សុរា ។
ឧទាហរណ៍៖ បិត​បន្ទោះ, បិត​ផ្ដៅ, បិត​ឈើ​ស្រួច, បិត​សម្រួច ។ បិត​ស្រា ។

បិទ បិត បា. ( កិ. ) ខ្ទប់, រាំង, ធ្វើ​ឲ្យ​ជិត ។ ដាក់​ផ្តិត​ភ្ជាប់, ទឹប ។
ឧទាហរណ៍៖ បិទ​ទ្វារ, បិទ​ផ្លូវ ។ បិទ​មាស ។

បុះ - បុស្ស

បុះ ( កិ. ) បុក​ទល់​មុត​ដល់​មាន​របួស ។ បុក​ដោយ​អ្វី​ៗ ដែល​ស្រួច ។ រុក​ឲ្យ​ជ្រុះ, ឲ្យ​ធ្លាក់ ។ ស៊ី; ពាក្យ​ទ្រគោះ​មើល​ងាយ​ថា​ស៊ី​ដូច​គេ​បុះ​អ្វី​ៗ ។ ( គុ. ) ចាស់; ដែល​គេ​ឈប់​ប្រើ​ប្រាស់, ដែល​គេ​បោះ​បង់​លែង​ត្រូវ​ការ (ចំពោះ​តែ​ទី, ដី, ស្រែ, ចម្ការ, ភូមិ​លំនៅ...) ។ ( ន. ) ចំនួន ៨ (ចំពោះ​តែ​ចំនួន​ដំរី) ។
ឧទាហរណ៍៖ ដង្គត់​បុះបាត​ជើង ។ បុះ​រណ្ដៅ​ដាំ​ពោត ។ យក​ថ្នោល​បុះ​ផ្លែ​ឈើ ។ ហ៏​បុះ​ចុះ ! ។ ស្រែ​បុះ, ភូមិ​បុះ, វត្ត​បុះ ។ ដំរី​មួយ​បុះ(គឺ​ដំរី ៨ ក្បាល)។

បុស្ស បុស បា.; សំ. ( ន. ) ឈ្មោះ​ខែ​ទី ២ (ខាង​ចន្ទ​គតិ) ។
ឧទាហរណ៍៖ ខែ​បុស្ស ។

បោះ - បោស

បោះ ( កិ. ) ចាប់​គ្រវែង​ឬ​ចោល​ដោយ​ដៃ​ផ្ងារ ។ វាយ​សំពង​ឲ្យ​មុត​កប់ ឲ្យ​លិច​ចុះ ។ លក់​ទំនិញ​លើក​បូក​បោះ​រួបរួម​ទាំងអស់ ។ ធ្វើ​ឲ្យ​ដិត​ជាប់​ជា​ស្នាម​ឬ​ស្នាម​ចម្លាក់​ឬ​តាម​ពុម្ព ។
ឧទាហរណ៍៖ បោះ​ឧស, បោះ​អង្គញ់ ។ បោះ​បង្គោល, បោះ​ស្នឹង, បោះ​ដែក​គោល ។ យក​សំពត់​ហូល ៣០ ទៅ​បោះ​ឲ្យ​ហាង ។បោះ​ត្រា, បោះ​ពុម្ព​អក្សរ, បោះ​ពុម្ព​ក្បាច់​ ។ បោះ​តម្រុយ, បោះ​ទង, បោះ​ទ័ព, បោះ​សម្ដី ។

បោស ( កិ. ) សម្អាត​ដោយ​អំបោស ឬ​ផាត់​សម្អាត​ដោយ​បាត​ដៃ​ជាដើម ។
ឧទាហរណ៍៖ បោសធ្លា​មុខ​ផ្ទះ បោស​ច្រាស ភ្លើង​ឆេះ​បោស ​អំបោស​វែង​

បូ - បូព៌

បូ ( ន. ) សំពត់​ព័ណ៌​ចង​កាច់​ជា​ស្រទាប់ សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ឈើ​រីក, ប្រើ​ចង​ផ្នួង​ឬ​កម្រង​សក់​ឬ​ក៏​សំណុំ​សក់​ស្ត្រី ជា​គ្រឿង​ធ្វើ​លម្អ​តាម​សម័យ​ថ្មី ។ សំពត់​ព័ណ៌​មាន​ចង​បូ​ឬ​លាត​ដែល​ចង​សន្ធឹង​នៅ​មាត់​ទ្វារ​ធំ​ឬ​នៅ​មាត់​ច្រក​នៃ​ពិធី​សម្ពោធ​បើក​អគារ​ថ្មី​ថ្មោង​ជាដើម ។
ឧទាហរណ៍៖ ចង​បូ, សក់​ចង​បូ, ខ្សែ​បូ, កាត់​ខ្សែ​បូ ។

បូព៌ បូ ឬ បូរ៉ៈពា, បូពា សំ.; បា. ( ន. ) ខាង​ដើម, ខាង​មុខ, ខាង​កើត ។ បូព៌ា
ឧទាហរណ៍៖ ទិស​បូព៌ ឬ ទិស​បូព៌ា (ទិស​ខាង​កើត) ។

បួ - បួរ

បួ ( ប. ) (មើល​ពាក្យ បឹងបួ ក្នុង​ពាក្យ បឹង) ។
បឹង​បួ បឹង​តូច​ៗ ឬ​បឹង​រាយ​រង គួរ​យល់​ថា បឹង​បួ គឺ​បឹង​ឈូក ។

បួរ ( ន. ) ថែប​ធ្វើ​ដោយ​មែក​ឈើ​ទាំង​ស្លឹក សម្រាប់​ឲ្យ​ដង្កូវ​នាង​តោង​វារ​ព័ទ្ធ​សំបុក ។ ( ន. ) សរីរាវយវៈ​របស់​ពួក​សត្វ​ខ្លះ មាន​គោ​ជាដើម​នៅ​ត្រង់​ក្រោម-ក​មាន​សណ្ឋាន​យារ​ចុះ​ស្រដៀង​នឹង​ផ្លិត​ឃ្មុំ ។ ឈ្មោះ​ក្បាច់​ឬ​កម្រង មាន​សណ្ឋាន​ស្រដៀង​នឹង​បួរ​ដាក់​ស៊ែម​សំយុង​ជា​លំអ​ដោយ​ឡែក ។
ឧទាហរណ៍៖ បួរ​គោ ។ ក្បាច់​បួរ, ដាក់​បួរ​ស៊ែម ។

បក្ខ - ប៉ាក់

បក្ខ ប៉័ក ដូច​គ្នា​ទាំង​ពីរ បា. ឬ សំ. ( ន. ) ចំអេង​ស្លាប; ពួក ។ល។ បក្ស
ឧទាហរណ៍៖ បក្ខ​ពួក, ពួក​បក្ខ, គណបក្ខ , គណបក្ស ។

ប៉ាក់ ( កិ. ) ជុល​ភ្ជាប់​រំលេច​ក្បាច់​រចនា​ឬ​ជា​រូប​អ្វី​ៗ​នៅ​ឋាន​សំពត់​ដោយ​ឌិន​ជាដើម ។
ឧទាហរណ៍៖ ប៉ាក់​គ្រឿង​ល្ខោន ។

បាំង - ប៉័ង

បាំង ( កិ. ) បិទ, រាំង, ខ្ទប់​ឲ្យ​កំបាំង។
ឧទាហរណ៍៖បាំង​វាំងនន, បាំង​ជញ្ជាំង, បាំង​គំនិត, បាំង​ឆត្រ, បាំង​ដៃ, មោហ៍​បាំង ។ល។

ប៉័ង ( ឧ. ) ម៉ាំង; សូរ​ឮ​ដោយ​ការ​ប៉ះ​ទង្គិច​ឬ​ដោយ​បាញ់​កាំភ្លើង​ជាដើម ។ បារ. ( ន. ) អាហារ​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅ​សាលី មាន​សណ្ឋាន​ជា​នំ​ដុត​ចម្អិន​ក្នុង​ឡ ។
ឧទាហរណ៍៖ សូរ​ប៉័ង​ៗ, ធាក់​ប៉័ង, ទង្គិច​ក្បាល​ប៉័ង, បាញ់​ប៉័ង ។ នំប៉័ង, នំប៉័ង​ក្ដៅ​ស្រួយ, ឡ​នំប៉័ង ។

បដិវត្ត - បដិវត្តន៍

បដិវត្ត --វាត់ ( កិ. ) ប្រព្រឹត្ត​ប្រឆាំង; បង្វិល​ត្រឡប់, ប្រែប្រួល, កែ​ប្រែ, ផ្លាស់​ប្ដូរ (របប​គ្រប់គ្រង​ដើម្បី​ឲ្យ​បាន​ចម្រើន) ។
ឧទាហរណ៍៖ បដិវត្ត​បុគ្គល ។

បដិវត្តន៍ --វាត់ បា.; សំ. ( ន. ) ការ​វិល​ត្រឡប់, ការ​ប្រែប្រួល, ការ​កែ​ប្រែ ឬ​ផ្លាស់​ប្ដូរ ។ ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​កាល​សម័យ​ជាដើម, ការ​ប្រព្រឹត្ត​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​ចំពោះ​អំពើ​រំលោភ ។
ឧទាហរណ៍៖ ចាប់​ផ្ដើម​ធ្វើ​បដិវត្តន៍, អំពើ​រំលោភ​ត្រូវ​បាន​វិនាស​សាប​សូន្យ​ដោយ​កម្លាំង​នៃ​បដិវត្តន៍។

ប្រដឹស - ប្រតិស្ឋាន

ប្រដឹស ( ន. ) រនាប​ដែល​ត្បាញ​ខ្ទាស់​នឹង​ចម្រឹង​ញឹក ។ ប្រដើស
ឧទាហរណ៍៖ ខ្ទាស់​ប្រដឹស, ត្បាញ​ប្រដឹស ។

ប្រតិស្ឋាន ប្រដឹស-ស្ឋាន សំ.; បា. ( ន. ) ការ​ស្ថិត, ស្ថិត​នៅ; ការ​តាំង, ការ​តាំង​នៅ, តម្កល់; ការ​សាង, កសាង ។ ប្រើ​ជា កិ. ឬ គុ. ក៏​បាន ។

ប្រតិបត្តិ - ប្រណិប័តន៍

ប្រតិបត្តិ (ម. ព. បដិបត្តិ) ។

បដិបត្តិ ប៉ៈដិប័ត ឬ ប្រះតិប័ត បា. ឬ សំ. ( ន. ) ការ​ប្រព្រឹត្ត, កាន់, ធ្វើ​តាម ។ យើង​ប្រើ​ជា កិ. ផង​ក៏​បាន។ ប្រតិបត្តិ
ឧទាហរណ៍៖ ត្រូវ​បដិបត្តិ​តាម​ច្បាប់, ​ប្រតិបត្តិ​តាមធម៌, សេចក្ដី​បដិបត្តិ, ការ​ប្រតិបត្តិ ។

ប្រណិប័តន៍ សំ. ( ន. ) ការ​សម្ដែង​សេចក្ដី​គោរព, ការ​គំនាប់, ការ​ឱន​សំពះ ។ ប្រើ​ជា កិរិយា ក៏​បាន។
ឧទាហរណ៍៖ សូម​ក្រាប​ប្រណិប័តន៍...។

ប្រញប្ត -ប្រញប្តិ - ប្រញាប់

ប្រញប្ត ប្រញ៉ាប់ ( កិ. ) (ក្លាយ​មក​ពី សំ. ប្រជ្ញប្ត) បញ្ញត្ត ។
ឧទាហរណ៍៖ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រញប្ត​សិក្ខាបទ ។

ប្រញប្តិ --ញ៉ាប់ ( ន. ) (ក្លាយ​មក​ពី សំ. ប្រជ្ញប្តិ) បញ្ញត្តិ ។
ឧទាហរណ៍៖ ពុទ្ធ​ប្រញប្តិ ។

ប្រញាប់ --ញ៉ាប់ ( កិ. ឬ កិ. វិ. ឬ ក៏ គុ. ) បង្ខំ​ឲ្យ​ញាប់, ធ្វើ​ឲ្យ​ញាប់, ឲ្យ​ឆាប់; ដែល​ញាប់, ឆាប់ ។
ឧទាហរណ៍៖ ប្រញាប់​ឲ្យ​ទាន់​ការ, កុំ​ប្រញាប់​ពេក; ដើរ​ប្រញាប់​បន្តិច​ឡើង; ការ​ប្រញាប់ ។

ប្រថម - ប្រថំ

ប្រថម (ម. ព. បឋម) ។

បឋម ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ បា.; សំ. ( បូ. សំ. ឬ គុ. )ដំបូង, មុន, មុន​គេ, ទី១ ។
ឧទាហរណ៍៖ គ្រា​ជា​បឋម បឋម​កប្ប ប្រថម​កល្បបឋមជ្ឈាន បឋម​ពុទ្ធ​វចនៈ បឋម​យាម បឋម​វ័យ បឋម​សង្គាយនា បឋម​សង្គីតិ បឋម​សម្ពោធិ បឋម​ហេតុ ។ល។

ប្រថំ ( កិ. ) បង្ខំ​ខ្លាំង, បង្ខំ​ដោយ​ប្រញឹក​ខ្លាំង, បង្ខំ​ដោយ​បន្ទាន់ ។
ឧទាហរណ៍៖ កុំ​ប្រថំ​ពេក ។

ប្រព្រឹត្ត - ប្រព្រឹត្តិ

ប្រព្រឹត្ត --ព្រឹត សំ.; បា. ( កិ. ) ធ្វើ, ធ្វើ​តាម, ប្រតិបត្តិ​តាម, កាន់​វត្ត​ប្រតិបត្តិ ។ គុ. ដែល​ធ្វើ, ដែល​ធ្វើ​តាម, ដែល​កាន់​វត្ត​ប្រតិបត្តិ ។
ឧទាហរណ៍៖កុំ​ប្រព្រឹត្ត​ទុច្ចរិត, ឈ្មោះ​នេះ​ជា​មនុស្ស​ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ។

ប្រព្រឹត្តិ --ព្រឹត សំ.; បា. ( ន. ) ការ​ធ្វើ​តាម, ការ​កាន់​វត្ត​ប្រតិបត្តិ; ដំណឹង; ហេតុ, ដើម​ហេតុ; រឿងរ៉ាវ; ពង្សាវតារ ។
ឧទាហរណ៍៖ ការ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ , ការ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ

ប្រវ័ញ្ច - ប្រវ័ញ្ចន៍

ប្រវ័ញ្ច ប្រវ៉ាញ់ សំ.; បា. ( កិ. ) បញ្ឆោត, បោក​ប្រាស់ ឬ​ឆបោក ។
ឧទាហរណ៍៖ ប្រវ័ញ្ច​យក​ទ្រព្យ​គេ ។

ប្រវ័ញ្ចន៍ ប្រវ៉ាញ់ សំ.; បា. ( ន. )អំពើ​បញ្ឆោត, ដំណើរ​បោក​ប្រាស់​ឬ​ឆ​បោក។
ឧទាហរណ៍៖ កុំ​ចង់​បាន​ទ្រព្យ​ដោយ​ប្រវញ្ចន៍​គេ ។

ប្រមាទ - ប្រមាថ

ប្រមាទ --ម៉ាត សំ.; បា. ( ន. ) ការ​ភ្លេច​ស្មារតី, សេចក្ដី​ប្រហែស ។ កិ. ភ្លេច, ធ្វេស, ប្រហែស ស្មារតី ។
ឧទាហរណ៍៖ ជន​ណា​ប្រមាទ ជន​នោះ​ទុក​ដូច​ជា​បុគ្គល​ស្លាប់។

ប្រមាថ --ម៉ាត សំ. ( ន. ) ការ​បៀតបៀន​គេ, ការ​ញាំញី​គេ, កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ឲ្យ​គេ​លំបាក; ការ​មើល​ងាយ​គេ ។ ប្រើ​ជា កិ. ក៏​បាន ។
ឧទាហរណ៍៖ មនុស្ស​ប្រមាថ​សត្វ, មនុស្ស​ប្រមាថ​ចាស់, ប្រមាថ​កាត​ទាន ។

ប្រសប់ - ប្រសព្វ

ប្រសប់ ( គុ. ) ថ្នឹក; ប៉ិន, ប៉ិន​ខាង​ស្ទង់, លៃ, គ្នេរ ។
ឧទាហរណ៍៖ មនុស្ស​ប្រសប់ ចេះ​ដប់​ពុំ​ស្មើ​នឹង​ប្រសប់​មួយ ។

ប្រសព្វ --សប់ សំ.; បា. ( កិ. ) ចួប​ប្រទល់​មុខ​គ្នា; រួម​ចិត្ត​គំនិត​គ្នា; នៅ​រួម​សុខ​ទុក្ខ​នឹង​គ្នា ។ គុ. ឬ កិ. វិ. ដែល​មាន​មុខ​ប្រទល់​រួម​ចូល​គ្នា ។
ឧទាហរណ៍៖ ប្ដី​ប្រពន្ធ​គេ​នុះ មាន​អធ្យាស្រ័យ​ល្អ​ណាស់ តាំង​ពី​ប្រសព្វ​គ្នា​មក ។ ទន្លេ​ប្រសព្វ​មុខ; ទឹក​ប្រសព្វ​គ្នា ។

ប្រស - ប្រោស - ប្រោះ

ប្រស ( ឧ. ) សូរ​ឮ​ដោយ​កាច់​កៃ​កាំភ្លើង​ជាដើម ។
ឧទាហរណ៍៖ ប្រស​ៗ ។

ប្រោស ( កិ. ) អនុគ្រោះ, រាប់អាន​ដោយ​មេត្តា​ប្រណី, ស្រោច​ស្រង់ ។
ឧទាហរណ៍៖ ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​សត្វ, ស្ដេច​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់ ។ ប្រោស​ប្រាណ, សូម​ទ្រង់​មេត្តា​ប្រោស, ប្រោស​មនុស្ស​ទោស, ប្រោស​មនុស្ស​ទោស ។ល។

ប្រោះ ( កិ. ) រលាស់​ទឹក​រឿយ​ៗ ដោយ​ផ្ទាត់​នឹង​ម្រាម​ដៃ​ឬ​ដោយ​ចម្រៀក​ស្លឹក​ចេក​ជាដើម ។ ( ន. ) ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​មើម​ក្រអូប, ស្លឹក​ក្រអូប, គេ​ច្រើន​ដាំ​យក​មើម​ប្រើ​ជា​ថ្នាំ, ជា​គ្រឿង​ក្រអូប ។
ឧទាហរណ៍៖ ប្រោះ​ទឹក​ក្រអូប, ប្រោះ​ទឹក​អប់ ។ មើម​ប្រោះ ។

ប្រុស - ប្រុះ

ប្រុស សំ.; បា. ( ន. ) មនុស្ស​ជាតិ​មាន​ភេទ​ផ្សេង​ទីទៃ​ពី​ស្រី ។ កុំ​ប្រើ​ថា បុរស​ស្រី ឬ ស្រី​បុរស ឡើយ ។ មើល​ក្នុង​ពាក្យ ប្ដី និង ប្រពន្ធ ផង ។
ឧទាហរណ៍៖ បុរស​ស្រ្តី ឬ ស្រ្តី​បុរស ។

ប្រុះ ( គុ. ឬ កិ. វិ. ) ព្រោង​ព្រាយ, ដែល​ភ្លឺ​ចម្រុះ​គ្នា ។
ឧទាហរណ៍៖ ពន្លឺ​ប្រុះ; ភ្លឺ​ប្រុះ ។ សេព​គប់​ប្រាជ្ញ​ប្រុះ ប្រាជ្ញ​នាំ​ឆ្លុះ ឃើញ​ក្ដី​ខុស​ត្រូវ សេព​គប់​ជន​ពាល រែង​រាល​ខុស​ផ្លូវ នាំ​ឲ្យ​អាស្រូវ បង់​កេរ្តិ៍​បង់​ឈ្មោះ ។

ប្រសាទ - ប្រាសាទ

ប្រសាទ -សាត សំ.; បា. ( ន. ) សេចក្ដី​ជ្រះថ្លា ។ អាយតនៈ​សម្រាប់​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍​គឺ​គ្រឿង​វិសេស​ដែល​មាន​ប្រចាំ​តាម​ធម្មជាតិ។ កិ. ជ្រះថ្លា, ពេញ​ចិត្ត ។
ឧទាហរណ៍៖ ភ្នែក​អាច​មើល​ឃើញ​រូប​បាន ដោយសារ​ប្រសាទ​សម្រាប់​ភ្នែក, ត្រចៀក​អាច​ស្ដាប់​ឮ​សំឡេង​បាន​ដោយសារ​ប្រសាទ​សម្រាប់​ត្រចៀក ។ ប្រសាទ​ពរ ។

ប្រាសាទ -សាត សំ. ; បា. ( ន. ) គ្រឹហា​ជា​ទី​នាំ​ចិត្ត​ឲ្យ​ជ្រះថ្លា​ឬ​ជា​ទី​ស្រឡះ​ភ្នែក គឺ​ផ្ទះ​មាន​ថ្នាក់​ខ្ពស់​ស្រឡះ ។
ឧទាហរណ៍៖ ប្រាសាទអង្គរវត្ត ។

ប្រាង្គ - ប្រាង្គណ៍

ប្រាង្គ ប្រាង សំ. ( ន. ) ស្តូប ឬ ប្រាសាទ​ដែល​មាន​កំពូល​ខ្ពស់ ស្ថិត​នៅ​លើ​ទី​លាន​ច្រើន​ថ្នាក់​ឬ​មួយ​ថ្នាក់​ពីរ​ថ្នាក់ ច្រើន​តែ​មាន​រាង​​ច្រឡោ​តាំង​ពី​ក្រោម​រហូត​ដល់​កំពូល ។

ប្រាង្គណ៍ ប្រាង សំ. ( ន. ) ទី​វាល​ជា​ធ្លា, ទី​ផ្ទៃ​វាល​យ៉ាង​ដូច​ទី​វាល​មុខ​ផ្ទះ, មុខ​ប្រាសាទ, ដំណាក់ ជាដើម ។

ប្រាច់ - ប្រាជ្ញ

ប្រាច់ ( ឧ. ) ឮ​សូរ​ដោយ​ផ្ទុះ​ខ្លាញ់​ដែល​កំពុង​ចម្រាញ់​ជាដើម ។
ឧទាហរណ៍៖ ប្រាច់​ៗ ។

ប្រាជ្ញ ប្រាច សំ.; បា. ( គុ. ) ដែល​មាន​ប្រាជ្ញា, មាន​ចំណេះ, ឈ្លាស ។ ន. អ្នក​មាន​ប្រាជ្ញា, អ្នក​ចេះ, អ្នក​ឈ្លាស​វៃ; ការ​ចេះ​ដឹង, ការ​ឈ្លាស​វៃ ។
ឧទាហរណ៍៖ មនុស្ស​ប្រាជ្ញ, គំនិត​ប្រាជ្ញ ។ អ្នក​ប្រាជ្ញ, គួរ​ស្ដាប់​ប្រាជ្ញ​ប្រដៅ; មនុស្ស​មាន​ប្រាជ្ញ, បញ្ចេញ​ប្រាជ្ញ ។ ប្រាជ្ញ​មាន​មារយាទ, ប្រាជ្ញ​ឥត​មារយាទ, ប្រាជ្ញ​ព្រោក, ព្រោក​ប្រាជ្ញ, ប្រាជ្ញ​ក្នុង, ប្រាជ្ញ​គំនិត, ប្រាជ្ញ​សម្ដី ។

ប្រាប -ប្រាប់ - ប្រាប្ត

ប្រាប ( កិ. ) ធ្វើ​ឲ្យ​រាប, ឲ្យ​បាក់​បប, ឲ្យ​ចុះ​ចាញ់ ។
ឧទាហរណ៍៖ ប្រាប​សឹក, ប្រាប​សត្រូវ ។ ប្រាម​ប្រាប​ឲ្យ​រាប​ទាប ។

ប្រាប់ ( កិ. )និយាយ​ឲ្យ​ដឹង​ចំពោះ​មុខ, និយាយ​ឲ្យ​ដឹង​ផ្ទាល់​ខ្លួន, ថ្លែង​ឲ្យ​ដឹង។
ឧទាហរណ៍៖ ប្រាប់​ថ្លៃ, ប្រាប់​ផ្លូវ, ប្រាប់​សុខ​ទុក្ខ ។ល។

ប្រាប្ត ប្រាប្តៈ ឬ​ប្រាប សំ.; បា. ( គុ. ) (បត្ត) ដែល​បាន​ដល់​ហើយ, ដែល​បាន​លុះ​ឬ​បាន​សម្រេច​ហើយ ។
ឧទាហរណ៍៖ (ព. កា.) បុគ្គល​ធ្វើ​បាប រមែង​តែ​ប្រាប្ត អបាយ​ណា​មួយ ទោះ​បី​ព្រះ​ពុទ្ធ ក៏​ពុំ​អាច​ជួយ កើត​នៅ​រងួយ តាម​កម្ម​ខ្លួន​ឯង។

ប្រាស - ប្រាស់ - ប្រះ - ព្រះ

ប្រាស ( កិ. ) ឃ្លាត​ចេញ, ព្រាត់​ចេញ, ចាក​ចេញ ។
ឧទាហរណ៍៖ចិត្ត​ប្រាស​ចាក​មន្ទិល, ព្រាត់​ប្រាស, ប្រាស​ចាក។

ប្រាស់ ( ប. ) ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រើ ថា : ប្រើប្រាស់។

ប្រះ ( កិ. ) ផ្អៀង​ខ្លួន​ដេក, ​ផ្ដួល​ខ្លួន​ដេក ។ គេច​ចេញ, គេច​ចៀស​ចេញ ។
ឧទាហរណ៍៖ ប្រះ​ដេក, រត់​ប្រះ​ទៅ​ខាង​ឆ្វេង, ប្រះ​ដៃ​ប្រះ​ជើង, ប្រះ​ប្រាណ។

ព្រះ បា. សំ. ( ន. ) សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម​ឯ​ទៀត ។
ឧទាហរណ៍៖ ព្រះ​សម្មាសម្ពុទ្ធ, ព្រះ​ឥន្ទ្រ, ព្រះ​ព្រហ្ម, ព្រះ​មហា​ក្សត្រ, ព្រះ​រាជា, ព្រះ​រាជ​បុត្រ; ព្រះ​ធម៌; ព្រះ​សង្ឃ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; ព្រះ​ពាយ; ព្រះ​បាទ; ព្រះ​កេសា; ព្រះ​អរហន្ត ។ល។

ប្រឹស - ប្រឹស្ឋ - ប្រឹះ​ៗ

ប្រឹស ( ន. ) មុខ​ទ្រូ​ឬ​លប មាន​បន្ទោះ​រួម​ក្របួច​ខាង​ចុង​ទុក​ផ្លូវ​ច្រហ​ខាង​មាត់ ឲ្យ​ល្មម​តែ​ត្រី​ចូលទៅ​ខាង​ក្នុង​បាន ប៉ុន្តែ​ចេញ​ច្រាស​មក​វិញ​ពុំរួច ។
ឧទាហរណ៍៖ ប្រឹស​ទ្រូ, ប្រឹស​លប ។

ប្រឹស្ឋ ប្រឹស សំ.; បា. ( ន. ) ខ្នង; (រ. ស.) ។
ឧទាហរណ៍៖ ព្រះ​ប្រឹស្ឋ​រាង​ហំ ព្រះ​កាយ​ស័ក្តិសម ជា​មេ​ទ័ព​ជាតិ ទ្រង់​មាន​សម្ដី ពុំ​ដែល​ឃ្លៀងឃ្លាត ជា​ទង់​ជ័យ​ជាតិ ឥត​ក្សត្រិយ៍​ណា​ប្រៀប ។

ប្រឹះ​ៗ ( ឧ. ) សូរ​ឮ​ដោយ​ភ្លៀង​តិច​ៗ ឬ​រលឹម​ធ្លាក់​មក​លើ​ដំបូល​ប្រក់​ស្លឹក​ឬ​ស្បូវ​ជាដើម ។
ឧទាហរណ៍៖ ភ្លៀង​ប្រឹះ​ៗ, រលឹម​ប្រឹះ​ៗ ។

ប្រឹក្សា - ព្រឹក្សា

ប្រឹក្សា ប្រឹក-សា សំ. ( ន. ) ការ​ពិចារណា, ដំណើរ​ស្ទង់​ការ, ការ​ល្បង​មើល​ឲ្យ​ឃើញ​ពិត; ការ​ពិគ្រោះ​គ្នា ។
ឧទាហរណ៍៖ ចាំ​ប្រឹក្សា​គ្នា​សិន, បាន​ប្រឹក្សា​យល់​ព្រម​គ្នា​ហើយ; គណៈ​កម្មការ​បាន​ប្រឹក្សា​គ្នា​អស់​រយៈ​កាល​ដ៏​យូរ...។

ព្រឹក្សា ព្រឹក-សា ( ន. ) ឈើ​ទាំងឡាយ។

ប្រៀប - ព្រៀប - ព្រាប

ប្រៀប ( កិ. ) ធៀប, ប្រដូច ។
ឧទាហរណ៍៖ ប្រៀបធៀប, ប្រៀប​ផ្ទឹម, និយាយ​ប្រៀបប្រាយ, សម្ដី​ប្រៀបប្រាយ, ពាក្យ​ប្រៀប, ចាញ់​ប្រៀប​គេ, មាន​ប្រៀប​លើ​គេ ។

ព្រៀប ( គុ. ឬ កិ. វិ. ) ដែល​ពេញ​កំពុង​រក​កល់​ហៀរ ។
ឧទាហរណ៍៖ ពេញ​ព្រៀប, ទឹក​ជន់​ព្រៀប​ច្រាំង ។

ព្រាប ( ន. ) ឈ្មោះ​បក្សី​មួយ​ប្រភេទ រូប​រាង​ស្រដៀង​នឹង​លលក តែ​សម្បុរ​ផ្សេង​គ្នា, មាន​ច្រើន​បែប, ច្រើន​នៅ​អាស្រ័យ​នឹង​ដំបូល​ផ្ទះ ឬ​ដំបូល​កុដិ, សាលា, វិហារ, ជាដើម; ព្រាប​យំ ហៅ​ថា ព្រាប​ថ្ងូរ ព្រោះ​វា​យំ​ឮ​សូរ​ក្រអួន​រន​រន្ថាន់​ដូច​គេ​ថ្ងូរ ។

ប្រេង - ព្រេង

ប្រេង ( ន. ) វត្ថុ​រាវ សម្រាប់​លាប, សម្រាប់​អុជ ។
ឧទាហរណ៍៖ ប្រេង​កាត, ប្រេង​ដូង, ប្រេង​សណ្ដែក, ប្រេង​ល្ង ។ល។

ព្រេង ( គុ. ) បុរាណ; ដែល​មាន​ក្នុង​កាល​ពី​ដើម, ដែល​ជា​យូរ​អង្វែង​ហើយ ។ បុណ្យ​ព្រេង បុណ្យ​ដែល​បាន​ធ្វើ​ទុក​មក​ពី​ជាតិ​មុន ។
ឧទាហរណ៍៖ គូ​ព្រេង, ទ្រព្យ​ព្រេង, បុណ្យ​ព្រេង, ពាក្យ​ព្រេង, ភ័ព្វ​ព្រេង, រឿង​ព្រេង, ព្រេង​ព្រឹទ្ធ, ព្រេង​សំណាង ។ល។

ប្រួញ - ព្រួញ

ប្រួញ ( កិ. ) រួញ, ថយ​ប្រវែង​នៅ​ខ្លី ។
ឧទាហរណ៍៖ ប្រួញ​ខ្លួន, ប្រួញ​សេចក្ដី ។

ព្រួញ ( ន. ) សរ, កូន​សរ, កាំ​ស្នា, កាំ​ធ្នូ ។
ឧទាហរណ៍៖ ពត់​ព្រួញ, បំពង់​ព្រួញ ។

ប្រេះ - ប្រែះ​ៗ

ប្រេះ ( កិ. ) សញ្ជែក​សាច់​ពី​គ្នា ។ គុ. ដែល​សញ្ជែក​សាច់​ពី​គ្នា, ដែល​មាន​ស្នាម​ច្រហ​បន្តិច​ដោយ​បែក​សញ្ជែក ។
ឧទាហរណ៍៖ កើត​ទុក្ខ​ស្ទើរ​ប្រេះ​ទ្រូង ។

ប្រែះ​ៗ ( ឧ. ) ឮ​សូរ​ដោយ​អំបិល​ផ្ទុះ​ជាដើម ។

ផេរ - ភេ

ផេរ ( គុ. ឬ កិ. វិ. ) ដែល​ល្អិត​ស្មេញ​ក្រាស់ ។
ឧទាហរណ៍៖ ល្អិត​ផេរ, កន្ទេល​ផេរ, ឡើង​ផេរ, ចេញ​ផេរ ។

ភេ ( ន. ) សត្វ​ចតុប្បាទ​មួយ​ប្រភេទ រាង​តូច​ស្ដឺត​ខាង​មុខ​ធំ​រល​ខាង​ក្រោយ កម្ពស់​ប្រហែល​នឹង​ឆ្មា រោម​ខ្លី សម្បុរ​ក្រមៅ​រលើប នៅ​អាស្រ័យ​តាម​ទី​ក្បែរ​មាត់​ទឹក ចេះ​ហែល​ទឹក​ទាំង​មុជ​ទឹក​ក៏​ស្ទាត់​ផង​ដែរ មាន​មច្ឆជាតិ​ជា​អាហារ ។

ផេះ - ផែះ

ផេះ ( ន. ) សំណុស​ដែល​ភ្លើង​ឆេះ​សុស​ជា​ផង់, ផង់​សំណល់​នៃ​វត្ថុ​ដែល​ភ្លើង​ឆេះ ។ ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ប្រដូច​ទៅ​នឹង​ផេះ គឺ​ថា​មិន​កើត​ជា​ការ​ទេ ។
ឧទាហរណ៍៖ ផេះ​កណ្ដាល​ចង្ក្រាន ! មិន​ផេះ​ទេ ! ស៊ី​ផេះ ! ឬ ស៊ី​តែ​ផេះ !

ផែះ ( ឧ. ) សូរ​ឮ​ដោយ​ផ្ទុះ​ផាវ​តូច​ៗ ជាដើម ។

ផ្ដែ - ផ្ដែរ

ផ្ដែ ជើង ដ ( ប. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ផ្ដាច់ ឬ ផ្ដាំ ។
ឧទាហរណ៍៖ ផ្ដាច់​ផ្ដែ​កូន​ចៅ , ផ្ដែផ្ដាំ ។

ផ្ដែរ ជើង ដ ( ន. ) ក្ដារ​រនាំង​បាំង​រាំង​ចន្លោះ​ដំបូល​ដែល​មាន​ជាន់​ពីរ ។
ឧទាហរណ៍៖ ផ្ដែរ​វិហារ, ផ្ដែរ​សាលា ។

ផ្សា - ផ្សារ

ផ្សា ( កិ. ឬ គុ. ) ឈឺ​ចាប់​ពើត​រោល​រាល​ឆៀប​ៗ​ដោយ​មុខ​សស្ត្រា, របួស, ដាច់, រលាត់, ប៉ះ​ពាល់​ត្រូវ, ប្រទះ​នឹង​ជាតិ​ជូរ, ប្រៃ, ហឹរ...។ ព. បុ. ( អា. និ. ) ព្រោះ, ហេតុ​តែ, ដោយ​ហេតុ; តាម​តែ, តាម​តែ​ចង់, ព្រោះ​តែ​ចំណង់ ។(កិ.) ផ្សង​តាម​កម្ម, ផ្សង​ព្រេង; ទ្រាំ​អត់; កាន់​ក្ដី​សន្ដោស​តាម​មាន​តាម​បាន ។
ឧទាហរណ៍៖ ផ្សា​ខ្លោច, ឈឺផ្សា, ផ្សា​នឹង​បាន, ចង់​តែ​នឹង​បាន, ផ្សា​ជា​អ្នក​កម្សត់​ទុគ៌ត ។

ផ្សារ ( ន. ) ទី​ប្រជុំ​លក់​ទិញ​របស់​ផ្សេង​ៗ គឺ​ប្រជុំ​ផ្ទះ​ឬ​រាន​តូច​ធំ​ដែល​គេ​ដាក់​ទំនិញ​លក់​ដូរ ។
ឧទាហរណ៍៖ ផ្សារឯកើត, ផ្សារធំ ។

ព - ពរ

ព ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៥។( កិ. )លើក​ដាក់​ចង្កេះ​កៀក​នឹង​ដៃ ឈរ​ឬ​ដើរ។
ឧទាហរណ៍៖ ព​កូន, ព​ពោះ, ព​កិច្ចការ, ព​គំនរ​ទុក្ខ, ព​រវល់ ។

ពរ សំ. បា. ( ន. ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត ។ ( ន. ) លាប​បូក​ព្រលាំង​ដោយ​ជ័រ​ឲ្យ​ក្រាស់​ជិត​សាច់​ពុំ​ឲ្យ​ជ្រាប​ទឹក​បាន។
ឧទាហរណ៍៖ សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ពរ​ទូក, បិទ​ពរ ។

ពណ៌ - ព័រ

ពណ៌ ព័រ សំ.; បា. ( ន. ) សម្បុរ (ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ចំពោះ​តែ​សម្បុរ​នៃ​វត្ថុ​ផ្សេង​ៗ មាន​សំពត់​ជាដើម, បើ​ចំពោះ​មនុស្ស​ឬ​សត្វ​ប្រើ​ពាក្យ​ថា សម្បុរ) ។ ព័ណ៌
ឧទាហរណ៍៖ ព័ណ៌​ស, ពណ៌​ក្រហម ។ មនុស្ស​សម្បុរ​ស, ... ។

ព័រ ( ន. ) មនុស្ស​ចុង​ស្រុក​មួយ​ពួក​កើត​នៅ​ក្នុង​អាណា​ខេត្ត​កម្ពុជ​រដ្ឋ​មាន​ភាសា​សម្ដី​ផ្សេង​ពី​ខ្មែរ រាប់​បញ្ចូល​ក្នុង​ពួក​កួយ, រដែ, ស្ទៀង ។
ឧទាហរណ៍៖ ជាតិ​ព័រ, ពួក​ព័រ (ក្នុង​សម័យ​ឥឡូវ រាប់​ថា​ជា​ខ្មែរ​ដូច​គ្នា ស្មើ​គ្នា​ទាំងអស់) ។

ពង្រត់ - ពង្រាត់

ពង្រត់ ( កិ. ) នាំ​ឲ្យ​រត់, នាំ​រត់​ទាំង​អំណាច ។
ឧទាហរណ៍៖ ពង្រត់​កូន​ស្រី​គេ​យក​ធ្វើ​ជា​ប្រពន្ធ ។

ពង្រាត់ ( កិ. ) ធ្វើ​ឲ្យ​ព្រាត់ ។
ឧទាហរណ៍៖ ពង្រាត់​កូន​ពី​មេ ។ ពង្រាត់​បង្រាស ។

ពត់ - ព័ត - ព័ទ្ធ

ពត់ ( កិ. ) បត់​បំបែរ, ធ្វើ​ឲ្យ​ងាក​បែរ, តម្រង់, បង្កោង, បង្កុង តាម​បំណង គឺ វៀច​ឲ្យ​ត្រង់ ឬ​ធ្វើ​វត្ថុ​ត្រង់​ឲ្យ​វៀច​ឲ្យ​កោង​ជាដើម ។
ឧទាហរណ៍៖ ពត់​ព្រួញ, ពត់​ឈើ​កុង ។ ពត់​ចិត្ត។

ព័ត ស. ( កិ. ) បក់; (រ.ស.) ។
ឧទាហរណ៍៖ ព័ត​ថ្វាយ គឺ​បក់​ថ្វាយ (បក់​នឹង​ផ្លិត​ឬ​ស៊ែ) ។

ព័ទ្ធ សំ. បា. ( កិ. ) ចង; ចង​វ័ណ្ឌ​ជុំ​វិញ, រុំ​ជុំ​វិញ; ចោម​ជុំ​វិញ, ចោម​ស្ទាក់​ជុំ​វិញ​មិន​ឲ្យ​មាន​ផ្លូវ​ចេញ​រួច ។ ។
ឧទាហរណ៍៖ វល្លិ​ព័ទ្ធ​ដើម​ឈើ; ព័ទ្ធ​ចោរ ។ ព័ទ្ធ​បូស, ព័ទ្ធ​ព័ន្ធ។

ពន់ - ពន្ធ - ព័ន្ធ -ពាន់

ពន់ ស. ( គុ. ) ហួស, ក្រៃ, លើស​លន់; ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រមាណ, ពេក ។
ឧទាហរណ៍៖ ពន់​ប្រមាណ, ពន់​ពេក, ពេក​ពន់ ។

ពន្ធ ពន់ សំ. បា. ( ន. ) សួយ, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ ។
ឧទាហរណ៍៖ ពន្ធ​ស្រូវ, ពន្ធ​ទូក, ពន្ធ​ទាស, ពន្ធ​ខ្លួន...; ទារ​ពន្ធ, បង់​ពន្ធ ។ ពន្ធដារ , ពន្ធ​ដី​ស្រែ​ចម្ការ , ពន្ធ​នៃ​គ្រឿង​បរិភោគ​ ។

ព័ន្ធ សំ. បា. ( កិ. ) ចង, ជាប់, ជំពាក់; ទាក់​ឆ្វាក់​ព័ទ្ធ​លើ​គ្នា, ឆ្វាក់​ប្រទាក់​ជាប់​គ្នា ។
ឧទាហរណ៍៖ ព័ន្ធ​ដំណើរ, ព័ន្ធ​ខ្សែ, ព័ន្ធ​សម្ដី, ព័ន្ធ​គំនិត, ព័ន្ធ​ជើង ។

ពាន់ ( ប. សំ. ) ចំនួន ១០០ ដប់​ដង (១០០ x ១០ = ១.០០០) ។

ពស់ - ពោះ

ពស់ ( ន. ) សត្វ​ពួក​ទីឃ​ជាតិ​អាសីរ​ពិស​ផ្សេង​ៗ ។
ឧទាហរណ៍៖ ពស់​វែក​រនាម, ពស់​វែក​ដំបូក, ពស់​វែក​ស្រងែ, ពស់​ក្រាយ, ពស់​ពព្លាក់; ពស់​សង់សឿ, ពស់​ព្រៃ, ពស់​ទង​ត្រាវ, ពស់​ព្រលឹត, ពស់​សម្លាប់​កង្កែប ។ល។

ពោះ ( ន. ) ប៉ែក​រាង​កាយ​ដែល​មាន​ក្រពះ ពោះ​វៀន​នៅ​ខាង​ក្នុង ។
ឧទាហរណ៍៖ ឈឺ​ពោះ, ហើម​ពោះ, ចុក​ពោះ, សៀត​ពោះ, ចម្អែត​ពោះ, ពោះ​គោ, ពោះ​ជ្រូក, បបរ​ពោះ​គោ, បបរ​ពោះ​ជ្រូក, ដុះ​ពោះ

ពន្លត់ - ពន្លាត់

ពន្លត់ ( កិ. ) ធ្វើ​ឲ្យ​រលត់, រំលត់ (ប្រើ​ចំពោះ​តែ​ញ៉ាំង​ពន្លឺ​ភ្លើង​ឲ្យ​រលត់, បើ​ខាង​ទុក្ខ​ព្រួយ​ឬ​កំហឹង​ជាដើម​វិញ ត្រូវ​ប្រើ​ពាក្យ រំលត់ ដូចជា រំលត់​ទុក្ខ, រំលត់​ក្រោធ, រំលត់​កិលេស) ។
ឧទាហរណ៍៖ ពន្លត់​ភ្លើង, ពន្លត់​ចង្កៀង ។

ពន្លាត់ ( កិ. ) ទាញ​លាត់​ត្រឡប់​ស្បែក​យក​ក្នុង​ជា​ក្រៅ ។ សើយ​សម្លៀក​ត្រឡប់​យក​ក្នុង​ជា​ក្រៅ ។
ឧទាហរណ៍៖ ពន្លាត់​ស្បែក, អារ​ពន្លាត់​ស្បែក ។ ពន្លាត់​សំពត់, ពន្លាត់​ជើង​ខោ ។

ព័ស្ដុ - ពស្រ្ត

ព័ស្ដុ ព័ស សំ.; បា. ( ន. ) លំនៅ, ទី, ទី​កើត, ទីតាំង; ទ្រព្យ, របស់, អីវ៉ាន់; ហេតុ​, មូលហេតុ; រឿង​និទាន; ចម្ការ... ។
ឧទាហរណ៍៖ព័ស្ដុតាង (ប្រ. ក្ល. ភ័ស្ដុតាង); ព័ស្ដុភារ (ប្រ. ក្ល. ជា ភ័ស្ដុភារ) ។

ពស្រ្ត ពស់ ឬ ព័ស-ស្ត្រា សំ.; បា. ( ន. ) សំពត់, គ្រឿង​ស្លៀក​ដណ្ដប់; ខ្មែរ​យើង​ប្រើ​ចំពោះ​តែ​រាជ​សព្ទ ដូចពាក្យ ព្រះ​ពស្រ្ត សំពត់​សម្រាប់​ក្សត្រិយ៍​ទ្រង់; ឯ​ពាក្យ ពស្ត្រា សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ ។

ពាត - ពាទ្យ - ពាធជន្ម

ពាត ( កិ. ឬ កិ. វិ. ) ដាក់​ពាស​ខ្វែង​ពី​លើ ។
ឧទាហរណ៍៖ ចង​ពាត, ដាក់​ពាត, វាយ​ពាត​ពង្រីក​សាច់​ដែក​ឲ្យ​ជិត​ជាប់​គ្នា ។

ពាទ្យ ពាត សំ. ( ន. ) (វាទ្យ ឬ ពាទ្យ) គ្រឿង​ភ្លេង​ប្រគំ, គ្រឿង​តន្រ្តី​ដេញ​ផ្លុំ​កូត​ឬ​គ្រឿង​តន្ត្រី​ទួទៅ​គ្រប់​យ៉ាង ។
ឧទាហរណ៍៖ ពិណពាទ្យ ។

ពាធជន្ម ពាតជន់ សំ. ( ន. ) បៀតបៀន​ដល់​ជីវិត​ឬ​ផ្ដាច់​ជីវិត​គេ។ ប្រើ​ជា ន. ឬ គុ. ក៏​មាន ។
ឧទាហរណ៍៖ អំពើ​ប្រមាថ​ពាធ​ជន្ម; ទោស​ប្រមាថ​ពាធ​ជន្ម ។

ពាណិជ - ពាណិជ្ជ

ពាណិជ --និច សំ. បា. ( ន. ) (វាណិជ, វ > ព ជា ពាណិជ) អ្នក​លក់​ដូរ, អ្នក​ជំនួញ, ឈ្មួញ ។
ឧទាហរណ៍៖ លក់​ស្រូវ​ឲ្យ​ពួក​ពាណិជ ។

ពាណិជ្ជ --និច សំ.; បា. ( ន. ) (វណិជ្យា ឬ វាណិជ្យ; វណិជ្ជា ឬ វាណិជ្ជ) ការ​លក់​ដូរ, ជំនួញ ។ ពាណិជ្យ

ពិណ - ពិន

ពិណ ពិន, ឬ ត.ទ. ស្រ. ពឹន សំ. បា. ( ន. ) (វីណា) ចាប៉ី ។
ឧទាហរណ៍៖ ដេញ​ពិណ ។

ពិន ស. ( ន. ) ស្នៀត​សក់​ជុក : ក្មេង​ទុក​ជុក​សៀត​ពិន ។ កំពូល, អ្នក​ដែល​ជា​កំពូល, ជា​ឆ្នើម, ចម្បង​លើ​គេ ។ ( ន. ) ថែប​ហាល​ថ្នាំ (ពាក្យ​អ្នក​បាត់​ដំបង) ។
ឧទាហរណ៍៖ ក្មេង​ទុក​ជុក​សៀត​ពិន ។ ពិន​ពិភព ។

ពិសុទ្ធ - ពិសុទ្ធិ - ពិស្សុត

ពិសុទ្ធ --សុត បា. ; សំ. ( គុ. ) (វិសុទ្ធ; វិឝុទ្ធ) ស្អាត​វិសេស, ហ្មត់ហ្មង ឥត​មន្ទិល; ច្រើន​និយាយ​ជាមួយ​នឹង​ពាក្យ ពិសេស ឬ វិសេស ។ វិសុទ្ធ
ឧទាហរណ៍៖ ពិសេស​ពិសុទ្ធ ឬ វិសេស​វិសុទ្ធ (ម. ព. ពិសេស ១ ន.) ។

ពិសុទ្ធិ --សុត-ធិ ឬ--សុត បា.; សំ. ( ន. ) (វិសុទ្ធិ; វិឝុទ្ធិ) សេចក្ដី​ស្អាត​វិសេស, ហ្មត់ហ្មង, ឥត​មន្ទិល; សេចក្ដី​បរិសុទ្ធ (ព. ទេ. ឬ ព. កា.) ។ វិសុទ្ធិ

ពិស្សុត ពិស-សុត ឬ វិស-សុត បា. ; សំ. ( គុ. ) (វិស្សុត; វិឝ្រុត) ដែល​លេច​ឮ​កេរ្តិ៍​ឈ្មោះ​សុស​សាយ, ល្បី​ល្បាញ ។ វិស្សុត
ឧទាហរណ៍៖ មនុស្ស​ពិស្សុត, អ្នក​ប្រាជ្ញ​ពិស្សុត, មាន​កេត្តិ៍​ឈ្មោះ​ពិស្សុត ។

ពិសោធ - ពិសោធន៍

ពិសោធ --សោត បា.; សំ. ( កិ. ) ប្រើ​ពាក្យ​នេះ​សំដៅ​ចំពោះ​សេចក្ដី​ថា “ល្បង​មើល, សាក​មើល​ឲ្យ​ឃើញ​ពិត; ពិនិត្យ​ដោយ​ការ​ល្បង​ឲ្យ​ឃើញ​ប្រាកដ” ។
ឧទាហរណ៍៖ ចាំ​ពិសោធ​មើល​សិន, ត្រូវ​ពិសោធ​ឲ្យ​ឃើញ​ពិត ។

ពិសោធន៍ --សោត បា.; សំ. ( ន. ) “ការ​សម្អាត, ដំណើរ​ជម្រះ, រំលីង” ការ​ល្បង​មើល, ដំណើរ​ពិនិត្យ​ឬ​សាក​មើល​ឲ្យ​ឃើញ​ពិត ។
ឧទាហរណ៍៖ នៅ​ក្នុង​ពិសោធន៍, ជាប់​ពិសោធន៍, ធ្លាប់​ពិសោធន៍ ។

ពី - ពីរ

ពី ( និ. ; អា. និ. ) អំពី; ខាង, ឯ ។
ឧទាហរណ៍៖ មក​ពី​ណា ?, បាន​ពី​ណា​មក ?, មក​ពី​ផ្ទះ, រួច​ពី​ដៃ, សម្ដី​ចេញ​ពី​មាត់, ទៅ​ពី​ព្រឹក; ពី​មុខ, ពី​ក្រោយ, ពី​ឆ្វេង, ពី​ស្ដាំ, ពី​លើ, ពី​ក្រោម ។ល។

ពីរ ( ប. សំ. ) មួយ​គួប​គ្នា គឺ​មួយ​និង​មួយ (២) ។

ពុត - ពុធ - ពុទ្ធ

ពុត ( ន. ) ដំណើរ​បាំង​ទោស​ខ្លួន; ដំណើរ​របិញរបុញ, កិច្ចកល​មាយា ។ ប្រើ​ជា កិ. ក៏​បាន​ខ្លះ ។
ឧទាហរណ៍៖ មាន​ពុត។ វា​ពុត​ធ្វើ​ជា​ឈឺ ។ ពុត​ត្បុត, ពុត​ព្យសន៍ ។

ពុធ ពុត សំ. បា. ( ន. ) អ្នក​មាន​ប្រាជ្ញា, អ្នក​ប្រាជ្ញ ។ ឈ្មោះ​ផ្កាយ​ពុធ។ ឈ្មោះ​ថ្ងៃ​ទី ៤ (ក្នុង​សប្ដាហ៍)។
ឧទាហរណ៍៖ ថ្ងៃ​ពុធ (ហៅ​តាម​ឈ្មោះ​ផ្កាយ​ពុធ) ... ។

ពុទ្ធ ពុត សំ. បា. ( ន. ) លោក​អ្នក​ត្រាស់​ដឹង​ធម៌​ដែល​កំបាំង ដូច​យ៉ាង​អរិយ​សច្ច ៤ ជាដើម រហូត​ដល់​មគ្គ​ផល​និព្វាន ។
ឧទាហរណ៍៖ ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​ជា​បរម​គ្រូ, ព្រះ​ពុទ្ធ​ជា​ម្ចាស់ ។ល។

ពុម្ព - ពុំ

ពុម្ព ពុំ ( ន. ) (ម. ព. ពិម្ព) ។

ពិម្ព ពិម, ឬ ត. ទ. ស្រ. ពឹម សំ. បា. ( ន. ) រូប​ប្រៀប, រូប​តំណាង, សំណាក; បែប, បែប​យ៉ាង, បែប​ធៀប; គំរូ...។
ឧទាហរណ៍៖ ពិម្ព​បដិមា ឬ ពិម្ព​ពុទ្ធ​រូប ។ អក្សរ​ពុម្ព, បោះ​ពុម្ព, ពុម្ព​ក្បាច់ ។

ពុំ ( និ. ) មិន, ឥត ។
ឧទាហរណ៍៖ ទៅ​ពុំ​ខាន, ធ្វើ​ពុំ​កើត, ពុំ​ប្រសើរ, ពុំ​យូរ​ប៉ុន្មាន, ពុំ​សូវ​ល្អ ។ល។

ពុរ - ពុល

ពុរ ( គុ. ) ដែល​ជោរ​ជ្រាយ​សាច់​ដោយ​ទង្គិច, ប៉ះ, ច្របាច់ ។
ឧទាហរណ៍៖ ពុរ​សាច់, ផ្លែ​ឈើ​ពុរ, ពុរ​ពង, ពុរ​ចិត្ត ។

ពុល ( គុ. ) ដូច​គ្នា​នឹង ពុរ ។ ( គុ. ) ដែល​មាន​ពិស​អាច​បណ្ដាល​ឲ្យ​រង៉ាប់​រងើ, ឲ្យ​ក្អួត​ចង្អោរ ឬ​ធ្វើ​ទុក្ខ​ខ្លាំង​ដល់​ឈឺ​ស្លាប់​ក៏​មាន ។ ដែល​ក្រពុល​មុខ, ងងឹត​មុខ, វិល​មុខ, រង៉ាប់​រងើ បណ្ដាល​ពី​ការ​បរិភោគ​ឆ្អែត​ពេក, អំពី​បរិភោគ​អាហារ​មាន​ពិស, អំពី​រលាក់​ខ្លាំង, អំពី​រលក​យោក​ខ្លាំង, អំពី​អួអាប់​ខ្លាំង ។
ឧទាហរណ៍៖ ផ្សិត​ពុល, ថ្នាំ​ពុល, គ្រឿង​ពុល, ពុល​បាយ, ពុល​ផ្សិត, ពុល​រទេះ, ពុល​រលក, ត្រី​ពុល, ពុល​ល្បែង ។

រំពេច - ពេចន៍ - ពេជ្រ

រំពេច ( ន. ) ស្របក់​តូច; ប្រើ​ចំពោះ​តែ​ជា​មួយ​នឹង​ពាក្យ មួយ, និយាយ​ថា ។
ឧទាហរណ៍៖ មួយ​រំពេច (ចាំ​មួយ​រំពេច, ទៅ​មួយ​រំពេច,...) ។

ពេចន៍ ពេច សំ. បា. ( ន. ) ពាក្យ, សម្ដី ។
ឧទាហរណ៍៖ ពាក្យ​ពេចន៍, អ្នក​ចេះ​ពាក្យ​ពេចន៍ ។

ពេជ្រ ពេច សំ.; បា. ( ន. ) ឈ្មោះ​ត្បូង​ពិសេស​មួយ​ប្រភេទ​មាន​សាច់​រឹង​មាន​ពន្លឺ​ចាំង​ឆ្លុះ​ព្រាត​ៗ ។
ឧទាហរណ៍៖ ចិញ្ជៀន​ពេជ្រ ។

ពៃ -ពៃរ៍

ពៃ ( ន. ) ឈ្មោះ​លុយ​បុរាណ​មួយ​បែប​តម្លៃ​២​សេន​សព្វ​ថ្ងៃ​នេះ ។ ( ន. ) ឈ្មោះ​ល្អី​មួយ​ប្រភេទ​រាង​រាក់ ។
ឧទាហរណ៍៖ ប្រាក់ ១ ពៃ, ស្រូវ​មួយ​ពៃ, ល្អី​ពៃ ។

ពៃរ៍ ពៃ សំ.; បា. ( ន. ) ពៀរ ។ យើងប្រើ​ពាក្យ​នេះ​ជា ប. សម្រាប់​និយាយ​ភ្ជាប់​នឹង​ពាក្យ ទោស ។
ឧទាហរណ៍៖ ទោស​ពៃរិ៍ គឺ​ទោស​និង​ពៀរ ឬ​ទោស​ជា​ពៀរ ។

ពោ - ពោរ - ពោធិ - ពោធិ៍

ពោ (ម. ព. ទីពោ) ។

ទីពោ ( ន. ) ឈ្មោះ​ត្រី​រំអិល​ពួក​ត្រី​ប្រា, ច្រើន​ហៅ​ក្លាយ​មក​ជា ត្រី​ពោ; មាន ២ ប្រភេទ​គឺ ត្រី​ពោ​ព្រុយ, ត្រី​ពោ​ខ្មៅ​ត្រចៀក ។ ពោរ ( គុ. ) ដែល​ជន់ជោរ​ឡើង, ដែល​ឡើង​កំពុង ។
ឧទាហរណ៍៖ ទឹក​ពោរ​មាត់​ច្រាំង, ពោរ​ពេញ, ពេញ​ពោរ , ពុះ​ពោរ ។

ពោធិ សំ. បា. ( ន. ) ការ​ត្រាស់​ដឹង​លោកកុត្តរ​ធម៌, ប្រាជ្ញា​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​បាន​ត្រាស់ ។
ឧទាហរណ៍៖ ពោធិ​កាល, ពោធិ​ញាណ ពោធិ​ទ្រុម, ពោធិ​ព្រឹក្ស, ពោធិ​សត្វ។

ពោធិ៍ ពោ សំ. បា. ( ន. ) ឈើ​ដែល​ព្រះ​មហា​សត្វ​គង់​អាស្រ័យ​ក្នុង​ម្លប់ ទ្រង់​ក៏​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។
ឧទាហរណ៍៖ ពោធិ៍ ឬ ពោធិ​ទ្រុម, ពោធិ​ព្រឹក្ស ។

ព្យាករ - ព្យាករណ៍

ព្យាករ បា.; សំ. ( កិ. ) ធ្វើ​ឲ្យ​ប្រាកដ, ឲ្យ​ជាក់​ច្បាស់ ។
ឧទាហរណ៍៖ ហោរ​ព្យាករ​ថា​ឆ្នាំ​នេះ​មាន​ទឹក​ភ្លៀង​ច្រើន ។

ព្យាករណ៍ បា. ; សំ. ( ន. ) ការ​ធ្វើ​ឲ្យ​ប្រាកដ, ឲ្យ​ជាក់​ច្បាស់ ។
ឧទាហរណ៍៖ ពុទ្ធព្យាករណ៍ ។

ព្យួរ - ភ្ជួរ

ព្យួរ ( កិ. ) ពាក់, ថ្ពក់, ចង​បន្តោក, បន្តោង ។
ឧទាហរណ៍៖ ព្យួរ​សម្ពៀត​នឹង​នាគ​ទណ្ឌ, ព្យួរ​សម្ពាយ​នឹង​មែក​ឈើ, ព្យួរ​ទោស, ព្យួរ​ក្រពះ ។

ភ្ជួរ ( កិ. ) រម្លើង​ដី​ដោយ​ន័ង្គល​ឲ្យ​របើក​ជា​អាចម៍​បំណះ ។
ឧទាហរណ៍៖ ភ្ជួរ​ស្រែ, ភ្ជួរ​ដី​ចម្ការ ។

ព្រ័ត្រ - ព្រាត់

ព្រ័ត្រ ព្រាត់ សំ. ក្ល.; សំ.; បា. ( ន. ) ពួរ​ឬ​ខ្សែ​ត្រកួញ​ធ្វើ​ដោយ​ស្បែក​គោ, ស្បែក​ក្របី ឬ​ស្បែក​ម្រឹគ​ណា​មួយ ។
ឧទាហរណ៍៖ ព្រ័ត្រ​ជ្រាម ព្រ័ត្រ​ត្របែង ។

ព្រាត់ ( កិ. ) បែក​ឃ្លាត​ចាក​បុគ្គល​ជា​ទី​ស្រឡាញ់, ឃ្លាត​បាត់​លែង​បាន​ចួប​គ្នា​ទៀត ។
ឧទាហរណ៍៖ ព្រាត់​កូន, ព្រាត់​មិត្រ, ព្រាត់​ប្រាស, ព្រាត់​ព្រាក ។

ព្រហស្បតិ៍ - ហស្ត - គ្រហស្ថ

ព្រហស្បតិ៍ ព្រហ៊ាស់ សំ.; សំ. ក្ល. ( ន. ) ឈ្មោះ​ថ្ងៃ​ទី ៥ ក្នុង​មួយ​សប្ដាហ៍ ។ ខាង​តារា​សាស្ត្រ ថា​ជា​ឈ្មោះ​នៃ​ផ្កាយ​មួយ ក្នុង​ពួក​ផ្កាយ​នព្វ​គ្រោះ ។
ឧទាហរណ៍៖ ថ្ងៃ​ព្រហស្បតិ៍, ផ្កាយ​ព្រហស្បតិ៍។

ហស្ត ហ៊ាស់ សំ.; បា. ( ន. ) ដៃ ។ គួរ​កុំ​ច្រឡំ ហស្ត ជា ហស្ថ ។
ឧទាហរណ៍៖ ព្រះ​ហស្ត, ព្រះ​ហស្ត​លេខា (--ហ៊ាស់-ស្តៈ--), ឡាយ​ព្រះ​ហស្ត ឬ ឡាយ​ព្រះ​ហស្ត​លេខា ។

គ្រហស្ថ គ្រហ៊ាស់ សំ. ក្ល. សំ.; បា. ( ន. ) អ្នក​មាន​ផ្ទះ, អ្នក​គ្រប់​គ្រង​ផ្ទះ គឺ​អ្នក​មាន​គ្រួសារ ។ ពាក្យ​ផ្ទុយ បព្វជិត ។

ព្រហ្ម - ព្រំ

ព្រហ្ម ព្រំ បា.; សំ. ( ន. ) (ព្រហ្មន៑) សេចក្ដី​ចម្រើន; សេចក្ដី​រីក​ចិត្ត; សេចក្ដី​ប្រសើរ; ចំណែក​ចិត្ត; វេទ; សីល... ។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ... ។
ឧទាហរណ៍៖ ព្រះ​ព្រហ្ម, ព្រហ្ម​វិហារធម៌, ព្រហ្ម​គីតិ, ព្រហ្ម​ចក្រ, ព្រហ្ម​ចរិយ, ព្រហ្ម​ចារី, ព្រហ្ម​គីតិ (ព្រំមៈគីតិ, ឬ​--គីត), ព្រហ្ម​ចរិយ (ព្រំមៈចៈរ៉ិយ៉ៈ), ព្រហ្ម​ចារិនី, ព្រហ្ម​ចារី, ព្រហ្មញ្ញ (​ព្រំម័ញ), ព្រហ្មញ្ញ​សាសនា, ព្រហ្ម​លោក។

ព្រំ ( កិ. ) ប្រក់​ភ្ជិត​ឬ​បូក​បាយអ​ភ្ជិត​ត្រង់​កន្លែង​ប្រទល់​ក្បាល​កណ្ដប​ឬ​ក្បាល​ក្បឿង ។ ន. កន្លែង​ដែល​ព្រំ​ហើយ។ ( ន. ) ចារឹក​ដី, ទី​បំផុត​ដែន​ប្រទល់​គ្នា ។ ( ន. ) ឈ្មោះ​កម្រាល​វិសេស​មួយ​ប្រភេទ។ (កុំ​សរសេរ​ច្រឡំ​ជា ព្រុំ) ។
ឧទាហរណ៍៖ ព្រំ​ផ្ទះ, ព្រំ​សាលា ។ ភ្លៀង​លេច​ត្រង់​ព្រំ ។ ព្រំ​ចម្ការ, ព្រំ​ខែត្រ, ព្រំ​ដែន, ព្រំ​ប្រទល់ ។ ព្រំ​ខ្សែ, ព្រំ​បួន​ជ្រុង, ក្រាល​ព្រំ ។

ព្រា - ព្រែ - ប្រែ

ព្រា ( ន. ) ឈ្មោះ​កាំបិត​ធំ​មួយ​ប្រភេទគឺ កាំបិត​ព្រា ។ ព្រែ ( ន. ) សំពត់​សូត្រ​ដោយ​បែប ។
ឧទាហរណ៍៖ ព្រែ​លាត, ព្រែ​ផ្កា, ព្រែ​អំបោះ ។

ប្រែ ( កិ. ) ត្រឡប់, ងាក, បែរ, ឃ្លាត​ចាក​ប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ ។
ឧទាហរណ៍៖ ប្រែ​ខ្លួន ប្រែ​គំនិត​ ប្រែ​ចិត្ត ប្រែ​ធាតុ ប្រែប្រួល ប្រែ​សម្ដី ប្រែ​ភាសា ប្រែ​លោត​ប្រយោគ ប្រែ​សម្បុរ ។ល។

ព្រាច - ព្រែក - ប្រែក

ព្រាច ( កិ. ) សាច​រាច​ទៅ, ចាប់​បាច​រាច​ទៅ ។
ឧទាហរណ៍៖ ព្រាច​គ្រាប់​ពោត, ព្រាច​អង្កាម ។

ព្រែក ( ន. ) ជ្រលង​ឬ​ប្រឡាយ​ធំ​ជា​ផ្លូវ​ទឹក​ត​ពី​ទន្លេ​ទៅ​បឹង ឬ​ពី​ទី​ឯ​ទៀត​ចូល​មក​ទន្លេ, សមុទ្រ; បើ​កើត​ដោយ​ជីក​ហៅ​ថា ព្រែក​ជីក ។ ( គុ. ) ដែល​រួម​ឬ​ភ្លោះ​ជាប់​គ្នា​ពី​កំណើត ។
ឧទាហរណ៍៖ ម្រាម​ដៃ​ព្រែក, ម្រាម​ជើង​ព្រែក, ផ្លែ​ចេក​ព្រែក, ចិត្ត​ព្រែក ។

ប្រែក ( ន. ) ឈ្មោះ​គ្រឿង​រទេះ​គោ​ឬ​រទេះ​ក្របី​ដែល​ដាក់​ទប់​ពី​ក្រៅ​កង់, ដែល​ដាក់​ទប់​ពី​មុខ​ពី​ក្រោយ​ហៅ ប្រែក​ត្រង់, ដែល​ដាក់​ទប់​ពី​ខាង​ទាំង​ពីរ​ហៅ ប្រែក-ង (រទេះ​ខ្មែរ) ។ (ប.) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រោក ។
ឧទាហរណ៍៖ ប្រែក​ប្រោក ។

ព្រាម - ព្រាហ្មណ៍

ព្រាម ( ន. ) ឈ្មោះ​ស្វា​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ស្វា​ព្រាម (សរសេរ​ជា ស្វា​ព្រាហ្មណ៍ ក៏​មាន) ។

ព្រាហ្មណ៍ ព្រាម សំ. បា. ( ន. ) មនុស្ស​ដែល​កំណត់​តាម​លទ្ធិ​បុរាណ​ពី​ព្រេង​នាយ​ ថា​មាន​ពូជ​ដើម​កើត​អំពី​ព្រះ​ឱស្ឋ​ព្រហ្ម ។
ឧទាហរណ៍៖ ពួក​ព្រាហ្មណ៍, ជាតិ​ព្រាហ្មណ៍, ព្រាហ្មណី (ស្រ្តី​) ។ ព្រាហ្មណ​ពន្ធុ (ព្រាហ្មៈណៈព័ន-ធុ), ព្រាហ្មណ៍​ព្រឹទ្ធ, ព្រាហ្មណ​មហា​សាល (ព្រាហ្មៈណៈមៈហា--) ។ល។

ព្រឹត្តិ - ព្រឹទ្ធ

ព្រឹត្តិ ព្រឹត សំ.; បា. ( ន. ) អំពើ, កិច្ចការ; ការ​ប្រព្រឹត្ត​ទៅ; ការ​រស់​នៅ, ការ​ចិញ្ចឹម​ជីវិត... ។
ឧទាហរណ៍៖ ព្រឹត្តិ​សេចក្ដី​ល្អ, ព្រឹត្តិ​តាមមាគ៌ាព្រះពុទ្ធ ។ល។

ព្រឹទ្ធ ព្រឹត សំ.; បា. ( គុ. ) ដែល​ចម្រើន; ដែល​មាន​វ័យ​ចម្រើន, ចាស់, បុរាណ ។
ឧទាហរណ៍៖ព្រាហ្មណ៍​ព្រឹទ្ធ, ចាស់​ព្រឹទ្ធ, ចាស់​ព្រឹទ្ធ​ចាស់​ព្រេង, ពី​ព្រេង​ព្រឹទ្ធ, យាយ​ព្រឹទ្ធា , ព្រឹទ្ធាចារ្យ ។

ព្រឹក - ព្រឹក្ស

ព្រឹក ( ន. ) វេលា​ចាប់​តាំង​ពី​ព្រះ​អាទិត្យ​បំព្រាង​ដល់​ថ្ងៃ​ពេញ​ពន្លឺ​ធំ ។
ឧទាហរណ៍៖ ព្រឹក​ល្ងាច, ទាំង​ព្រឹក​ទាំង​ល្ងាច, ព្រឹក​ព្រាង, ព្រឹក​ស្អែក ។

ព្រឹក្ស ព្រឹក សំ.; បា. ( ន. ) ឈើ ។
ឧទាហរណ៍៖ កល្ប​ព្រឹក្ស, ជម្ពូ​ព្រឹក្ស, និគ្រោធ​ព្រឹក្ស, ពោធិ​ព្រឹក្ស ។

ព្រុស - ព្រូស

ព្រុស បា. ( កិ. ) ប្រឹង​ដក​ក​ស្រែក​បន្លឺ​សូរ​សព្ទ​ខ្លាំង​ៗ ផ្ទួន​ៗរបស់សុនខ ។ (គួរ​សរសេរ ភ្រុស ប៉ុន្តែ​ដោយ​ធ្លាប់​ប្រើ ព្រុស មក​យូរ​ហើយ ក៏​គួរ​ទុក​ឲ្យ​នៅ​ចុះ, បើ​ត្រូវ​ការ​សរសេរ ភ្រុស វិញ​ក៏​បាន ជិត​ប្រភព​ដើម​ថា ភុស ឬ ភុស្ស ជាង) ។
ឧទាហរណ៍៖ ឆ្កែ​ព្រុស ។

ព្រូស ( ឧ. ) សូរ​ឮ​ដោយ​ដួល, ធ្លាយ, ធ្លាក់, ទធាក់ ។ ( ន. ) ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ដួល​ព្រូស, ធ្លាយ​ព្រូស, ធ្លាក់​ព្រូស, ទធាក់​ព្រូស​ៗ (និយាយ​ថា ស៊្រូស, ស៊្រូស​ៗ ក៏​មាន) ។ ផ្លែ​ព្រូស ។

ព្រួស - ព្រោះ

ព្រួស ( កិ. ) បញ្ចេញ​ទឹក​ឬ​ទឹក​មាត់​ពី​ក្នុង​មាត់​ឲ្យ​ខ្ចាយ​ព្រោង​ដោយ​កម្លាំង​ខ្យល់ ។
ឧទាហរណ៍៖ ព្រួស​ទឹក, ព្រួស​ទឹក​មាត់, ពស់​ព្រួស​ពិស, ស្ដោះ​ព្រួស, គ្រូ​ស្ដោះ​ព្រួស

ព្រោះ ( កិ. ) បាច​គ្រាប់​ពូជ​ល្អិត​ៗ​មាន​គ្រាប់​ស្ពៃ, ល្ង, ថ្នាំ, ស្រូវ ជាដើម ដើម្បី​ឲ្យ​ដុះ​លូត​លាស់​ឡើង ។ ( អា. និ. ) ហេតុ, ដ្បិត ។
ឧទាហរណ៍៖ ព្រោះ​ស្ពៃ, ព្រោះ​ថ្នាំ, ព្រោះ​ស្រូវ, ធ្វើ​ការ​ពុំ​កើត​ព្រោះ​ឈឺ, រៀន​ពុំ​ចេះ​ព្រោះ​ខ្ជិល ។ល។

ភ័ក - ភក្ដិ - ភក្ត្រ

ភ័ក ស. ( កិ. ) អាស្រ័យ​នៅ​បណ្ដោះ​អាសន្ន ។
ឧទាហរណ៍៖ ភ័ក​អាស្រ័យ, ស្នាក់​ភ័ក​អាស្រ័យ​នៅ​ផ្ទះ​បង​ប្អូន ។

ភក្ដិ (ម. ព. ភក្ដី) ។ ភ័ក្តិ

ភក្ដី ជើង ដ, អ. ថ. ភ័ក-ក្ដី សំ. ; បា. ( ន. ) ការ​ចែក, ចំណែក; ការ​សេព​គប់; សេចក្ដី​រាប់អាន, សេចក្ដី​ស្រឡាញ់​ស្មោះ, សេចក្ដី​ស្មោះ​ត្រង់, សេចក្ដី​គោរព ។ បើ​រួម​ចូល​នឹង​នាម​នាម​ឯ​ទៀត ប្រើ​ជា ភក្ដិ ឬ ភ័ក្ដិ (អ. ថ. ភ័ក) ។
ឧទាហរណ៍៖ មាន​ភក្ដី​ចំពោះ​… ។ ញាតិ​ភក្ដិ មិត្រ​ភក្ដិ ស្វាមី​ភក្ដិ ។ល។

ភក្ត្រ ភ័ក សំ.; សំ. ក្ល. ( ន. ) មុខ (រ. ស.) ។ ភ័ក្ត្រ
ឧទាហរណ៍៖ ព្រះ​ភក្រ្ត ។

ភណ្ឌ -ភាន់

ភណ្ឌ ភ័ន ឬ ភ័ន- ឌៈ បា.; សំ. ( ន. ) ទ្រព្យ, របស់; ដើម​ទុន; គ្រឿង​ប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿ​ប្រដាប់ ។ ភណ្ឌៈ
ឧទាហរណ៍៖ ភណ្ឌ​ទេយ្យ, កសិ​ភណ្ឌ, គរុ​ភណ្ឌ, នានា​ភណ្ឌ, ពិពិធ​ភណ្ឌ, បុរាណ​ភណ្ឌ, រាជ​ភណ្ឌ ។ល។

ភាន់ បា. ( កិ. ) ជ្រួស, ច្រឡំ, ទាស់​ខុស​ផ្លូវ​ខុស​ទំនង (ភ័ន្ត មិន​សូវ​ប្រើ ច្រើន​ប្រើ​តែ ភាន់ មក​យូរ​ហើយ) ។ ភ័ន្ត
ឧទាហរណ៍៖ ភាន់​គំនិត, ភាន់​ស្មារតី, ភាន់​ដំណើរ, ភាន់​ផ្លូវ, ភាន់​ច្រឡំ, ភាន់​ប្រែ, ភាន់​ភាំង ។

ភប់ - ភព - ភ័ព្វ

ភប់ ស. ( កិ. ) (ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ។
ឧទាហរណ៍៖ ភប់​ប្រសព្វ, ភប់​ភាន់, ភប់​ភ័ន្ត ។

ភព ភប់ សំ. បា. ( ន. ) សេចក្ដី​ចម្រើន; ដំណើរ​កើត; ប្រទេស​ឬ​ទី​សម្រាប់​សព្វ​សត្វ​កើត​ស្លាប់, លោក ។
ឧទាហរណ៍៖ សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ក្នុង​ភព​តូច​ភព​ធំ ។ ទាំង​ផែន​ភព ឬ ទាំង​ភព​ផែន, ទាំង​ពិភព​លោក ។

ភ័ព្វ ភាប់ បា.; សំ. ( គុ. ) ដែល​គួរ, ដែល​គួរ​ដល់​កិច្ចការ; ដែល​មាន​សំណាង​ល្អ ។ ន. សេចក្ដី​សុខ, ការ​គួរ; លាភ; ការ​រស់​នៅ... ។ ភ័ព្យ
ឧទាហរណ៍៖ ភព្វ​បុគ្គល (ភាប់ពៈបុក-គល់), ភព្វ​រូប (ភាប់ពៈ--) មាន​ភ័ព្វ, ឥត​ភ័ព្វ ។ បុណ្យ​ភ័ព្វ, ភ័ព្វ​ព្រេង ។

ភ្ងា - ភ្ងារ

ភ្ងា ( គុ. ) ពុំងា, ប្រសើរ, ថ្លៃថ្លា, ជា​ទី​ស្រឡាញ់, ... ។ ប្រើ​ដូច​ជា​បរិវារ​សព្ទ​រៀង​នៅ​ខាង​ដើម​ឬ​ខាង​ចុង​ពាក្យ​ខ្លះ ។
ឧទាហរណ៍៖ ភ្ងា​ប្រិយ, មិត្រ​ភ្ងា, ស្ងួន​ភ្ងា ។

ភ្ងារ ( កិ. ) ភ្ញាក់​មួយ​ភាំង​ពី​ដេក​លក់, ភ្ញាក់​ស្លុង​ស្មារតី​ដឹង​ខ្លួន​មួយ​ស្របក់​តូច ។
ឧទាហរណ៍៖ ភ្ងារ​ឡើង, ភ្ងារ​ដឹង​ខ្លួន ។

ភូម - ភូមិ

ភូម សំ. បា. ( ន. ) ទេវតា​ដែល​ឋិត​នៅ​ផ្ទាល់​លើ​ផែន​ដី ។
ឧទាហរណ៍៖ ព្រះ​ភូម, សែន​ព្រះ​ភូម ។

ភូមិ ភូម សំ. បា. ( ន. ) ផែន​ដី, ទី​ដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់ ។ យើង​ច្រើន​ប្រើ​សំដៅ​ទី​ដែល​មាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយ​ៗ ។ ភូមិ៍
ឧទាហរណ៍៖ ភូមិ​តូច, ភូមិ​ធំ, ភូមិ​ឋាន, ភូមិ​ភាគ (ភូ-មិភាក), ភូមិ​ប្រទេស (ភូមិ--), គេហ​ភូមិ (គេហៈភូម), ឋានន្តរ​ភូមិ (ឋាន៉ន់-តៈរ៉ៈភូម), បច្ចេក​ភូមិ (ប៉័ច-ចេកៈភូម), ពុទ្ធ​ភូមិ (ពុត-ធៈភូម), អរិយ​ភូមិ (អៈរ៉ិ-យៈភូម ឮ) ។

ម៏ - មរ - មរណៈ

ម៏ ម ( កិ. ) ពាក្យ​សាមញ្ញ​ឬ​ជា​គ្រាម​ភាសា​មាន​សូរ​បញ្ជាក់​ខ្លី​ឬ​សូរ​បង្អូស​ជា​ជំនួស​សម្ដី​ថា មក ។ មក៏
ឧទាហរណ៍៖ ម៏​ទៅ​ផ្ទះ !( ឬ​ មក៍, មក៍​អង្គុយ​ឯណេះ​ម៏ !) (ឬ​ ម៉ុះ, ទៅ​ផ្ទះ) ។

មរ ម បា. ; សំ. ( កិ. ) ស្លាប់ (សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ​) ។ ( ន. ) ភក់​ដែល​កើត​អំពី​ទឹក​ត្រាំ​ដើម​ត្រុំ ព្រម​ទាំង​ស្លឹក​ត្រុំ​ស្រស់​ផង​ឲ្យ​រលួយ​ហើយ​កូរ​ឲ្យ​ខះ​កក​មាន​សម្បុរ​ខ្មៅ​ខៀវ​ទៅ​ជា​ធ្លះ​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ ។

មរណៈ មៈរៈណៈ សំ. បា. ( ន. ) (មរណ) សេចក្ដី​ស្លាប់ ។
ឧទាហរណ៍៖ ធ្វើ​មរណ​កាល, ទទួល​មរណ​កាល ។ មរណ​ចេតនា មរណ​ទុក្ខ មរណ​ទូត មរណ​ធម៌

មគ្គ - មាក់ងាយ - ម៉ាក់

មគ្គ ម័ក បា.; សំ. ( ន. ) ផ្លូវ; ផ្លូវ​ប្រតិបត្តិ; លំអាន; ទ្វារ ...។
ឧទាហរណ៍៖ មគ្គ​ចិត្ត (ម័ក-គៈចិត), មគ្គញ្ញាណ (ម័ក-គ័ញ-ញាន), មគ្គ​ផល (ម័កផល់), ទ្វារ​មគ្គ (ទ្វាម័ក), សម្មា​មគ្គ (ស័ម-ម៉ាម័ក) ។ល។

មាក់ងាយ ( កិ. ) មើល​ងាយ ។ ន. សេចក្ដី​មើលងាយ ។

ម៉ាក់ ( ន. ) ម៉ែ, ម្ដាយ ។ ពាក្យ​ទំយើ​សម្រាប់​កូន​ក្មេង​ហៅ​ម្ដាយ (ច្រើន​និយាយ​ចំពោះ​តែ​អ្នក​ក្រុង) ។

ម៉ដ្ដ - ម៉ត់

ម៉ដ្ដ ម៉ត់ បា.; សំ. ( គុ. ) ដែល​មាន​សាច់​រលីង, ល្អិត​ខៃ, ស្និទ្ធ​ជិត ។ ម៉ដ្ឋ
ឧទាហរណ៍៖ សំពត់​សាច់​ម៉ដ្ដ (ឬ--ម៉ដ្ឋ) ។

ម៉ត់ (ម. ព. ហ្មត់) ។

ហ្មត់ ស. ( កិ. ឬ កិ. វិ. ) អស់, អស់​រលីង, មិន​មាន, មិន​សល់ ។ (សរសេរ​ជា ម៉ត់ ក៏​មាន តែ​មិន​សូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភព​ដើម​ថា ហ្មត់ នេះ​ឯង) ។
ឧទាហរណ៍៖ ហ្មត់​តែ​ម្តង !; ស៊ី​ហ្មត់, ចោរ​លួច​ហ្មត់, ទាំង​ហ្មត់ ។

មា - មារ

មា (ន.) ពាក្យ​សម្រាប់​កូន​របស់​បង ហៅ​បុរស​ជា​ប្អូន​របស់​មាតា​ឬ​បិតា (ពូ) ។
ឧទាហរណ៍៖ ឪពុក​មា, មា​ក្មេក (មា​ក្មេក​ខាង​ម្ដាយ, មា​ក្មេក​ខាង​ឪពុក), មា​ធម៌, មា​បង្កើត ។ ល។

មារ សំ. បា. ( ន. ) ដំណើរ​រារាំង; ការ​សម្លាប់; សេចក្ដី​ស្លាប់; ... ។ អ្នក​រារាំង, ជំទាស់​មិន​ឲ្យ​អ្នក​ដទៃ​ធ្វើ​បុណ្យ​ធ្វើ​កុសល​កើត; ឈ្មោះ​ទេវ​បុត្រ​ដែល​ជា​សត្រូវ​ចំពោះ​ព្រះ​ពុទ្ធ ។
ឧទាហរណ៍៖ មារ​ជិ, មារ​ជិត, មារ​ជិន (មារៈ--) អ្នក​ឈ្នះ​មារ (ព្រះ​ពុទ្ធ) មារ​ជ្រែក មារ​ធីតា (មារៈធីដា) មារ​វិជ័យ (មារៈ--); មារ​សេនា (មារៈសេន៉ា) មារាធិ​រាជ ក្រុង​មារ ។ល។

មាគ៌ - មាឃ

មាគ៌ មាក ម. ព. មាគ៌ា ។ តែ​ពាក្យ​នេះ​មិន​ដែល​ឃើញ​ប្រើ​ដាច់​តែ​ឯង​ទេ, តែង​ប្រើ​ភ្ជាប់​ខាង​ចុង​សព្ទ​ឯ​ទៀត ។
ឧទាហរណ៍៖ ជល​មាគ៌ (ជៈលៈមាក ឬ ជល់-មាក) ។

មាឃ មាក សំ. បា. ( ន. ) ឈ្មោះ​ខែ​ទី ៣ នៃ​ចន្ទគតិ មាន ២៩ ថ្ងៃ ។
ឧទាហរណ៍៖ ខែ​មាឃ ។

មិន - មឹន

មិន ( និ. ) ពាក្យ​និបាត​ជា​បដិសេធ​សម្រាប់​និយាយ​នាំ​មុខ កិរិយាសព្ទ, គុណសព្ទ ឬ កិរិយាវិសេសន៍ ។
ឧទាហរណ៍៖ ន​កើត, មិន​ឃើញ, មិន​ដឹង, មិន​ធំ, មិន​តូច, មិន​ល្អ, មិន​អាក្រក់; មិន​ឆាប់, មិន​យូរ, មិន​យឺត, មិន​លឿន ។ល។

មឹន ( កិ. ) ដំ​ភ្ជិត​សាច់​គ្នា, ដាក់​ស្លង់​ដំ​ភ្ជិត ។
ឧទាហរណ៍៖ មឹន​ផ្តិល​បែក, មឹន​ស័ង្កសី​ភ្ជាប់​គ្នា ។

មី - មីរ

មី ចិ. ( ន. ) ឈ្មោះ​ម្សៅ​ហាន់​មួយ​ប្រភេទ សម្បុរ​លឿង សាច់​ស្វិត​បន្តិច​ជាង​គុយ​ទាវ ។ ឈ្មោះ​ម្ហូប​ដែល​ចម្អិន​ដោយ​ម្សៅ​មី​ព្រម​ទាំង​គ្រឿង​សម្រាប់​ផ្សំ​ផង : ឆា​មី; មី​ទឹក, មី​គោក, មី​ឆា ។ ( បុ. ស. ) សម្ដី​ក្លាយ​ឃ្លាត​មក​ពី មេ ប្រើ​ជា​សម្ដី​សាមញ្ញ​ គួរ​កុំ​ប្រើ, គួរ​ប្រើ មេ វិញ ។
ឧទាហរណ៍៖ ឆា​មី; មី​ទឹក, មី​គោក, មី​ឆា។ មេ​នេះ(មី​នេះ), មេ​នោះ(មី​នោះ)។

មីរ ( គុ. ) ច្រើន, តាន់តាប់, កកកុញ, ត្រៀបត្រា; ផេរ ។
ឧទាហរណ៍៖ នុស្ស​មីរ, ក្បាល​មីរ, មីរ​ដេរដាស ។

មិត្រ - មិត្ត - មឹត

មិត្រ (ម. ព. មិត្ត) ។

មិត្ត មិត បា. ឬ សំ. ( ន. ) អ្នក​ដែល​រាប់អាន​គ្នា​ជិតដិត, សំឡាញ់។ ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើ​ជា​នបុំសកលិង្គ ទោះ​បុរស​ក្ដី ស្ត្រី​ក្ដី ក៏​នៅ​តែ​ប្រើ​ជា មិត្ត ឬ មិត្រ ដូច​គ្នា ។
ឧទាហរណ៍៖ កល្យាណ​មិត្ត, បាប​មិត្ត, មិត្តភ័ក្តិ ។

មឹត ( កិ. ) រត់​ខ្លាំង​ពេញ​ទំហឹង ។ ព. ប្រ. ប្រឹង​ពេញ​ទំហឹង ។ និយាយ​បង្អូស​ពាក្យ​ថា មឺត ក៏​មាន ។
ឧទាហរណ៍៖ ចេះ​តែ​មឹត​ចុះ ! (ចេះ​តែ​ប្រឹង​ឲ្យ​ពេញ​ទំហឹង​ចុះ !) ។

មួ - មួរ

មួ ស. ( កិ. ) ក្នាញ់, ខឹងខ្វល់ក្នុងចិត្ត ។
ឧទាហរណ៍៖ មួចិត្ត, នាំឲ្យមួ, មួម៉ៅ, មួហ្មង ។

មួរ ( ន. ) ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត ។
ឧទាហរណ៍៖ ដកមួរស្ទូងត្រពាំង, ស្រូវមួរ ។

ម្រ័ក្សណ៍ - ម្រាក់

ម្រ័ក្សណ៍ ម្រាក់ សំ.; បា. ( ន. ) ឈ្មោះ ជ័រ​កើត​អំពី​ដើម​គ្រើល​មាន​សម្បុរ​ខ្មៅ​ក្លិន​ហាង​ឆួល សម្រាប់​ប្រើ​ការ​លាប​លន ។ (សរសេរ​ក្លាយ​ជា ម្រាក់ យូរ​អង្វែង​ណាស់​មក​ហើយ, ត្រូវ​សរសេរ ម្រ័ក្សណ៍ វិញ​ទើប​ត្រឹមត្រូវ​តាម​ប្រភព​នៃ​ពាក្យ) ។
ឧទាហរណ៍៖ លាប​ម្រ័ក្សណ៍, ម្រ័ក្សណ៍​បារាំង, ម្រ័ក្សណ៍​រោល ។

ម្រាក់ ព. បុ. ( ន. ) ក្លើ​ស្រី គឺ​ក្លើ​ស្រី​និង​ស្រី ឬ​ពាក្យ​ប្រុស​ហៅ​ស្រី​ជា​ប្រពន្ធ​របស់​ក្លើ ។ ក្លើ​ម្រាក់ ក្លើ​និង​ម្រាក់ គឺ​ក្លើ​ប្រុស​និង​ក្លើ​ស្រី ។
ឧទាហរណ៍៖ ម្រាក់​អើយ, សុខ​សប្បាយ​ទេ​ឬ ? ។ សុំ​គ្នា​ជា​ក្លើ​ម្រាក់, ធ្វើ​ក្លើ​ម្រាក់​នឹង​គ្នា ។

មោក - មោក្ខ - មោឃ - មក

មោក ( ន. ) ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ មាន​បន្លា​តាម​ដើម​និង​មែក ស្លឹក​ល្អិត​ៗ ហៅថា ដើម​មោក ។

មោក្ខ មោក-ខៈ បា.; សំ. ( ន. ) ការ​រួច, រដោះ, ផុត ចាក​ទុក្ខ​ភ័យ; ព្រះ​និព្វាន ។ មោក្ខៈ
ឧទាហរណ៍៖ មោក្ខ​ធម៌ (មោក-ខៈធ័រ) ។

មោឃ មោឃៈ ឬ មោក សំ. បា. ( គុ. ) ដែល​សោះ​សូន្យ, ឥត​ប្រយោជន៍, អសារ​ឥត​ការ, ឥត​អំពើ; ទទេ, ឃែត, ចោល​ម្សៀត ។
ឧទាហរណ៍៖ ខ្ញុំ​មោឃ ។ អា​មោឃ ! ។ មោឃ​កម្ម (មោឃៈក័ម) ។ល។

មក ( កិ. ) ឃ្លាត​ពី​ទី​នោះ ចូល​ដល់​ទី​នេះ, វិល​ត្រឡប់​វិញ ។
ឧទាហរណ៍៖ មក​ពី​ណា ?, មក​ពី​ផ្សារ, មក​នេះ ! ឬ មក​ណេះ ! ។

យន់ - យន្ត - យ័ន្ត

យន់ ស. ( កិ. ) ដាប​ចុះ, ទន់, ទន់​ចុះ, ជ្រុល, ជ្រប់ ។
ឧទាហរណ៍៖ យន់​ត្របក​ភ្នែក, យន់​បបូរ​មាត់, យន់​កម្លាំង ។ យប់​យន់ ។

យន្ត យន់ បា. ឬ សំ. ( ន. ) គ្រឿង​ប្រដាប់​ដែល​កម្រើក​បាន​ដោយ​កម្លាំង​ចក្រ​ប្រកប​គ្នា ។ យន្រ្ត
ឧទាហរណ៍៖ យន្ត​ដេរ, យន្ត​ហោះ, ថ្នេរ​យន្ត, រថយន្ត, កម្លាំង​យន្ត ។ល។

យ័ន្ត យ័ន បា. សំ. ( ន. ) គំនូស​ដែល​គូស​គូរ​ប្រទាក់​ឆ្វាក់​លើ​សំពត់​ស​ឬ​ក្រដាស​ជាដើម ដោយ​សូត្រ​សែក​គាថា​អាគម​ផង ឬ​សរសេរ​តួ​អក្សរ​គាថា​អាគម​ត្រង់​ចន្លោះ​ៗ​ក្រឡា​ឬ​នៅ​ត្រង់​ជ្រុង​ៗ​ ។ យ័ន្រ្ត
ឧទាហរណ៍៖ យ័ន្ត​ក្បាល ៤, យ័ន្ត​ក្បាល ៨, គូរ​យ័ន្ត, បញ្ចុះ​យ័ន្ត ។

យមៈ - យំ

យមៈ យៈមៈ សំ. បា. ( ន. ) សេចក្ដី​ស្លាប់; អធិបតី​នរក; ច្រើន​ហៅ​ថា ព្រះ​យម ។ យម
ឧទាហរណ៍៖ យមក្ខន្ធ (យៈម័ក-ខ័ន), យម​ទូត (យៈមៈ--), យមបាល (យៈមៈ--ឬ យំមៈ--), យមរាជ (យៈមៈរាច ឬ យំមៈ--) ,យម​លោក ។ល។

យំ ( កិ. ) បញ្ចេញ​សូរ​សព្ទ​ព្រម​ទាំង​ចេញ​ទឹក​ភ្នែក​ព្រោះ​សេចក្ដី​សោក​ស្តាយ​អាល័យ ឬ​ព្រោះ​មាន​ទោមនស្ស​អាក់​អន់​ចិត្ត ឬ​ក៏​ព្រោះ​ឈឺ​ចាប់​ខ្លាំង ។
ឧទាហរណ៍៖ យំ​គោក, យំ​គាំង, យំ​ទារ, យំ​ទួញ, ក្មេង​យំ​យប់ ។ល។

យាយី - យារ

យាយី បា. ( កិ. ) បៀត​បៀន, ជន្ល​ជន្លេញ, បន្លាច ។
ឧទាហរណ៍៖ បិសាច​មក​យាយី ។

យារ ( គុ. ) ដែល​ស្លុយ, ស្រុង​ចុះ, យុល​ចុះ, ដែល​សំយាក​ចុះ; ជ្រុល​ចុះ​ក្រោម ។ ( កិ. ) ងា​ដាប ។ ( ន. ) ឈ្មោះ​សេក​មួយ​ប្រភេទ​មាឌ​ស្រដៀង​នឹង​សេក​សោម​តែ​មាន​ចំពុះ​ខ្មៅ ។
ឧទាហរណ៍៖ សង្រែក​យារ, ក្បិន​យារ, យារ​មុខ, ដំឡូង​យារ, ទាញ​យារ, សាច់​ស្បែក​យុរ​យារ , យូរ​យារ​ណាស់​ហើយ ។ យារ​ដៃ​នឹង​ទះ, យារ​ជើង​នឹង​ធាក់, យារ​ដំបង​នឹង​សំពង ។ សេក​យារ ។

យុក - យុគ

យុក ( ន. ) ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ ពួក​ម្រោម​តែ​នៅ​ក្នុង​រន្ធ​ដី​ធ្វើ​ចំពួយ​ សម្រាប់​ចេញ​ចូល ចេះ​ធ្វើ​ក្អម​ដាក់​ទឹក​បាន ទឹក​មាន​រស​ផ្អែម​ ស្រដៀង​នឹង​ទឹក​ម្រោម​ដែរ ។

យុគ យុក សំ. បា. ( ន. ) នឹម; គូ; អាយុ, អាយុ​ពិភព​លោក; កាល, គ្រា, សម័យ ។ ដំណើរ កំណត់​កាល​របស់​ពិភព​លោក ។
ឧទាហរណ៍៖ ក្រឹត​យុគ, ត្រេត​យុគ ឬ ត្រេតា​យុគ, ទ្វា​បរ​យុគ, កលិ​យុគ ។

យុត្តៈ - យុទ្ធ

យុត្តៈ យុត-តៈ បា. សំ. ( គុ. ) ដែល​គួរ, ដែល​ត្រឹម​ត្រូវ, ដែល​ប្រកប​ដោយ, ដែល​ត្រូវ​ទំនង, ត្រូវ​បែប....។
ឧទាហរណ៍៖ យុត្ត​កម្ម (យុត-តៈក័ម), យុត្ត​ការណ៍, យុត្ត​កិច្ច ឬ យុត្ត​ក្រឹត្យ (--កិច ឬ--ក្រឹត), យុត្ត​ចិន្តា ឬ យុត្ត​មតិ, យុត្ត​វាចា ឬ យុត្ត​វាទ, យុត្ត​វាទី ។

យុទ្ធ យុត ឬ យុត-ធៈ សំ. បា. ( ន. ) ចម្បាំង; សង្រ្គាម; ការ​ចូល​ប្រឡូក​គ្នា។
ឧទាហរណ៍៖ តយុទ្ធ, យុទ្ធ​ពិធី ឬ--វិធី (យុត-ធៈ--), យុទ្ធ​ភណ្ឌ ឬ យុទ្ធោបករណ៍, យុទ្ធ​ភូមិ ឬ យុទ្ធ​រង្គ (យុត-ធៈភូម ឬ--រង់) ,យុទ្ធ​វិន័យ, យុទ្ធ​សាស្រ្ត (យុត-ធៈសាស) ។ល។

យៅ - យៅវ៍

យៅ ( ន. ) ជ័រ​ស្ល​ស្អិត​សម្រាប់​លាប​លន ។
ឧទាហរណ៍៖ ស្ល​យៅ, លាប​លន​យៅ ។

យៅវ៍ យៅ ឬ យ៉ៅ បា. សំ. ( គុ. ឬ ន. ) កំលោះ; ក្រមុំ; វ័យ​កំលោះ​ឬ​ក្រមុំ។
ឧទាហរណ៍៖ នៅ​យោវ៍, កំពុង​យោវ៍, ពួក​យៅវ៍, យៅវ​ជន (យៅវៈជន់), យៅវ​ភាគ (យៅវៈភាក), យៅវ​ភាព (យៅវៈភាប), យៅវ​មាល្យ (យៅវៈមាល), យៅវ​យោគ (យៅវៈយោក), យៅវ​រាជ (យៅវៈរាច), យៅវ​រេស, យៅវ​លក្ខណ៍ (យៅវៈល័ក) ។

រក្ស - រាក់

រក្ស រ័ក សំ. បា. ( កិ. ) រក្សា ប្រើ​ពាក្យ​នេះ​រួម​ចូល​នឹង​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស ជា​ឋានន្តរ​របស់​មន្ត្រី ឬ ជា​នាទី​ជា​តំណែង​ណា​មួយ។
ឧទាហរណ៍៖ គទានុរក្ស គ្រឹហានុរក្ស អ្នក​រក្សា​ផ្ទះ ធនានុរក្ស ធនាភិរក្ស វាចានុរក្ស សច្ចានុរក្ស ឬ សត្យានុរក្ស ។ល។

រាក់ ( គុ. ) ទីទៃ​ពី​ជ្រៅ គឺ​មាន​ជម្រៅ​តិច ។ ( ន. ) ឈ្មោះ​ឈើ​តូច ស្លឹក​ក្រាស់​សម្បុរ-ស​ប្រផេះ ។ ( ន. ) ឈ្មោះ​រោគ​កើត​នៅ​ជើង​ធ្មេញ​ រាក់​ធ្មេញ ។ ( ន. ) ឈ្មោះ​រោគ​ឧច្ចារ​មគ្គ​បណ្ដាល​ឲ្យ​ធ្ងន់​បាត (ធ្ងន់​ទ្វារ​ធំ) រាក់​បាត ។
ឧទាហរណ៍៖ ទឹក​រាក់, រណ្ដៅ​រាក់, គំនិត​រាក់, ចិត្ត​រាក់, សេចក្ដី​រាក់ ។ រាក់​ស, រាក់​ក្រហម​ ។ ធ្មេញ​កើត​រាក់ ។ រាក់​បាត ។

រង - រង់ - រង្គ - រុង

រង ( កិ. ) ទ្រពីក្រោម, ដាក់ទ្រពីក្រោម ។ ទទួលភារៈ, ទទួលបន្ទុក ។ ទស់ទប់ការពារ ។ ទទួលទុក្ខវេទនា ។ គុ. ដែលជាលំដាប់ចុះមក ។ ( ន. ) ពំនូកដីដែលពូនជាភ្លឺដាំដំឡូងជ្វាជាដើម មានជ្រលងទាបត្រង់ចន្លោះ ។ ប្រដាប់ សម្រាប់ទ្រពីក្រោម ។ ( គុ. ) ដែលឡើងថ្លាព្រោះភក់ឬកករធ្លាក់ចុះទៅខាងក្រោម ។
ឧទាហរណ៍៖ យករនេលដាក់រងឈើហុប ។ រងក្ដីជួសគេ, រងបន្ទុក ។ យកដំបងរងមុខដាវ ។ រងទុក្ខ, រងកម្ម, រងគ្រោះថ្នាក់។ អ្នកនុះគេមានចំណេះជាងខ្ញុំ, ខ្ញុំរងពីគេមក, ចាងហ្វាងរង, អគ្គលេខាធិការរង ។ រងរ៉ាប់ ឬ រ៉ាប់រង ។ រងដំឡូង, រងត្រាវ, លើករងខ្ញី។ រងប្រអប់, រងហឹបស្លា។ រងទឹក ។ រងព្រះជង្ឃ រងព្រះបាទ ងព្រះសិរ ។ ដងទឹកល្អក់ទុកឲ្យរង, ទឹកកំបោររង ។

រង (មើល​ក្នុង​ពាក្យ រុង) ។

រង (មើល​ក្នុង​ពាក្យ រុង) ។ រង់

រង់ សំ. ( កិ. ) បង្អង់​ចាំ, ឈប់​បង្អង់ ។
ឧទាហរណ៍៖ រង់​មួយ​ស្របក់​សិន, រង់​ចាំ​បន្តិច​សិន ។

រង្គ រង់ សំ. បា. ( ន. ) ជ័រ​មាន​សម្បុរ​លឿង សម្រាប់​ប្រើ​ជា​ថ្នាំ​គំនូរ​ឬ​ជា​ថ្នាំ​រម្ងាប់​រោគ​ខ្លះ​ក៏​បាន ។ រង់ ឬ រ៉ង់-គៈ សំ. បា. ( ន. ) ការ​រីករាយ​សប្បាយ, ល្បែង​របាំ, ល្ខោន; ចម្បាំង ។
ឧទាហរណ៍៖ ទៅ​កាន់​ទី​រង្គ, អណ្ដាល​រឿនរង្គ ។ រង្គ​ភូមិ (រង់-គៈ ភូម), រង្គសាល​ ឬ រង្គសាលា (រង់គៈ--) ។ល។

រុង ( គុ. ) (ព. បុ. ) ធំ; ដែល​ចម្រើន ។ ពាក្យ រុង នេះ ក្លាយ​មក​ជា រង់, ត​មក​ទៀត​ក្លាយ​ជា រង (ត្រូវ​ប្រើ រុង វិញ) ។
ឧទាហរណ៍៖ ភព​រុង​ភព​ឆ្មារ ។

រញ់ - រុញ

រញ់ ( កិ. ) ទញ់, ទញ់​តុះ, ទើស​គំនិត : រញ់​គំនិត ។ គុ. ខ្លី​ទញ់ ។
ឧទាហរណ៍៖ រញ់​គំនិត ។ ក​រញ់, រាង​រញ់, គំនិត​រញ់ ។ រញ់​រា ។

រុញ ( កិ. ) ច្រាន​ទៅ​មុខ, ច្រាន​ជម្រុល ។
ឧទាហរណ៍៖ រុញ​ឧស, ទឹក​ថ្មី​រុញ​ទឹក​ចាស់ , រុញ​សម្ដី ។

រត់ - រថ - រដ្ឋ - រតនៈ - រាត់

រត់ ( កិ. ) ស្ទុះ​ដោយ​ល្បឿន ។ គេច​ភៀស​បំបាត់​ខ្លួន​ពី​ទី​កន្លែង។ គេច​វៀះ​ចៀស​ឲ្យ​ផុត​មុខ។ ព. ប្រ. ដែល​ប្រព្រឹត្ត​ទៅ​ស្រួល​ឥត​ទើស​ទាក់ ។
ឧទាហរណ៍៖ រត់​ខ្មឺត, រត់​លឿន, ។ រត់​ចោល​ស្រុក, គោ​រត់​បាត់ ។ រត់​គយ, រត់​ពន្ធ, រត់​ទ័ព, រត់​ជួរ, រត់​ដៃ, រត់​មាត់ ។

រថ រត់ សំ. បា. ( ន. ) រទេះ​ទឹម​សេះ (រទេះ​សេះ) មាន​ទ្រង់ទ្រាយ​ផ្សេង​ៗ ទីទៃ​ពី​រទេះ​គោ​រទេះ​ក្របី ។
ឧទាហរណ៍៖ រថ​សេះ​មួយ, រថ​សេះ​ពីរ, បរ​រថ, ជិះ​រថ។

រដ្ឋ រ័ត-ឋៈ បា.; សំ. ( ន. ) ដែន, ប្រទេស; រាស្រ្ត, ប្រជា​ជន ។
ឧទាហរណ៍៖ រដ្ឋ​កម្ម, រដ្ឋ​ការ, រដ្ឋ​កិច្ច ឬ រដ្ឋ​ក្រឹត្យ, រដ្ឋ​ធម្មនុញ្ញ ឬ រដ្ឋ​ធម្មនូញ្ញ, រដ្ឋ​នាយក ឬ រដ្ឋាធិបតី, រដ្ឋ​បាល ។

រតនៈ រៈតៈន៉ៈ សំ. បា. ( ន. ) កែវ; ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។ សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អ. ថ. រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អ. ថ. រ័ត ។ រត្នៈ, រ័តន៍, រ័ត្ន ។
ឧទាហរណ៍៖ រតន​ករ (រៈតៈន៉ៈក), រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់), រតន​គភ៌, រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ។ រតន​ត្រ័យ, រត្ន​ត្រ័យ (ឬ--ត្រៃ), ពុទ្ធ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន ។ រត្ន​ត្រ័យ​ប្រណាម, ឃ្លាំង​រ័តន៍, គហបតី​រ័តន៍ ។

រាត់ ( កិ. ឬ កិ. វិ. )ទាញ​កន្រ្តាក់​ផ្ដាច់​ដោយ​បង្ខំ ។ វាយ​បេះ​ដោយ​ចុង​រំពាត់ ។
ឧទាហរណ៍៖ ទាញ​រាត់​ផ្ដាច់ ។ វាយ​រាត់ ។

របស់ - របោះ

របស់ ( ន. ) វត្ថុ, ទ្រព្យ, អីវ៉ាន់ ។ ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​នាម​នាម ដោយ​មិន​បាច់​ចេញ​ឈ្មោះ​ឬ​សម្រាប់​ហៅ​សារពើ​អ្វី​ៗ ដែល​មាន​នៅ​ទី​ចំពោះ​មុខ ។
ឧទាហរណ៍៖ របស់​ប្រសើរ, របស់​បុរាណ, របស់​ទំនើប ។ល។

របោះ ( គុ. ឬ កិ. វិ. ) ដែល​រង្វើល​ៗ​ឃ្លាត​ៗ​ដាច់​ៗ​ពី​គ្នា ។ ន. ចន្លោះ​រង្វើល​ៗ​ឃ្លាត​ៗ​ពី​គ្នា ។ ល្បោះ
ឧទាហរណ៍៖ ព្រៃ​របោះ​ៗ; កូន​ឈើ​ដុះ​របោះ​ៗ ។ របោះ​ព្រៃ ។

របា - របារ

របា សំ. ( ន. ) ការ​និយាយ​រៀប​រាប់​ឬ​បូរបាច់​ប្រាប់​ឲ្យ​ដឹង​ដើម​ទង ។ ដំណើរ​សេចក្ដី​ជា​ពាក្យ​កាព្យ​រៀប​រាប់​អំពី​ត្រៃ​លក្សណ៍ (អនិច្ចំ, ទុក្ខំ, អនត្តា) ឬ​អំពី​ធម៌​ណា​មួយ​ដែល​គួរ​ឲ្យ​កើត​សង្វេគ សម្រាប់​សូត្រ​ឲ្យ​មនុស្ស​ឈឺ​ចាស់​ស្ដាប់ ។ ពង្សាវតារ ។ បវេណី, ជំបួរ ។
ឧទាហរណ៍៖ ស្ដាប់​របា (សម័យ​ឥឡូវ​មិន​ដែល​ប្រើ)។ សូត្រ​របា។ របា​ក្សត្រ។ មាន​របា​យ៉ាង​ហ្នឹង​រៀង​មក។

របារ ( ន. ) មេ​ដែល​គាប​របង, ជញ្ជាំង, ថែប​ជាដើម ។
ឧទាហរណ៍៖ របារ​របង, របារ​ជញ្ជាំង ។

រម្យ - រម - រុំ - រំ

រម្យ រ័មយៈ ឬ រំ សំ. បា. ( គុ. ) ដែល​គួរ​រីក​រាយ, គួរ​ចាប់​ចិត្ត; ពីរោះ; ល្អ ។
ឧទាហរណ៍៖ សំឡេង​រម្យ , រម្យដ្ឋាន , ស្ថានរម្យស្ថាន , រមណីយដ្ឋាន , រម្យទម , សមរម្យ ។ល។

រម ( គុ. ឬ ន. ) ដែល​ដុះ​ក្រោយ​បន្ទាប់​អែប​នែប​នឹង​គេ ។ ផ្កា​រម ផ្កា​ដែល​ដុះ​លេច​ក្រោយ​ដូច​ជា​ស្នៀត​ផ្ទាប់​អែប​នឹង​ផ្កា​ធំ (ហៅ កូន​រម ក៏​បាន) ។
ឧទាហរណ៍៖ ខ្នែង​រម ។ ឈើ​គគីរ​មាន​ដុះ​រម​ច្រើន​ណាស់ ។

រុំ ( កិ. ) ក្រសោប​ព័ទ្ធ​ជិត​ជុំ​វិញ, ចង​ព័ទ្ធ, មូរ​ព័ទ្ធ ។
ឧទាហរណ៍៖ រុំ​ម្លូ, រុំ​របួស, រុំ​ខ្សែ ។ រុំ​បុគ្គល, រុំ​សុំ, ផ្សែង​រុំ ។ល។

រំ ( កិ. ) ទទូរ​គ្រប​ខ្លួន​បង្ហប់​កម្សួល​ចំហាយ​ផ្សែង​ដែល​ស្ងោរ​ថ្នាំ ឲ្យ​ក្ដៅ​ចេញ​ញើស​ពី​សព៌ាង្គ​កាយ ដើម្បី​ឲ្យ​ស្រាល​ខ្លួន, ឲ្យ​ស្បើយ​រោគ; ឆ្ពុង​ផ្ទាលផ្ទាល់ ។
ឧទាហរណ៍៖ រំ​ឲ្យ​ជា​រោគ​ឫស​ដូង​វិល ។ អប់រំ ។

រស - រស់

រស រស់ សំ . បា. ( ន. ) សម្ផស្ស​ប្លែក​ៗ ដែល​ប៉ះ​ពាល់​ជិវា្ហ​បសាទ ដឹង​ថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម ។
ឧទាហរណ៍៖ រស​ប្រៃ, រស​ជូរ, រស​ផ្អែម; អាហារ​មាន​រស​ឆ្ងាញ់ ។ រសក, រសិកា, រស​គន្ធ, រស​ជាត, រសញ្ញា, រសនា, រស​តេជះ, ធម្ម​រស ។ល។

រស់ ( កិ. ) មាន​ជីវិត​នៅ, មិន​ទាន់​ស្លាប់ : បុគ្គល​រស់​នៅ​មួយ​រយ​ឆ្នាំ បើ​មាន​សេចក្ដី​ប្រមាទ​លោក​ហៅ​ថា រស់​នៅ​ឥត​អំពើ ទុក​ស្មើ​ដូច​ស្លាប់​ទៅ​ហើយ ។ គុ. ដែល​មាន​ជីវិត​នៅ ។
ឧទាហរណ៍៖ សត្វ​រស់, រស់​រាន, ជំនួញ​នៅ​រស់ ។

រា - រាហុ៍

រា ( កិ. ) ហាម, ឃាត់; ថយ​ក្រោយ, ធ្វើ​ឲ្យ​ថយ​ក្រោយ; បែរ​ចេញ, ទាស​ចេញ; រួញ​ថយ; ជំទាស់; ដោះ​ដៃ; ប្រកែក; ... ។
ឧទាហរណ៍៖ រា​ក្រញាង, រា​ដៃ​ឃាត់, រា​គន្លង, រា​ដំណើរ, រា​ទឹក, រា​រាំង ។

រាហុ៍ រា រាហូ (ម. ព. រាហុ) ។

រាហុ --ហ៊ុ ឬ --ហ៊ូ សំ. បា. ( ន. ) នាម​របស់​អសុរ​ម្នាក់ ជា​បុត្រ​នៃ​វេបចិត្តិ​អសុរិន្ទ​និង​នាង​សិង្ហិកា, មាន​ខ្លួន​ដាច់​ពាក់​អណ្ដាល ដោយ​ត្រូវ​ចក្រ​របស់​វិស្ណុ (នារាយណ៍) ក្នុង​កាល​ដែល (រាហូ) កាឡា​ខ្លួន​ជា​ទេវតា​ចូល​ទៅ​លួច​ទឹក​អម្រឹត​ផឹក, តែ​មិន​ស្លាប់ (ក្នុង​រឿង​រាមាយណៈ); ក្នុង​ហោរា​សាស្រ្ត​រាប់​ថា​ជា​ទេវតា​ព្រះ​គ្រោះ​ទី ៨ ។
ឧទាហរណ៍៖ រាហុ៍​ចាប់​ចន្រ្ទ, ថ្ងៃ​មាន​រាហុ៍ ។

រាក - រាគ

រាក ( កិ. ) លេច​ដោយ​រាន់​ខ្លាំង​ទប់​មិន​ទាន់​ឬ​ទប់​មិន​ឈ្នះ ។
ឧទាហរណ៍៖ ក្មេង​ភ័យ​រាក​មូត្រ, មេ​មាន់​រាក​ស៊ុត, មេ​ឆ្មា​រាក​កូន ។ រាក​រូស, ចុះ​រាក ។ល។

រាគ សំ. បា. ( ន. ) (រាគ) តម្រេក, សេចក្ដី​រីករាយ, ត្រេក​ត្រអាល ចំពោះ​កាម ។
ឧទាហរណ៍៖ ត្រូវ​រាគៈ​គ្រប​សង្កត់ ។ រាគគ្គិ (រាគ័ក-គិ), រាគ​ចរិត (រាគៈចៈរ៉ិត), រាគ​ចិត្ត, រាគាទិក្កិលេស , រាគាភិភូត ។ល។

រាង - រៀង

រាង ( កិ. ឬ គុ. ) ចាល, រអា លែង​ចង់ លែង​ត្រូវ​ការ​ទៀត ។ ខ្លាច​រអា​លែង​ហ៊ាន​ទៀត ។ ( ន. ) សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ ។
ឧទាហរណ៍៖ កុំវៃទៀត ខ្ញុំ​រាង​ហើយ​ម៉ែ ! ។ ត្រូវ​គេ​បន្ទោស​ច្រើន​ដង​ហើយ​នៅ​តែ​មិន​រាង ។ រាង​ចាល រាង​រអា រាង​មិន​ឈ្នះ​រាគ រាង​ក្រអាញ, រាង​ច្រឡោ, រាង​រល, រាង​ស្តើង ។ល។

រៀង ( កិ. ឬ កិ. វិ. ) ដាក់​តាម​លំដាប់; ឲ្យ​ត្រូវ​របៀប, ឲ្យ​ត្រូវ​ជួរ, ឲ្យ​ជា​ជួរ ។ ដែល​ត​ៗ​គ្នា​តាម​លំដាប់; ដរាប ។ រាល់, សព្វ, គ្រប់ ។ ​ ។ល។
ឧទាហរណ៍៖ រៀង​លេខ, ដាក់​រៀង​គ្នា, ឈរ​រៀង​គ្នា, ដើម​ឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង​សេចក្ដី, រៀង​តាម​ផ្លូវ; តែង​មាន​រៀង​មក,រៀង​ខ្លួនរាល់​ខ្លួន,សព្វ​ខ្លួន។ រៀង​រាល់​ថ្ងៃ, លេខ​រៀង ​ ។ល។

រាច - រាជ - រាជ្យ - រែក

រាច ( កិ. ) រាយ​ស្មើ; ដក់​ស្មើ; សាយ​រាយ​ស្មើ ។
ឧទាហរណ៍៖ ទឹក​រាច​ពេញ​ស្រែ, ទឹក​ជន់​សាយ​រាច​វាល ។

រាជ បា.; សំ. ( ន. ) ព្រះ​រាជា ។ ស្ដេច។
ឧទាហរណ៍៖ រាជ​ទូត, រាជ​ធានី, រាជា, ព្រះ​រាជ​បុត្រី, ព្រះ​រាជ​បុត្រា ។ល។

រាជ្យ រាច សំ.; បា. ( ន. ) (រជ្ជ) ភាវៈ​ជា​ព្រះ​រាជា; សម្បត្តិ​សម្រាប់​ផែន​ដី ។ គុ. ដែល​ជា​របស់​ព្រះ​រាជា ឬ​ដែល​ជា​របស់​សម្រាប់​ផែន​ដី ។ ។
ឧទាហរណ៍៖ សោយ​រាជ្យ ។ មកុដ​រាជ្យ, ព្រះ​ខ័ន​រាជ្យ ។ រាជ្យ​ទ្រព្យ ។ល។

រែក ( កិ. ) នាំ​យក​អ្វី​ៗ​ដែល​ពាក់​ព្យួរ​នៅ​ចុង​ដង​ ដោយ​ដាក់​ដង​រែក​លើ​ស្មា​ម្ខាង ។ ( ន. ) ឈ្មោះ​ល្បែង​មួយ​ប្រភេទ ។
ឧទាហរណ៍៖ រែក​ឧស, រែក​អង្ករ ។ លេង​រែក ។

រឹត - ឫក - ឫទ្ធ - ឫទ្ធិ

រឹត ( កិ. ) ធ្វើ​ឲ្យ​តឹង។ ចម្រើន​ឡើង ។ ( ន. ) ស្លឹក​ទ្រាំង ដែល​សម្រាប់​ប្រើ​ការ​ផ្សេង​ៗ​មាន​ចារ​សាស្រ្តា ។ ( និ. ) កាន់​តែ, ចេះ​តែ ។ រឹត​តែ
ឧទាហរណ៍៖ រឹត​ខ្សែ, ចង​រឹត ។ រឹត​ដៃ, រឹត​ឡើង។ រឹត​រួត។ ជំងឺ​រឹត។ សាស្រ្តា​ស្លឹក​រឹត ។ ឆ្អឹង​រឹត ។ រឹត​ខូច, រឹត​ល្អ, រឹត​តែ​ខ្លាំង​ឡើង ។ រឹត​តែ​រឹត ។ល។

ឫក ( ន. ) មារយាទ; កិរិយា, បែប​បទ, សណ្ដាប់​ធ្នាប់ ។ ឫកពា
ឧទាហរណ៍៖ ឫក​ល្អ, ឫក​ថ្លៃ, ឫក​ថោក, ធ្វើ​ឫក, វាយ​ឫក, ឫកពា​សមរម្យ ។

ឫទ្ធ រឹត ឬ​រឹត-ធៈ សំ.; បា. ( គុ. ) ដែល​រឹងប៉ឹង, ខ្លាំង, ក្លាហាន; មាំទាំ, មាំមួន; ដែល​លូត​លាស់, ចម្រើន; ដែល​សម្រេច; ដែល​សម្បើម; រុងរឿង;... ។
ឧទាហរណ៍៖ ឫទ្ធ​តេជះ, ឫទ្ធ​ពល ។ល។

ឫទ្ធិ រឹត សំ.; បា. ( ន. ) សេចក្ដី​សម្រេច, ដំណើរ​កើត​ការ; អំណាច ។
ឧទាហរណ៍៖ មាន​ឫទ្ធិ, ប្រឡង​ឫទ្ធិ , ឫទ្ធិ​ក្រៃ។ល។

រេ - រេហ៍​ពល

រេ ( កិ. ) ងាក, បែរ រឿយ​ៗ ។ រេ​រក រក​ដោយ​រេ​គំនិត, ដោយ​លៃ​លក ។
ឧទាហរណ៍៖ រេ​ខ្លួន, រេ​គំនិត, រេ​ចុះ​រេ​ឡើង, ខ្លែង​រេ​តាម​ខ្យល់, រិះ​រេ ។

រេហ៍​ពល រេពល់ សំ. ( ន. ) ពួក​យោធា, ពួក​ទាហាន, កង​ទ័ព ។ ប្រើ​ជា រេ​ពល ក៏​បាន ។
ឧទាហរណ៍៖ កែន​រេហ៍​ពល, លើក​រេហ៍​ពល​ទៅ​ច្បាំង ។

រោច - រោចនៈ

រោច ( កិ. ) ចាប់​ភើច​ទាញ​ហូត​យក​ចេញ​ខ្លះ​ឬ​យក​ចេញ​តែ​មួយ​ៗ ។ ( ន. ) ថ្ងៃ​ខាង​រនោច​នៃ​ខែ​ចន្ទ​គតិ ។
ឧទាហរណ៍៖ រោច​ឧស, រោច​ឫស្សី, រោច​ផ្ដៅ ។ ថ្ងៃ​សុក្រ ២ រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ ឯកស័ក ព. ស. ២៤៨២ ។

រោចនៈ រោចៈន៉ៈ សំ. បា. ( គុ. ) ដែល​ភ្លឺ, ត្រចះ, រុងរឿង, ចិញ្ចាច, ចិញ្ចែងចិញ្ចាច; ជា​ទី​ពេញ​ចិត្ត ។ ន. ពន្លឺ, សេចក្ដី​រុងរឿង; លំអ។ រោចន៍
ឧទាហរណ៍៖ រោចន​ប្រភា (--ចៈន៉ៈ--), រោចន​ភាព, រោចនាការ ។ល។

លាក់ - លក្ខណ៍ - ល័ក្ខណ៍ - ល័ក្សណ៍

លាក់ ( កិ. ) ធ្វើ​ឲ្យ​មាន​គន្លាក់ ។ បិទ​បាំង, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង។
ឧទាហរណ៍៖ លាក់​ឈើ ។ លាក់​របស់, លាក់​ខ្លួន, លាក់​ពុត ។ លាក់​កំនួច លាក់​លៀប ។ល។

លក្ខណ៍ ល័ក ( ន. ) លក្ខណៈ។ (សរសេរ​ជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏​បាន)។ លក្សណ៍
ឧទាហរណ៍៖ មនុស្ស​ខាត​លក្ខណ៍, ស្ត្រី​គ្រប់​លក្ខណ៍ ។ល។

ល័ក្ខណ៍ (ម. ព. លក្ខណ៍ ឬ លក្សណ៍) ។ ល័ក្សណ៍

លក្សណ៍ (ម. ព. លក្ខណ៍ ឬ លក្សណ៍) ។ ល័ក្សណ៍

លប់ - លុប

លប់ ( ន. ) ប្រដាប់​មាន​សណ្ឋាន​ជា​ទ្រុង សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញ​ធ្នាក់ ។ (គួរ​ប្រើ លុប វិញ តាម​ប្រភព​របស់​ពាក្យ) ។
ឧទាហរណ៍៖ លប់​លលក, លប់​ទទា, លលក​ព្រៃ​ជាប់​លប់ ។

លុប លប់ សំ. បា. ( កិ. ) ធ្វើ​ឲ្យ​បាត់​ស្នាម, ឲ្យ​បាត់​គំនូស, ឲ្យ​បាត់​លំអាន, ឲ្យ​បាត់​រូប, ឲ្យ​បាត់​ឈ្មោះ; ធ្វើ​ឲ្យ​វិនាស, ឲ្យ​សូន្យ; បំបាត់​មិន​ឲ្យ​មាន ។ (សរសេរ​ក្លាយ​ជា លប់ តាម​សូរ​សម្ដី​ក៏​មាន គួរ​ប្រើ លុប នេះ​វិញ​ត្រឹម​ត្រង់​តាម​ប្រភព​នៃ​ពាក្យ) ។
ឧទាហរណ៍៖ លុប​អក្សរ, លុប​ដាន, លុប​ឈ្មោះ, លុប​អណ្តូង, លុប​រណ្តៅ, លុប​មុខ, លុប​ខ្លួន ។ល។

លលា - លលាដ

លលា លៈ-- សំ. បា. ( គុ. ) ឆ្កួត​ទឹក​មាត់, ល្មេញល្មើ, ពភ្លីពភ្លើ ។
ឧទាហរណ៍៖ មនុស្ស​លលា ។ អាល​លា !

លលាដ លៈលាដៈ, លៈលាត សំ. បា. ( ន. ) ថ្ងាស ។ ឆ្អឹង​ក្បាល; ត្រឡោក ។ លលាដ៍
ឧទាហរណ៍៖ លលាដ៍​ក្បាល; លលាដ៍​ដូង ។

លស់ - លោះ

លស់ ( កិ. ) ធ្វើ​ឲ្យ​រលស់ គឺ​បន្ថយ​ចំនួន មិន​ឲ្យ​នៅ​តាម​ចំនួន​ដើម ។
ឧទាហរណ៍៖ ក្នុង​ចំនួន ១០ លស់​៣​ចេញ នៅ​សល់​៧ ។ លស់​ចោល រំលង​ចោល​ខ្លះ។ ដើរ​លស់​ជំហាន ។ល។

លោះ ( កិ. ) ចេញ​ថ្លៃ​យក​របស់​ដែល​បញ្ចាំ​ ។ សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​សុំ​ដក​ខ្លួន​ឲ្យ​រួច​អំពី​ទាស​ភាព ។ ព. បុ. ( ន. ) ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ​ស្លឹក​ធំ​ៗ​ស្រដៀង​នឹង​ស្លឹក​ពង្រ, ផ្លែ​មូល​សំបក​ក្រាស សាច់​ជ្រាក​មាន​សរសៃ​ស្វិត​ជាប់​នឹង​គ្រាប់ ខ្លះ​មាន​រស​ជូរ ខ្លះ​ជូរ​អែម, សំបក​ផ្លែ​ប្រើ​ជា​បន្លែ​ស្ល​ម្ជូរ​បាន ។
ឧទាហរណ៍៖ លោះ​របស់​បញ្ចាំ ។ លោះ​ខ្លួន​ឲ្យ​រួច​ជា​អ្នក​ជា ។

លិច - លេច

លិច ( កិ. ) លិប​ចុះ​បាត់​ទៅ, ចូល​កប់​បាត់​ទៅ ក្នុង​ទឹក​ជាដើម ។ល។

ឡិច ( ន. ) ឈ្មោះ​ទិស​ដែល​ព្រះ​អាទិត្យ​អស្តង្គត, ទិស​បស្ចិម; និយាយ​បាន​តែ​មាន​ពាក្យ ខាង ឬ ឯ ផ្សំ​ពី​ខាង​ដើម។
ឧទាហរណ៍៖ ទូក​លិច, សម្ទូង​លិច​ទឹក, បន្លា​មុត​លិច, ព្រះ​អាទិត្យ​លិច (ថ្ងៃ​លិច) , ទិស​ខាង​លិច, ស្រុក​ឯ​លិច, ទៅ​ឯ​លិច ។ល។

លេច ( កិ. ) ចេញ​ពី​ទី​កំបាំង ។ ( គុ. ) ដែល​មិន​គត់ ។ ( ន. ) ឈ្មោះ​ដំបៅ​មួយ​ប្រភេទ កើត​នៅ​បាត​ជើង ឬ​កែង​ជើង​លៀន​សាច់​រឹង​ចេញ​មក ។
ឧទាហរណ៍៖ ស្រាប់​តែ​ឃើញ​លេច​ប្លឹម​ពី​ក្នុង​ព្រៃ​មក, ទឹក​លេច​ពី​ភ្លឺ​ស្រែ, គ្រាប់​ឈើ​ដុះ​លេច​ពន្លក​ពី​ក្នុង​ដី, លេច​សម្ដី, លេច​ដំណឹង, ចុះ​ទើប​នឹង​លេច​មុខ​មក​ពី​ណា​ហ្នឹង ? លេច​ឮ, ក្អម​លេច, ផ្ទះ​លេច, ការុង​លេច, មនុស្ស​មាត់​លេច, កើត​ដំបៅ​លេច ។ល។

លួង - ហ្លួង

លួង ( កិ. ) ពោល​ពាក្យ​ទន់​ផ្អែម​ល្ហែម​សម្រួល​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធូរ​ឲ្យ​ស្រួល ។
ឧទាហរណ៍៖ ម្តាយ​លួង​កូន, លួង​លោម, ល្បួង​លួង​ឲ្យ​ស្រួល​ចិត្ត ។

ហ្លួង ស. ល. ( ន. ) ព្រះ​រាជា ។ ប្រើ​ជា​ពាក្យ​ផ្តើម​ហៅ​សម្តេច​ព្រះ​អគ្គ​មហេសី​ឬ​សម្តេច​ព្រះ​មហា​ឧបរាជ​ផង​ក៏​បាន ។ ឋានន្តរ​ស័ក្តិ​ឬ​បណ្ដា​ស័ក្តិ​មន្រ្តី​ថ្នាក់​តូច​ជាង​ទី​ព្រះ ធំ​ជាង​ទី​ឃុន ។
ឧទាហរណ៍៖ ហ្លួង​ស្តេច​ចេញ​ប្រទាន​រង្វាន់​ដល់​ពួក​សិស្ស​សាលា... (ពាក្យ​ធម្មតា) ។ ហ្លួង​ស្រ្តី, ហ្លួង​ឧបរាជ ។ ហ្លួង​សេនានុរក្ស។

លេស - លែះ - លេះ

លេស បា.; សំ. ( គុ. ) តិច, តិចតួច; តូច, ឆ្មារ ។ ន. ហេតុ​បន្តិចបន្តួច; ការ​តូចតាច; ពុត; កិច្ច​កល, ឧបាយ, ហេតុ​ជា​គ្រឿង​អាង ។
ឧទាហរណ៍៖ យក​ជំងឺ​បន្តិចបន្តួច​ជា​លេស ឈប់​មិន​ទៅ​ធ្វើ​ការ; អាង​កូន​ក្មេង​ជា​លេស ។ លេស​ភាព, លេស​មត្ត, លេសាបទេស ។ល។

លែះ សំ. បា. ( ន. ) វត្ថុ​ដែល​ត្រូវ​លិទ្ធ​ភ្លក្ស, ដែល​ត្រូវ​ជញ្ជក់ជញ្ជាប; របស់​តិចតួច​ស្តួចស្តើង ។
ឧទាហរណ៍៖ អស់​អង្ករ​អស់​ម្ហូប​ទៅ​ហើយ មាន​លែះ​អី​ស៊ី !; អស់​ប្រាក់​រលីង​ទៅ​ហើយ បាន​លែះ​អី​ចាយ ! ។ កណ្តាច់​លែះ ។

លេះ (ម. ព. លែះ) ។

លោត - លោទ

លោត ( កិ. ) ស្ទុះ​ឡើង​លើ​ផុត​ពី​ទី​ប្រក្រតី ។ ស្ទុះ​ផ្លោះ​រំលង ។ គុ. (ព. ប្រ.) ដែល​ស្ទុះ​ខ្ពស់​ជាង​គេ; ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ ឬ​ដែល​គ្រាន់​បើ​ជាង​គេ។
ឧទាហរណ៍៖ លោត​តន្រ្តំ, លោត​រំលង​ប្រឡាយ, ស្វា​លោត​ពី​ដើម​អម្ពិល​ទៅ​ដើម​ស្វាយ ។ លោត​កញ្ឆាត់ លោត​កព្ឆោង។ល។

លោទ លោត បា.; សំ. ( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​ក្រាស់​ស្រដៀង​នឹង​គគឹត ស្លឹក​ស្រដៀង​នឹង​ព្រីង តែ​មាន​រស​ជូរ ។
ឧទាហរណ៍៖ ស្ងោរ​ស្លឹក​លោទ​លាង​សំពត់ ។

ល្បាស់ - ល្បះ

ល្បាស់ ( ន. ) ស្លឹក​ដែល​ទើប​លាស់ គឺ​ត្រួយ​ឬ​ស្លឹក​ខ្ចី​ដែល​លាស់​ក្នុង​រដូវ​ខែ​ដើម​ឆ្នាំ ។
ឧទាហរណ៍៖ ល្បាស់​ព្រេច, ល្បាស់​ស្លឹក​ឈើ, ល្បាស់​ស្មៅ ។

ល្បះ ( ន. ) ការ​លះ គឺ​លះ​ទ្រព្យ​ជា​ទាន (បរិច្ចាគ), ឬ​ការ​លះ​អំពើ​អ្វី​ៗ​ដែល​គួរ​លះ​ចោល, ការ​លះបង់​ការ​ងារ​ជា​មុខ​ការ​នាទី​របស់​ខ្លួន ។
ឧទាហរណ៍៖ អំណោយ​នោះ​ជា​ល្បះ​របស់​ឪពុក​ខ្ញុំ; ត្រូវ​ជំនុំ​ជម្រះ​តាម​ល្បះ​ការ​ងារ ។ ល្បះ​មុខ​ការ​របស់​ខ្លួន ។

វក - វាក់

វក ( ន. ) ឈ្មោះ​ឆ្នាំ​ទី ៩ (ស្វា) ។
ឧទាហរណ៍៖ ឆ្នាំ​វក​ជា​ឆ្នាំទី ៩ ក្នុង​ចំនួន​ឆ្នាំ​ទាំង ១២ ។

វក់ ( កិ. ) ច្របល់​សព្វ​អន្លើ ។ វរ​ចិត្ត​ខ្លាំង; រឹត​ឆ្កួត។ ងប់​ចិត្ត​ប្រព្រឹត្ត​លង់​ក្នុង​អំពើ​ឥត​ប្រយោជន៍ ។ ខំ​ប្រឹង​ហួស​កំណត់​ឥត​ឈប់​សម្រាក ។
ឧទាហរណ៍៖ វក់​ស្ករ​ត្នោត​ឲ្យ​រឹង (ច្រើន​ប្រើ វឹត ជាង) ។ វក់​ចិត្ត; វក់​ឆ្កួត ។ វក់​កញ្ឆា, វក់​ស្រា, វក់​ល្បែង, វក់​ដើរ​លេង​យប់, វក់​ធ្វើ​ការ, វក់​រៀន, វក់​វី ឬ វី​វក់, ធ្វើ​ការ​វក់​វី ។ល។

វគ្គ - វាក់

វគ្គ វ័ក បា.; សំ. ( ន. ) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា ។
ឧទាហរណ៍៖ វគ្គ​អក្សរ, សេចក្ដី​ច្រើន​វគ្គ , វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ), វគ្គ​ព័ន្ធ (វ័ក-គៈព័ន), វគ្គ​ភេទ (វ័ក-គៈភេត), វគ្គ​វោត ឬ វោត​វគ្គ (វ័ក--), វគ្គ​សន្និបាត ឬ វគ្គ​សមោសរ (វ័ក-គៈ សន់-និបាតឬ--សៈម៉ោ-ស), វគ្គ​ស្នើរ (វ័ក--) ។ល។

វាក់ ( កិ. ) ភ័ន្ត​ច្រឡំ; ចាំ​ស្រពេចស្រពិល ។
ឧទាហរណ៍៖ វាក់​គំនិត, វាក់​ស្មារតី, វាក់​ផ្លូវ ។

វង់ - វង្ស

វង់ ( កិ. ) ធ្វើ​ឲ្យ​ជា​រង្វង់, ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល, គួស​វាស​ឲ្យ​មូល ។ ( ន. ) មណ្ឌល​មូល, ទី​មាន​មណ្ឌល​មូល ។ ( ន. ) ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គូស​ដី​ជា​វង់​មូល ។
ឧទាហរណ៍៖ វង់​ភ្នែក​ក្ងោក ។ វង់​វៀន, ឈរ​វង់, វង់​ការ, វង់​ខែ​, វង់​ចិញ្ចៀន, បាញ់​វង់, ភ្លេង​មួយ​វង់, ល្បែង​មួយ​វង់, វាល​វង់, ពួក​ក្មេង​លេង​វង់ ។ល។

វង្ស បា.; សំ. ( ន. ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណ​ត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។
ឧទាហរណ៍៖ វង្ស​ករ, វង្ស​ក្ស័យ, វង្ស​ចរិត, វង្ស​នាថ, វង្ស​ភោជ្យ, វង្ស​វឌ្ឍនៈ, វង្ស​វ័ឌ្ឍន៍, វង្ស​វឌ្ឍី, វង្ស​សមាចារ, វង្ស​ស្ថិតិ, វង្សានុវង្ស, វង្សាវលី, ខត្តិយ​វង្ស, វង្ស​ក្សត្រិយ៍, ពុទ្ធ​វង្ស, រាជ​វង្ស, សក្យ​វង្ស, សាក្យ ។ល។

វដ្ដ - វត្ត - វត្សរ៍ - វ័ធ - វាត់ - វឌ្ឍន

វដ្ដ វ័ត-ដៈ បា.; សំ. ( គុ. ) ដែល​វិល; មូល, ដែល​ជា​វង់​មូល ។ វដ្ដៈ
ឧទាហរណ៍៖ វដ្ត​ទុក្ខ, វដ្ត​ភ័យ, វដ្ត​មូល, វដ្ត​លោក, វដ្ដ​សង្សារ ។ល។

វត្ត វាត់ បា.; សំ. ( ន. ) ប្រព្រឹត្តិ។ ( ន. ) ​ទី​នៅ​អាស្រ័យ​របស់​ពួក​សមណៈ ។
ឧទាហរណ៍៖ មនុស្ស​មាន​វត្ត​ល្អ, វត្ត​ប្រតិបត្តិ, សាលា​វត្ត, កូន​ទៅ​​វត្ត ។ល។

វត្សរ៍ វ័ត បា.; សំ. ( ន. ) ឆ្នាំ ។
ឧទាហរណ៍៖ បៀវត្សរ៍ ; សតវត្សរ៍ ។ល។

វ័ធ បា. ( កិ. ) ដួស​ឆ្កឹះ​ខ្លាំង​ដោយ​ចុង​ស្នែង ។ (សរសេរ​ជា វាត់ ក៏​មាន; គួរ​ប្រើ វ័ធ នេះ​វិញ ត្រឹម​ត្រង់​តាម​ប្រភព​ដើម) ។
ឧទាហរណ៍៖ ក្របី​វ័ធ ។

វាត់ ( កិ. ) រលាស់​ចុង​ឡើង ។ ល ។ ( គុ. ) ដែល​រលាស់​ឡើង​បាន ។
ឧទាហរណ៍៖ វាត់​សន្ទូច, វាត់​ដោយ​រំពាត់, វាត់​មួយ​ជើង, អន្ទាក់​វាត់ ។

វឌ្ឍន វ័ត-ឍៈនៈ បា.; សំ. ( ន. )សេចក្ដី​ចម្រើន; ការ​លូត​លាស់ ។ វឌ្ឍនៈ
ឧទាហរណ៍៖ វឌ្ឍន​កម្ម, វឌ្ឍន​កាល, វឌ្ឍន​ធម៌, វឌ្ឍនាការ ។ល។

វ័ណ្ដ - វន្ត - វណ្ណ - វន

វ័ណ្ដ វាន់ សំ.; បា. ( កិ. ) ចង​ព័ទ្ធ, រុំ​ព័ទ្ធ (ច្រើន​សរសេរ វ័ណ្ឌ ជាង) ។ (សរសេរ​ជា វណ្ដ ឬ វណ្ឌ ក៏​បាន, តាម​ទម្លាប់​ប្រើ; សរសេរ​ក្លាយ​ជា វាន់ ក៏​មាន ប៉ុន្តែ​បើ​ពេញ​ចិត្ត​គួរ​ឈប់​សរសេរ​វាន់ ព្រោះ​ឃ្លាត​ឆ្ងាយ​ពី​ប្រភព​នៃ​ពាក្យ) ។

វ័ណ្ឌ វាន់ សំ.; បា. ( ន. ) ភាគ, ចំណែក; ការ​ចង​ព័ទ្ធ; ទង; កួរ ។ (សរសេរ​ជា វណ្ដ ឬ វណ្ឌ ក៏​បាន) ។
ឧទាហរណ៍៖ វ័ណ្ឌ​សំពត់​ដូច​ព្នង, ពស់​វ័ណ្ឌ​ក, វ័ណ្ឌ​ពុង,វ័ណ្ឌ​ថាំង, វ័ណ្ឌ​ធុង, ដែក​វ័ណ្ឌ​ផាឌិប ។ល។

វន្ត វាន់ បា. ប្រែ​ថា “មាន” សម្រាប់​ចុះ​ផ្សំ​ពី​ខាង​ចុង​សព្ទ​បាលី ច្រើន​តែ​ជា​អរូប​នាម ។
ឧទាហរណ៍៖ កុល​វន្ត, តេជ​វន្ត, បញ្ញ​វន្ត, យស​វន្ត, សីល​វន្ត ។ល។ វណ្ណ វ័ន-ណៈ បា.; សំ. ( ន. ) អក្សរ ។ វណ្ណៈ វ័ន-ណៈ បា.; សំ. ( ន. ) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់​វង្ស, ពូជ, ពូជពង្ស (របស់​មនុស្ស) ។
វ័ន-ណៈ បា.; សំ. ( ន. ) លម្អ; គុណ; សេចក្ដី​សរសើរ, ពាក្យ​ពណ៌នា​កេរ្តិ៍​ឈ្មោះ​ល្អ; រូប​រាង; បែប, បែប​យ៉ាង; ការ​កំណត់​ហេតុ; លក្ខណៈ ... ។
ឧទាហរណ៍៖ វណ្ណ​កវី, វណ្ណ​គតិ, វណ្ណ​កូបិកា, វណ្ណ​តូលិកា ។ ផ្កា​វណ្ណ​មត្ត, មនុស្ស​វណ្ណ​មត្ត, វណ្ណ​សម្បត្តិ, វណ្ណ​សេដ្ឋ ។ វណ្ណ​ទាសី, វណ្ណ​ធាតុ ។ល។

វន វៈនៈ សំ. បា. ( ន. ) (វន) ព្រៃ ។ ទឹក; ទី​នៅ, ទី​អាស្រ័យ; ផ្ទះ; ភូមិ​លំនៅ;... ។ ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ ។ វ័ន
ឧទាហរណ៍៖ វន​កុសុម, វន​គជ, វន​គោចរ, វន​ចរ, វន​ចរកៈ; វន​ទេវតា, វនន្តរ, វន​បាល ។ ល។

វយ - វៃ

វយ វាៈយៈ បា.; សំ. ( ន. ) អាយុ, កំណត់​អាយុ; ដំណើរ​សូន្យ​ទៅ​ខាង​ក្រោយ​លឿន​កើន​ទៅ​ខាង​មុខ (នៃ​អាយុ) ។ វ័យ
ឧទាហរណ៍៖ វ័យ​ក្មេង, វ័យ​កំលោះ​ក្រមុំ, វ័យ​ចាស់ ។ វ័យ​ក្មេង, វ័យ​កំលោះ​ក្រមុំ, វ័យ​ចាស់ ។ ល ។

វៃ ល. ស. ( គុ. ) ឆាប់, រហ័ស, ភ្លាម, ឆាប់​ភ្លាម: ឆាប់​វៃ, ទៅវៃៗ ។ ឈ្លាស; ស្ទាត់​ប្រាកដ; ជំនាញ, ប៉ិន; ដែល​ឆាប់​យល់, ឆាប់ឮ។
ឧទាហរណ៍៖ ប្រាជ្ញា​វៃ, ត្រ​ចៀក​វៃ, វាង​វៃ ។ ល ។

វល្លិ - វាល់

វល្លិ វ័ល សំ. បា. ( ន. ) (វល្លី) លតា ។ វល្លិ​ជាតិ ឬ វល្លី-- (វ័ល-លិ-ជាត ឬ វ័ល-លី--) លតា​ជាតិ​ទួទៅ ។
ឧទាហរណ៍៖ បោច​វល្លិ​ធ្វើ​ចំណង ។

វាល់ ( កិ. ) ដាក់​ក្នុង​រង្វាល់, ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​រង្វាល់, ដាក់​ឬ​ច្រក​ឲ្យ​ពេញ​រង្វាល់ ។
ឧទាហរណ៍៖ វាល់​ស្រូវ, សរសេរ​វាល់​បន្ទាត់, វាល់​ព្រឹក, វាល់​ល្ងាច, វាល់​វាល ។ល។

វា - វារ - វៀរ

វា ( បុ. ស. ) គេ; ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​ក៏​សត្វ​តិរច្ឆាន, វត្ថុ, ធម្មជាតិ,... ផ្សេង​ៗ ។
ឧទាហរណ៍៖ ហាម​ពួក​ក្មេង​កុំ​ឲ្យ​វា​លេង​ទឹក; កូន​ខ្ញុំ​វា​ឈឺ; កូន​គោ​វា​យំ​រក​មេ​វា; ការុង​វា​តូច​ច្រក​អង្ករ​មិន​អស់; គំនិត​វា​រាក់ ។ល។

វារ ( កិ. ) លូន​ដោយ​ប្រវា ។ បោះ​ទង​ចេញ ឬ បោះ​ទង​តោង​ចាប់ ។
ឧទាហរណ៍៖ កូន​តូច​ទើប​ចេះ​វារ, ស្រមោច​វារ​រសាវ, ល្ពៅ​វារ, ត្រឡាច​វារ​ឡើង​ទ្រើង, ម្លូ​វារ​តាម​ជន្លង់ ។

វៀរ ( កិ. ) លើក​លែង, តម, ឈប់​ខាន, អត់​មិន​ធ្វើ ។
ឧទាហរណ៍៖ វៀរ​ចាក​ទុច្ចរិត, ឈប់​មិន​កាន់​ទុច្ចរិត, វៀរ​ត្រី​សាច់, វៀរ​លែង​តែឈប់រៀនទើបម៉ែវាយ ។ ល ។

វាច - វៀច

វាច ( កិ. ) កាយ​រាច​រាយ​ឲ្យ​ស្តើង, ឲ្យ​ស្មើ ។
ឧទាហរណ៍៖ វាច​ស្រូវ, វាច​គ្រាប់​សណ្តែក ។ ល។

វៀច ( គុ. ) ទីទៃ​ពី​ត្រង់ គឺ​ដែល​មាន​រំពត់, មាន​របត់, កោង, រមួល ។
ឧទាហរណ៍៖ ឈើ​វៀច, ផ្លូវ​វៀច, ចិត្ត​វៀច, អំពើ​វៀច, វៀច​វរ, វៀច​វាង, ចិត្ត​វៀច​វេរ ។ល។

វិច - វេច

វិច ( កិ. ) ត្បាញ​ត្រឡប់​ចុង​ភ្ជិត​មុខ​ចូល​មក​វិញ ។
ឧទាហរណ៍៖ វិច​មាត់​ជាល, វិច​កន្ទេល ។ ល ។

វេច ( កិ. ) ធ្វើ​ឲ្យ​ជា​បង្វេច ។ ខ្ចប់​ឲ្យ​ជា​សំណុំ ។ វេច​ទុក​តែ​ក្នុង​ចិត្ត ។
ឧទាហរណ៍៖ : វេច​សម្ពាយ, វេច​បាយ, វេច​បាយ​សំណុំ, វេច​ទុក​តែ​ក្នុង​ចិត្ត វេច​សុំ វេច​ក្បិតក្បៀត​លាក់​ទុក, វេច​លាក់​សុំ, វេច​ត្រដក់​ត្រសុំ ។

វាត - វាទ

វាត វាត សំ. ( កិ. ) ធ្វើ​ឲ្យ​ទូលាយ ។ ​ងាក​ចេញ​ឬ​ងាក​ចូល ។
វាត --តៈ សំ. បា. ( ន. ) ខ្យល់; អាកាស; ខ្យល់​ក្នុង​សព៌ាង្គ​កាយ ។
ឧទាហរណ៍៖ វាត​ដី, វាត​ទី, វាត​មុខ, វាត​ងារ, វាត​អំណាច, វាត​ទូក​ចូល, វាតគុល្ម វាតណ្ឌៈ, វាត​បក្សី, វាត​បាន, វាត​ព្យាធិ, វាត​រោគ, វាត​មណ្ឌលិកា, វាត​ម្រឹគ, វាត​វេគ ។ល។

វាទ សំ. បា. ( ន. ) (វាទ) ពាក្យ, ពាក្យ​ពោល, ពំនោល ។ វាទៈ
ឧទាហរណ៍៖ វាទប្បដិវាទ ឬ វាទ​ប្រតិវាទ, វាទ​យុទ្ធ, វាទានុវាទ ។ល។

វិញ - វេញ

វិញ ( និ. ) ទៀត; ដូច​ដែល ។ ជា​ជាង, ស្រួល​ជាង; ទេតើ ។
ឧទាហរណ៍៖ ត្រឡប់​ទៅ​វិញ, មក​វិញ, ឲ្យ​វិញ, យក​នេះ​វិញ, ទៅ​តាម​ផ្លូវ​ខាង​ណោះ​វិញ, មួយ​វិញ​ទៀត, មួយ​វិញ​សោត ។ល។

វេញ ( កិ. ) ត្របាញ់​បញ្ចូល​ធ្លុង ។
ឧទាហរណ៍៖ វេញ​ខ្សែ, វេញ​គំនិត​គ្នា ។ល។

វិវដ្ដ - វិវឌ្ឍនៈ

វិវដ្ដ --វ័ត-ដៈ ឬ--វ័ត បា.; សំ. ( ន. ) ការ​វិល​ត្រឡប់; ការ​ត្រឡប់​ធ្វើ​ជា​ថ្មី​ទៀត ។ ការ​រួច​ស្រឡះ​ចាក​ដំណើរ​វិល​កើត​វិល​ស្លាប់ (ព្រះ​និញ្វន) ។ ឈ្មោះ​ចំណែក​ផ្ទៃ​ចីពរ (ឧត្តរាសង្គៈ) ឬ​សង្ឃាដី​ត្រង់​ផ្ទាំង​កណ្តាល (សរសេរ​ជា វិវដ្ដៈ ក៏​បាន) ។
ឧទាហរណ៍៖ ខណ្ឌ​វិវដ្ដ ឬ ផ្ទាំង​វិវដ្ដ ។

វិវឌ្ឍនៈ --វ័ត-ឍៈនៈ បា.; សំ. ( ន. ) សេចក្ដី​ចម្រើន (ដូច​គ្នា​នឹង វឌ្ឍន ឬ វឌ្ឍនៈ ដែរ) ។ វិវឌ្ឍន៍
ឧទាហរណ៍៖ វិវឌ្ឍនាការ ។ល។

វិវិត្ត - វិវិធ

វិវិត្ត វិ-វិត-តៈ ឬ វិ-វិត បា.; សំ. ( គុ. ) ស្ងាត់; ដែល​គួរ​ឲ្យ​កើត​វិវេក ។
ឧទាហរណ៍៖ ទី​វិវិត្ត (ហៅ វិវិត្តដ្ឋាន ក៏​បាន) ។

វិវិធ វិ-វិ-ធៈ ឬ វិ-វិត សំ. បា. ( គុ. ) ដែល​ផ្សេង​ៗ, ទីទៃ​ៗ, ច្រើន​បែប, ច្រើន​ប្រភេទ ។
ឧទាហរណ៍៖ វិវិធ​ភណ្ឌ ។ វិវិធ​ភណ្ឌដ្ឋាន ឬ វិវិធ​ភណ្ឌស្ថាន។ល។

ស - សរ

ស ជា​ព្យញ្ជនៈ​ទី ៥ ក្នុង​សេសវគ្គ ឬ​អវគ្គ ។ ( គុ. ) ដែល​មាន​សម្បុរ​ដូច​សំឡី​កប្បាស ។ ( កិ. ) ចាក់​បុះ​ព្រាវ​ដោយ​ស្ន ។ ( កិ. ) សម្ដែង​អាការ​ឲ្យ​ឃើញ​ច្បាស់, បញ្ចេញ​បែប​ឲ្យ​ឃើញ​ជាក់ ។ ហែក​កេរ្តិ៍ ។
ឧទាហរណ៍៖ ព័ណ៌​ស, សំពត់​ស, ស​ក្បុស, ស​ភ្លឺ, ស​ស្អាត, ស​ស្គុស, ស​ស្ងាច ។ ស​ត្រី, ស​រក​ឲ្យ​ឃើញ ។ ស​សេចក្ដី, ស​ហេតុ ។ ព. ទ. បុ. សម្ដី​ស​ជាតិ មារយាទ​ស​ត្រកូល ។ល។

សរ ស បា.; សំ. ( ន. ) ព្រួញ, កាំ, កាំ​ធ្នូ, កាំ​ស្នា ។ ស បា. ( កិ. ) រឭក, រឭក​ឃើញ, នឹក​ឃើញ, សា​ដឹង​ឡើង​វិញ ។
ឧទាហរណ៍៖ ស្ដេច​ផ្លែង​សរ, ត្រូវ​សរ ។ សរ​ជ័យ, កូន​សរ ។ សរ​ជាតិ, សរ​ញាណ, ព្រះ​ពុទ្ធ​ទ្រង់​សរ​ញាណ ។ល។

ស័ក - ស័ក្ដិសិទ្ធិ - សាក់

ស័ក សំ. ( ន. ) កាល, សម័យ, ការ​រាប់​លំដាប់​ឆ្នាំ(ម. ព. សករាជ ផង) ។ ​ប្រើ​​ចំពោះ​ការ​រាប់​លំដាប់​ឆ្នាំ តាំង​ពី​ស័ក​ទី ១ ដល់ ស័ក​ទី ១០ ។
ឧទាហរណ៍៖ឯក​ស័ក, សំរឹទ្ធិ​ស័ក។ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក; ឆ្នាំ​ឆ្លូវ​ឯក​ស័ក។ល។

ស័ក្ដិសិទ្ធិ ស័ក-សិត សំ. ( ន. ) ការ​សម្រេច​ដោយ​អំណាច ។ គុ. ដែល​វិសេស​វិសាល; ដែល​ខ្លាំង​ពូកែ ។ ប្រើ​ជា កិ. វិ. ផង​ក៏​បាន ។
ឧទាហរណ៍៖ របស់​ស័ក្ដិ​សិទ្ធិ, ថ្នាំ​ស័ក្កិ​សិទ្ធិ ។ ធ្វើ​ឲ្យ​ឃើញ​ស័ក្កិ​សិទ្ធិ ។ល។

សាក់ ( ន. ) ស្នាម​ក្បាច់​ក្បួរ​ឬ​រូប, យ័ន្ត, អក្សរ​ ដែលបាន​ចាក់បញ្ចូល​ទឹក​ខ្មៅឱ្យដិត​ជាប់​នៅ​ក្នុង​សាច់ ។ ( កិ. ) ចាក់​ដោយ​ម្ជុល​ឬ​ដែក​ស្រួច ។
ឧទាហរណ៍៖ មនុស្ស​នុ៎ះ​មាន​សាក់​រូប​ហនុមាន​ត្រង់​កំភួន​ដៃ​ធ្វេង ។ ចូល​ចិត្ត​ចង់​សាក់ ខ្ញុំ​សាក់​ឲ្យ ។

សង់ - សង្ឃ - អានិសង្ស

សង់ ( កិ. ) ប្រជុំ​គ្រឿង​ទព្វ​សម្ភារៈ​ធ្វើ​ឲ្យ​កើត​បាន​ជា​លំនៅ ។
ឧទាហរណ៍៖ សង់​ផ្ទះ, សង់​សាលា, សង់​រោង, សង់​ស្ពាន ។

សង្ឃ សង់ សំ. បា. ( ន. ) ពួក; ប្រជុំ; បន; ហ្វូង ។ តាម​លទ្ធិ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​ពួក​ភិក្ខុ​តាំង​ពី ៤ រូប​ឡើង​ទៅ ។
ឧទាហរណ៍៖ ជំនុំ​សង្ឃ, របស់​សង្ឃ, សង្ឃ​កម្ម, សង្ឃ​កិច្ច, សង្ឃ​គត​ទាន, សង្ឃ​គុណ, សង្ឃ​ដីកា, សង្ឃ​ទូត, សង្ឃ​បិតា, ព្រះ​សង្ឃ​ប្រកាស, សង្ឃ​ប្រណាម, សង្ឃ​សាមគ្គី ។ល។

អានិសង្ស --សង់ បា.; សំ. ( ន. ) ផល​នៃ​កុសល, ផល​បុណ្យ; គុណ​ប្រយោជន៍​ឬ​សេចក្ដី​សុខ-ចម្រើន ដែល​បាន​អំពី​ការ​ប្រព្រឹត្ត​ល្អ ។
ឧទាហរណ៍៖ អានិសង្ស​ទាន, អានិសង្ស​សីល, អានិសង្ស​នៃ​សុចរិត ។

សង្ហរ - សង្ហរណ៍

សង្ហរ សង់-ហ សំ. បា. ( កិ. ) នាំ, ដឹក​នាំ; បណ្ដាល, បណ្ដាល​ឲ្យ​ឃើញ​ឬ​ឲ្យ​យល់, បញ្ចូល​ចិត្ត, នាំ​ចិត្ត ។
ឧទាហរណ៍៖ ទេវតា​សង្ហរ​ឲ្យ​យល់ ។

សង្ហរណ៍ សង់-ហ សំ. បា. ( ន. ) ការ​នាំ, ការ​ដឹក​នាំ; ដំណើរ​បណ្ដាល​ឲ្យ​ឃើញ​ឬ​ឲ្យ​យល់, ដំណើរ​បញ្ចូល​ចិត្ត, នាំ​ចិត្ត ។
ឧទាហរណ៍៖ សង្ហរណ៍​របស់​ទេវតា ។

សង្ហា - សង្ហារ

សង្ហា សង់-ហា ( គុ. ) ដែល​រុងរឿង, មាន​រូប​ល្អ​អង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ ។
ឧទាហរណ៍៖ រូប​ឆោម​សង្ហា, តែង​ខ្លួន​យ៉ាង​សង្ហា ។

សង្ហារ សង់-ហា សំ. បា. ( ន. ) ការ​នាំ​យក; ការ​បំប្រួញ, សង្ខេប; ការ​រូប​រួម; ការ​បំបាត់​បង់, ការ​ផ្តាច់ផ្តិល ។
សង់-ហា រ. ស. ( ន. ) ត្រា​សម្រាប់​ក្សត្រិយ៍, ត្រា​ផែន​ដី ។
ឧទាហរណ៍៖ សង្ហារ​ជីវិត ។ បោះ​ព្រះ​សង្ហារ ។

ស័ង្ខ - សាំង

ស័ង្ខ សាំង បា.; សំ. ( ន. ) ខ្យង​សមុទ្រ​មួយ​បែប គូទ​ស្រួច​មាន​ស្នាម​វិល​ស្រួល សម្បុរ-ស, សម្រាប់​ពួក​បារគូ​ផ្លុំ ឬ​សម្រាប់​ដង​ទឹក​ស័ក្ដិ​សិទ្ធិ​ស្រោច​ក្នុង​ព្រះ​រាជ​ពិធី​ជាដើម ។ ឈ្មោះ​សារាយ​សមុទ្រ​មួយ​ប្រភេទ​ដើម​ល្អិត​ល្វន់​សម្បុរ-ស ។
ឧទាហរណ៍៖ ពួក​បារគូ​ផ្លុំ​ស័ង្ខ, ស្រោច​ទឹក​ក្លស់​ទឹក​ស័ង្ខ​ថ្វាយ ។ សារាយ​ស័ង្ខ (ហៅ សារាយ​អំបោះ ក៏​បាន) ។

សាំង ( គុ. ) ដែល​មិន​ផ្លាង, មិន​ផ្អើល, ដែល​ងាយ​ឲ្យ​ចាប់​ឲ្យ​កាន់ (ចំពោះ​តែ​សត្វ) ។
ឧទាហរណ៍៖ មាន់​សាំង, សារិកា​សាំង ។ល។

សត្វ - សត្យ - សាត់

សត្វ (ម. ព. សត្ត ឬ សត្វ ន.) ។
សត្ត ស័ត-តៈ បា.; សំ. ( ប. សំ. ) ប្រាំ​ពីរ (៧) ។ សត្ត ស័ត (ស័ត-តៈ ) បា. ឬ សំ. ( ន. ) បុគ្គល​អ្នក​ជាប់​ជំពាក់​ក្នុង​អារម្មណ៍​ឬ​ក្នុង​បំណង; ... ។ សត្វ
ឧទាហរណ៍៖ សត្ត​ខណ្ឌ, សត្ត​ពិធ, សត្ត​មាស ។ សត្តក្ខ័យ, សត្ត​គុណ, សត្ត​ឃាតកៈ, សត្ត​ឃាតដ្ឋាន ឬ សត្វ​ឃាតស្ថាន ។ល។

សត្យ ស័ត, (ស័ត-ត្យៈ) សំ.; បា. ( ន. ) សេចក្ដី​ពិត; ទៀងទាត់; ដំណើរ​ទៀង​ត្រង់; ប្រាកដ។ គុ. ដែល​ទៀង, ទៀង​ត្រង់, ពិត, ប្រាកដ, មែន ។ ស័ត្យ
ឧទាហរណ៍៖ និយាយ​ដោយ​ស័ត្យ​ដោយ​ធម៌ ។ ពាក្យ​សង្ឃ​ពាក្យ​ស័ត្យ។ល។

សាត់ ( កិ. ) ប៉ើង, ហើរ តាម​ខ្យល់ ឬ​អណ្តែត​តាម​ខ្សែ​ទឹក (រសាត់) ។
ឧទាហរណ៍៖ សាត់​ព្រាត់, សាត់​អណ្តែត, មនុស្ស​សាត់​អណ្តែត ។ល។

សប់ - សព - សព្វ

សប់ ( កិ. ) ស្រូប​ដោយ​ស្នប់; ទាញ​រុញ​ដៃ​ស្នប់​រឿយ​ៗ ឲ្យ​មាន​ខ្យល់ ។
ឧទាហរណ៍៖ សប់​ទឹក; សប់​ស្នប់, សប់​ម៉ាស៊ីន​ដាំ​ទឹក, សប់​គោ​មម៉ង់សុង ។

សព សប់ សំ.; បា. ( ន. ) ខ្មោច​ស្រស់, រូប​បុគ្គល​ស្លាប់, សាក​ខ្មោច ។
ឧទាហរណ៍៖ តម្កល់​សព, ធ្វើ​បុណ្យ​សព, បុណ្យ​លើក​សព, រំលាយ​សព, បូជា​សព, ព្រះ​បរម​សព, សាកសព ។ល។

សព្វ សប់ (សប់-​ពៈ ) បា.; សំ. ( គុ. ឬ កិ. វិ. ) ទាំងពួង, ទាំងមូល, ទាំងស្រុង, ទួទៅ, រាល់ ។ មិន​បាន​ការ ។ ចោល​ម្សៀត ។ សប់ បា.; សំ.( កិ. ) ប្រើ​ជា កិរិយាមាន​ន័យ​ថា “ពេញ, គាប់, ត្រូវ, ឥត​ទាស់” (រ.ស. ឬ ស.ស.)។
ឧទាហរណ៍៖ ឃើញ​សព្វ, ដឹង​សព្វ; សព្វ​កាល, សព្វ​ដង, សព្វ​ឋាន, សព្វ​ប្រការ, មនុស្ស​សព្វ​ជាតិ, សព្វ​សរពើ, ទ្រង់​សព្វ​ព្រះ​ទ័យ, ថ្នាំ​សព្វ​គុណ, សព្វញ្ញុតញ្ញា-ណ, សព្វញ្ញុពុទ្ធ ។ល។

សប្ត - សព្ទ - សាប់

សប្ត ស័ប-ប្តៈ សំ.; បា. ( ប. សំ. ) ប្រាំ​ពីរ (៧) ។ ស័ប្ត
ឧទាហរណ៍៖ ឆ្នាំ​មមែ​សត្ត​ស័ក, សប្ដាហៈ, សប្ដាហ័ន, សប្ដាហ៍ ។ល។

សព្ទ ស័ប (ស័ប-ព្ទៈ)សំ.; បា. ( ន. ) សូរ, សំឡេង, សំនៀង; ភាសា, សម្ដី; សម្រែក ។ ស័ព្ទ
ឧទាហរណ៍៖ ឆ្កួត​សព្ទ, រៀន​ចាំ​សព្ទ, សូរ​សព្ទ ។ សព្ទ​ចោរ, សព្ទ​ជាតិ ។ សព្ទ​សង្រ្គោះ ។ល។
សាប់ ( កិ. ) កាប់​ចិញ្រ្ចាំ​ស្រាល​ៗ​ញាប់​ៗ​ឲ្យ​ដាច់​ជា​ចំណិត​តូច​ៗ​ស្ដើង​ៗ ។ អុំ​ទូក​ញាប់​ៗ ។
ឧទាហរណ៍៖ សាប់​ផ្លែ​ល្ហុង, សាប់​ទំពាំង។ សាប់​ច្រវា​ព្រម​គ្នា ។ល។

សម - សំ

សម ស. ( ន. ) នេសាទុបករណ៍​មួយ​ប្រភេទ ជាគូនឹងស្លាប​ព្រា សម្រាប់​កាន់​ចាក់​ចាប់​អាហារ​បរិភោគ ។ ស. ( កិ. ) ហ្វឹក​ហាត់​ឲ្យ​ស្ទាត់ ។
សម សំ សំ. បា. ( គុ. ) ដែល​ស្មើ​គ្នា, ប៉ុន​គ្នា ។ ដែល​ល្មម​ល្អ​មើល ។
សម សៈម៉ៈ សំ. បា. ( គុ. ) ស្មើ, ស្មើ​គ្នា, ប៉ុន​គ្នា, ប្រហែល​គ្នា, ដូច​គ្នា ។
ឧទាហរណ៍៖ អ្នក​ប្រដាល់​សម​ដៃ​គ្នា ។ ប្តី​ប្រពន្ធ​សម​គ្នា ។ កាត់​សក់​សម, សម​ដូច​ពាក្យ​គេ​ថា, សម​គួរ, ​សមជា, សម​បំណង, សម​ប្រកប, សមរម្យ, សមសួន ។ សម​ចរិយា, សម​ចិត្ត, សម​នាម, សម​ភាគ, សមានុភាព ។ល។

សំ ( ន. ) ការ​ប្រជុំ​ចចឹក​ស៊ី​រំអិល​គ្នា​ឯង​នៃ​ត្រី​រំអិល​ពួក​ខ្លះ (និយាយ​បាន​តែ​ជា​មួយ​នឹង​ពាក្យ ស៊ី) ។
ឧទាហរណ៍៖ ត្រី​ស៊ី​សំ ។

សម្រិត - សំរឹទ្ធ - សំរឹទ្ធិ

សម្រិត សំ-រ៉ិត ( កិ. ) ធ្វើ​ឲ្យ​ស្អាត, ឲ្យ​បរិសុទ្ធ។ រើស​សម្រាំង​យក​តែ​ល្អ ។
សំ-រ៉ិត ( គុ. ) ដែល​ស្រិត​រួច​ហើយ (ប្រើ​ចំពោះ​តែ​អង្ករ) ។
ឧទាហរណ៍៖ សម្រិត​ទឹក ។ ធ្វើ​ការ​សម្រិត​សម្រាំង ។ ធ្វើ​ការ​សម្រិត​សម្រាំង ។ រើស​សម្រិត​សម្រាំង​យក​សុទ្ធ​តែ​ល្អ​ៗ ។ អង្ករ​សម្រិត ។

សំរឹទ្ធ --រ៉ិត សំ. ( ន. ) សេចក្ដី​សម្រេច; សេចក្ដី​ចម្រើន; ដុះដាល ។ ​លោហៈ​មួយ​ប្រភេទ​ ដែលសន្មត​ថា​ជា​របស់​ត្រជាក់ត្រជំ​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ផ្សេង​ៗ (ច្រើន​សរសេរ សំរឹទ្ធិ ជាង)។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សំ-រ៉ិត-ធិ ។ សំរឹទ្ធិ
ឧទាហរណ៍៖ ព្រះ​សំរឹទ្ធិ, ផ្តិល​សំរឹទ្ធិ (សរសេរ​ជា សំឫទ្ធ ឬ សំឫទ្ធិ ក៏​បាន) ។ សំរឹទ្ធិ​ការ្យ (--កា) , សំរឹទ្ធិ​ជ័យ, សំរឹទ្ធិ​ជោគ, សំរឹទ្ធិ​ស័ក ។ល។

សំរឹទ្ធិ-- (មើល​ក្នុង​ពាក្យ សំរឹទ្ធ) ។

សា - សារ

សា ( កិ. ) មូរ​ឡើង​វិញ, កើប​ឡើង​វិញ, ត្រឡប់​វិញ, រើ​ឈឺ​ឡើង​វិញ ។ ( ន. ) ស្រូវ​ឬ​ដំណាំ​ពួក​ខ្លះ ដែល​ដុះ​លូត​លាស់​ត​ពី​គល់​ចាស់​ឬ​ពី​ជញ្រ្ជាំង​ស្រស់ ។ ឈ្មោះ​ជំងឺ​ខ្យល់​ពួក​មួយ ចាប់​សត្វ​ចតុប្បាទ​មាន​គោ​ក្របី​ជាដើម ។ល។
ឧទាហរណ៍៖ សា​កន្ទេល, សា​ស្រូវ, សា​មក​វិញ, ដើរ​សា​ចុះ​សា​ឡើង, សា​ឈឺ​ឡើង​វិញ ។ និយាយ​សា​ទុក្ខ, សា​ទុក្ខ​សា​ទោស, សា​និយាយ​ម្ដង​ទៀត, សា​ធ្វើ​ជា​ថ្មី ។ ស្រូវ​សា, ឪឡឹក​សា ។ល។

សារ សា សំ. បា. ( ន. ) (សារ) ខ្លឹម; គោល; សំណាង; តម្លៃ; សេចក្ដី​ពិត; សំបុត្រ;... ។ គុ. រឹង, ខ្ជាប់ខ្ជួន; ប្រាកដ; មាន​តម្លៃ; សំខាន់;... ។ សារៈ
ឧទាហរណ៍៖ ខ្លឹម​សារ, មាន​សារ​មក​ដល់, ឥត​សារ, ឥត​សព្ទ​ឥត​សា, សារ​ជាត, សារ​ទិស, សារ​ទុក្ខ, សារ​ទ្រព្យ, សារ​ធម្ម, សារ​ព័ត៌មាន។ល។

សាសន៍ - សាស្រ្ត - សះ

សាសន៍ បា.; សំ. ( ន. ) សាសន, សាសនា ។
ឧទាហរណ៍៖ ពុទ្ធ​សាសន៍, សាសន៍​ព្រាហ្មណ៍; ចូល​សាសន៍ ។ល។

សាស្រ្ត សាស សំ. បា. ( ន. ) គម្ពីរ, ច្បាប់, ក្បួន, តម្រា; វិជ្ជា; ការ​សិក្សា ។ ប្រើ​ក្លាយ​ជា សាស្រ្តា ឬ​ សាត្រា (ស្លឹក​រឹត) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សាស-ស្រ្តៈ។
ឧទាហរណ៍៖ វិទ្យា​សាស្រ្ត, សិល្ប​សាស្រ្ត, សាត្រា​ច្បាប់, សាត្រា​ទេសន៍, សាស្រ្ត​ក្រឹត ។ល។

សះ ( កិ. ) ជា​ដំបៅ, បាត់​ដំបៅ ។
ឧទាហរណ៍៖ ដំបៅ​សះ, សះ​ដំបៅ, សះ​ជា, សះ​ស្បើយ ។ល។

សស្រ្តា - សាស្រ្តា

សស្រ្តា ស័ស-ស្រ្តា ពាក្យ​ប្រើ​ក្លាយ​មក​ពី សស្រ្ត ។
សត្រា ស័ត-ត្រា ( ន. ) ពាក្យ​យារ​ឃ្លាត​មក​ពី​ពាក្យ សស្រ្តា ដែល​ក្លាយ​មក​ពី សស្រ្ត មានន័យថា “គ្រឿង​ប្រហារ​មាន​មុខ​មុត​ផ្សេង​ៗ” ។
ឧទាហរណ៍៖ ប្រហារ​ដោយ​សត្រា; សត្រាវុធ (ច្រើន​ប្រើ​ក្នុង​កាព្យ​បុរាណ​ខ្លះ; ប្រើ​ជា សស្រ្តា, សស្រ្តាវុធ ត្រូវ​ជាង) ។

សាស្រ្តា សាស-ស្រ្តា សំ. ក្ល. ( ន. ) សាត្រា ។ (ប្រើ​ក្លាយ​ទៅ​ទៀត​ជា សាត្រា) ។
ឧទាហរណ៍៖ សាស្រ្តា​ទេសន៍, សាស្រ្តា​ល្បែង ។

សិង - សិង្ហ - សឹង

សិង សឹង សំ.; បា. ( កិ. ) ដេក ។ ខ្មែរ​ប្រើ​ចំពោះ​តែ​ជា​សមណ​សព្ទ ។
ឧទាហរណ៍៖ លោក​សិង (បព្វជិត​ដេក) ។

សិង្ហ សឹង សំ.; បា. ( ន. ) សីហៈ ឬ​តោ ។ អ្នក​ខ្លះ​យល់​ថា សិង្ហ ដោយ​ខ្លួន តោ ដោយ​ខ្លួន; តាម​សេចក្ដី​ពិត សិង្ហ ឬ សីហៈ ប្រែ​ថា តោ មិន​មែន​ទីទៃ​ពី​គ្នា​ទេ ។

សឹង ( និ. ) រក​កល់, រក​កល់​នឹង, ស្ទើរ​នឹង ។ សឹង​តែ​ និ. រក​កល់​តែ, ស្ទើរ​តែ; ក៏​បាន​ដែរ ។
ឧទាហរណ៍៖ ​ដូច្នេះ​វិញ​ក៏​សឹង​បាន ។ បើ​អ្នក​មិន​យក ឲ្យ​មក​ខ្ញុំ​វិញ​ក៏​សឹង​តែ​បាន ឥត​ទាស់​អ្វី​ទេ ។

សិរ - សេ

សិរ សេ បា.; សំ. ( ន. ) ក្បាល ។ បើភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិរ៉ៈ។
ឧទាហរណ៍៖ ព្រះ​សិរ, សិរ​មាន់ (សរសេរ​ជា សេរ ក៏​មាន; បុ. សរ. សិរស៍ ឬ សិរ្ស, សិរ្ស៍ ក៏​មាន) , សិរ​កបាល (សិរ៉ៈកៈប៉ាល), សិរ​តាណ, សិរ​ប័ដ, សិរ​បីឌា, សិរសា, សិរ​ប្រណាម, សិរោ​ប្រហារ ។ល។

សេ ( កិ. វិ. ឬ គុ. ) សិញ; ស្អេក, ស្អេកស្កះ, ញឹក​ណាស់ ។
ឧទាហរណ៍៖ ដើរ​ញាប់​សេ; ញឹក​សេ ។

សិស្ស - សេស - សេះ

សិស្ស សឹស បា.; សំ. ( ន. ) អ្នក​រៀន​ចំណេះ​ពី​គ្រូ ។
ឧទាហរណ៍៖ សិស្ស​បំបួស, សិស្ស​របួស, សិស្ស​សាលា, សិស្ស​សូត្រ ។ល។

សេស សែស បា.; សំ. ( គុ. ) ដែល​សល់; ដែល​ឥត​គូ ។ ន. សំណល់ ។ ប្រើ​ជា កិ. ក៏​មាន “សល់” ។
ឧទាហរណ៍៖ របស់​សេស, លេខ​សេស, ​ឥត​សេស, សេស​មួយ ។ល។

សេះ ( ន. ) ឈ្មោះសត្វ​ចតុប្បាទ..., សម្រាប់​ប្រើ​ជិះ​ឬ​ទឹម​រថ ។ ( ន. ) ឈ្មោះ​ក្តាម​សមុទ្រ​មួយ​ប្រភេទ ។
ឧទាហរណ៍៖ សេះ​ជា​សត្វ​ខ្លាំង​ហួស​មាឌ, សេះ​ទេស ។ ក្តាម​សេះ ។

សុក - សុក្រ - សុខ

សុក ( ន. ) ​ស្រោម​ស្រោប​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ម្តាយ ពេលកូន​ក៏​សម្រាល​ចេញ​មក, គេ​កាត់​ទង​សុក​ឲ្យ​ដាច់​ចេញ​ពី​ផ្ចិត​កូន... (បា. ហៅ នាឡៈ) ។
ឧទាហរណ៍៖ ទី​កប់​សុក, ទី​កប់​សុក​ទុក​ភូមិ, បង​ប្អូន​ប្រធាក់​ទង​សុក ។

សុក្រ សុក សំ.; បា. ( ន. ) ឈ្មោះ​ផ្កាយ​ទី ៦ ។ ឈ្មោះ​ថ្ងៃ​ទី ៦ ។
ឧទាហរណ៍៖ ផ្កាយ​សុក្រ ។ ថ្ងៃ​សុក្រ ។

សុខ សុក សំ. បា. ( គុ. ) ដែល​សប្បាយ; ស្រណុក; សម្រាន្ត ។ ន. សេចក្ដី​សប្បាយ; ដំណើរ​ងាយ; ដំណើរ​ស្រួល។
ឧទាហរណ៍៖ មាន​សុខ, បាន​សុខ, មាន​សេចក្ដី​សុខ, សុខ​កថា, សុខ​កាយ, សុខ​ក្សេម, សុខ​ចិត្ត, សុខ​ទុក្ខ, សុខ​ភាព, សុខ​ភូមិ ។ល។

សូ - សូរ - សូរ្យ - សូល

សូ ស. ( ន. ) ខ្សែ​មាស​ឬ​ប្រាក់​មាន​សណ្ឋាន​ជា​ច្រវាក់ហៅថា ខ្សែ​សូ ។

សូរ សូ សំ. ក្ល. ( ន. ) សព្ទ, សំឡេង; សំឡេង​លាន់​ឮ ។
សូរ៉ៈ បា.; សំ. ( គុ. ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាច​ហាន, ដែល​មាន​ចិត្ត​មុត, មោះមុត ។ ន. អ្នក​ក្លៀវក្លា, អ្នក​អង់អាច,... អ្នក​ចម្បាំង ។ ។ល។
ឧទាហរណ៍៖ សូរ​ភ្លេង, សូរ​ផ្គរ, សូរ​កាំភ្លើង, ឥត​សូរ ។ សូរ​សព្ទ សូរ​សៀង ។ សូរ​ចិត្ត សូរ​បុរស សូរ​ពាក្យ សូរ​ភាព សូរ​យុទ្ធ សូរ​សីហ​នាទ ។ល។

សូរ្យ សូរ-យ៉ៈ ឬ សូ សំ.; បា. ( ន. ) ព្រះ​អាទិត្យ ។
ឧទាហរណ៍៖ សូរ្យ​ករ, សូរ្យ​កាល, សូរ្យ​គតិ, សូរ្យ​គ្រាស, សូរ្យសែង។ល។

សូល សូ បា.; សំ. ( ន. ) ឈើ​សម្រាប់​រុក​រុញ​ប្រមូល​សព​ដែល​ធ្វើ​ឈាបន​កិច្ច​កណ្ដាល​វាល ហៅថា ឈើ​សូល ឬ ឈើ​សូល៍ ។ សូល៍

ស្មូន - សូន - សូន្យ

ស្មូន ( ន. ) អ្នក​សូន​របស់​ឬ​របស់​ដែល​កើត​ពី​សូន, ពី​ប៉ាន់ (ម. ប្រ.) ។ ការ​សូន​ឬ​ប៉ាន់​ឲ្យ​កើត​ជា​រូប, ឲ្យ​កើត​ជា​របស់ ។

សូន ( កិ. ) ប្រមូល​អ្វី​ៗ​ដែល​ទន់​ជ្រាយ​ឲ្យ​កើត​ជា​ដុំ, ជា​គ្រាប់​ឬ​ជា​រូប ។
ឧទាហរណ៍៖ សូន​គុលិកា, សូន​រូប​ក្រមួន, សូន​រូប​ម្សៅ ។

សូន្យ សូន សំ.; បា. ( គុ. ) ធេង, ទទេ, សោះ​ទទេ, ឃែត។ ន. ភាវៈ​ទទេ; អាកាស; ពិន្ទុ​ឬ​ក្បិល, និគ្គហិត (០) ។
ឧទាហរណ៍៖ សូន្យ​ឈឹង, ស្ងាត់​សូន្យ​ឈឹង, សូន្យសុង, ងងឹត​សូន្យសុង, សូន្យ​សោះ ។ សូន្យ មួយ ពីរ...ដប់... ។ល។

សួ - សួរ - សួគ៌

សួ ( កិ. ) ដើរ​លើ​ស្នួ​ឬ​លើ​អ្វី​ៗ​ដែល​មាន​គ្រឿង​តោង​ផង ។
ឧទាហរណ៍៖ សួ​ស្ពាន​ឫស្សី, សួ​ស្នួ, សួ​មែក​ឈើ ។ ល្បែង​សួ​ព្រ័ត្រ ។

សួរ ( កិ. ) ពោល​ពាក្យ​ឆ្ពោះ​ទៅ​រក​អ្នក​ដទៃ​ឲ្យ​គេ​ឆ្លើយ​តប, ឲ្យ​គេ​ប្រាប់ ។
ឧទាហរណ៍៖ សួរ​ដំណឹង, សួរ​ឲ្យ​ដឹង​ការណ៍, សួរ​នាំ, សួរ​មាត់​សួរ​ពាក្យ, សួរ​សាក, សួរ​សុខ​ទុក្ខ ។ល។

សួគ៌ សួ សំ.ក្ល.; បា. ( ន. ) ទេវ​លោក, លោក​ទិព្វ, ឋាន​ទេវតា ។
ឧទាហរណ៍៖ ទៅ​សួគ៌, ឋាន​សួគ៌, ផ្លូវ​សួគ៌ ។

សៀ - សៀរ

សៀ ស.; ល. ( កិ. ) បង់, លះ, លះបង់, ខូច ។
ឧទាហរណ៍៖ សៀ​កម្លាំង, សៀ​ប្រយោជន៍, សៀធី, សៀប្រៀប ។ល។

សៀរ ( កិ. ឬ កិ. វិ. ) ដើរ​តាម​ក្បែរ​ទី​ប្របេះ​ឬ​ទី​ផុត​មាន​ក្បែរ​ជញ្ជាំង, ក្បែរ​មាត់​ព្រែក​ជាដើម ។
ឧទាហរណ៍៖ សៀរ​តាម​ជញ្ជាំង; ដើរ​សៀរ​តាម​មាត់​ស្ទឹង ។

សែន - សែន្យ

សែន ( ប. សំ. ) ចំនួន​ដប់​ហ្មឺន ។ គុ. ឬ កិ. វិ. (ព. ប្រ.) ច្រើន, ក្រៃពេក, ណាស់ ។ ( កិ. ) ដាក់​ភោជនាហារ​បូជា​ពោល​ពាក្យ​​ចំពោះ​ខ្មោច​បិសាច ។
ឧទាហរណ៍៖ ប្រាក់​មួយ​សែន ។ សែន​ពិបាក, សែន​ស្រណុក, សែន​ស្អប់, សែន​ស្ដាយ។ សែន​ខ្មោច, សែន​ដូនតា, សែន​ពែ, សែន​ព្រេន, សែន​អ្នកតា។

សែន្យ សំ. ក្ល. សំ. បា. ( ន. ) មនុស្ស​ក្នុង​កង​ទ័ព​ជើង​គោក; ទាហាន​ឬ​កង​ទ័ព​ជើង​គោក; ទាហាន​យាម (សេនីយ៍) ។ សែន្យា
ឧទាហរណ៍៖ ស្ដេច​ត្រាស់​ឲ្យ​មេ​កំណែន ប្រមូល​ពួក​សែន្យ ឲ្យ​មក​ប្រជុំ​រួសរាន់ ។ សែន្យា​រាប់​រយ​រាប់​ពាន់, សែន្យានុភាព (ប្រើ​ក្លាយ​ជា ស្រែន្យ ដូច សែ្រន្យ​សង្រ្គាម) ។

សៅ - សៅរ៍

សៅ ស. ( គុ. ) ដែល​មាន​សម្បុរ​មិន​បរិសុទ្ធ, ដែល​អន់​ឬ​ខូច​សម្បុរ ។
ឧទាហរណ៍៖ សម្បុរ​សៅ ឬ សៅ​សម្បុរ ។

សៅរ៍ សៅ សំ.; បា. ( ន. ) ឈ្មោះ​ផ្កាយ​នព្វ​គ្រោះ​ទី ៧ ។ ឈ្មោះ​ថ្ងៃ​ទី ៧ នៃ​សប្តាហ៍ ។
ឧទាហរណ៍៖ ផ្កាយ​សៅរ៍ ។ ថ្ងៃ​សៅរ៍ ។ សៅរពារ (--រ៉ៈពា) ។

សំណុស - សំណុះ

សំណុស ( ន. ) អ្វី​ៗ​ដែល​សុស, ដែល​អស់​រស​ជាតិ ។
ឧទាហរណ៍៖ សំណុស​ឧស, សំណុស​ឃ្មុំ ។

សំណុះ ( គុ. ) ដែល​ចុះ​តាម​ទឹក​ស្រក (ចំពោះ​តែ​មច្ឆ​ជាតិ) ។
ឧទាហរណ៍៖ ត្រី​សំណុះ បានន័យថា ត្រី​ដែល​ចុះ​តាម​ទឹក​ហូរ​ចេញ​ពី​ទី​ផ្សេង​ចូល​មក​ក្នុង​ទន្លេ, ព្រែក, ស្ទឹង ក្នុង​រដូវ​ទឹក​ស្រក​ឬ​ខែ​រំហើយ (អ្នក​ស្រុក​ខ្លះ​ហៅ ត្រី​ចំណុះ) ។

ស្កា - ស្ការ

ស្កា ( ន. ) (ពាក្យ​ហៅ​កាត់​ខ្លី​មក​ពី បាសកា ឬ បាស្កា) ឈ្មោះ​ល្បែង​មួយ​ប្រភេទ ពួក​ចត្រង្គ តែ​មាន​មេ​ពីរ​ហៅ​ថា តៅ មាន​សណ្ឋាន​បួន​ជ្រុង មាន​រន្ធ ៦ សម្រាប់​លើក​ទម្លាក់​លើ​ក្ដារ, មាន​កូន ២៤ ឬ ៣០ ... ។
ស្ការ ( ន. ) សត្វ​ចតុប្បាទ​មួយ​ប្រភេទ មុខ​ស្រួច​ឆ្លឹម​ជើង​ខ្លី​ៗ សម្បុរ​ត្នោត, ស្រដៀង​នឹង​កំប្រុក តែ​មាឌ​ធំ​ជាង, ជា​ពួក​រន្ធក​សត្ត ។

ស្គា - ស្គារ

ស្គា ( ន. ) ឈ្មោះ​ស្មៅ​មាន​ដើម​រឹង, មាន​ពីរ​ប្រភេទ​គឺ ស្គា​ក្រអូប ស្គា​មាន​ឫស​ក្រអូប ប្រើ​ជា​គ្រឿង​អប់​បាន, គេ​ច្រើន​ដាក់​ត្រាំ​ក្នុង​ប្រេង​ស្អិត​ប្រើ​លាប​សក់; ស្គា​ធំ ឬ ស្គា​ព្រៃ ស្គា​ដើម​ធំ​ៗ ច្រើន​ដុះ​តាម​វាល​ទំនាប។

ស្គារ ( កិ. ) ធ្វើ​មេថុន​សេវនៈ (ចំពោះ​តែ​ឧរគ​សព្វ​ឬ​ទីឃ​ជាតិ) ។
ឧទាហរណ៍៖ ពស់​ស្គារ​គ្នា (ប្រើ​ជា​ពាក្យ​ប្រៀប សម្រាប់​សត្វ​ឯ​ទៀត​ឬ​មនុស្ស​ក៏​បាន) ។

ស្គុស - ស្គុះ

ស្គុស ( គុ. ) ស​ច្បាស់, ស​ក្បុស, ស​សុទ្ធ (ប្រើ​ជា ស្គុះ ក៏​មាន) ។
ឧទាហរណ៍៖ ស្គុសស្គាយ (ម. ព. ស្គាយ) ។ ។

ស្គាយ (ប.) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ស្គុស ថា ផ្កា​រីក​ស្គុសស្គាយ។

ស្គុះ (ម. ព. ស្គុស) ។ ( ន. ) ឈ្មោះ​ស្គន់​មួយ​ប្រភេទ ដើម​សណ្ឋាន​ជា​ជ្រុង​ៗ, ប្រើ​ជា​បន្លែ​ឬ​ជា​អន្លក់​បាន។
ឧទាហរណ៍៖ : អន្លក់​ស្គុះ, ហៅ ស្គន់​ស្គុះ ក៏​បាន (ម. ព. ស្គន់ ផង) ។

ស្គន់ ( ន. ) វល្លិ​ទឹក​មួយ​ពួក សន្ដាន​ព្រលឹត តែ​ដើម​តូច​ៗ, មាន​ខ្លះ​ប្រើ​ជា​បន្លែ​ឬ​អន្លក់​បាន។

ស្និត - ស្និទ្ធ

ស្និត ( ន. ) ប្រជុំ​ឬ​សំណុំ​ផ្លែ​ចេក​ដែល​នៅ​ជាប់​នឹង​ស្ទង​ឬ​ដែល​ពន្លះ​ចេញ​ពី​ស្ទង​មក​មិន​ឲ្យ​របេះ​ដាច់​ពី​គ្នា ។ ( ន. ) ក្រាស​មួយ​ប្រភេទ​មាន​ធ្មេញ​ទាំង​ពីរ​ខាង​ល្អិត​ញឹក​ជិត សម្រាប់​សិត​ឲ្យ​ដោយ​ចៃ​ឬ​សិត​សក់​ស្ងូត​ឲ្យ​រាប​ជិត ។
ឧទាហរណ៍៖ ស្និត​ចេក ឬ ចេក​មួយ​ស្និត ។

ស្និទ្ធ ស្និត សំ. និង បា. ( គុ. ) ដែល​ជា​ទី​ស្រឡាញ់, ជា​ទី​ពេញ​ចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិត​ល្អ ។ ប្រើ​ជា កិ. , កិ. វិ. ឬ គុ. ស្រឡាញ់​ស៊ប់, ស្រឡាញ់​អស់​ពី​ចិត្ត, ទុក​ចិត្ត​ស៊ប់; ជិត​ដិត, ទំនុក​ទុក​ចិត្ត, ឥត​រង្កៀស ។
ឧទាហរណ៍៖ ខ្ញុំ​មិន​សូវ​ស្និទ្ធ​នឹង​គេ​ទេ; បរិភោគ​ស្និទ្ធ;មនុស្ស​ស្និទ្ធ​នឹង​គ្នា, មិត្រ​ស្និទ្ធ, ស្និទ្ធស្នាល, ស្នេហ៍​ស្និទ្ធ ។ល។

ស្មា - ស្មារតី -ស្មារលា

ស្មា ( ន. ) ប៉ែក​អវយវៈ​ត្រង់​ខាង​លើ​គល់​ដៃ​មនុស្ស​ឬ​ត្រង់​ខាង​លើ​គល់​ជើង​មុខ​សត្វ​តិរច្ឆាន ។
ឧទាហរណ៍៖ ស្មា​គាង, ស្មា​ច្រឺប, ស្មា​ដាក់, ស្មា​ពូន ។

ស្មារតី ស្មារ-ដី សំ.; បា. ( ន. ) សេចក្ដី​នឹក​ឃើញ, ការ​រឭក​បាន, ការ​រឭក​ឃើញ​មិន​ភ្លេច, ការ​ចាំ​បាន, ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ភ្លេច; ដំណើរ​ស្វាង​រុងរឿង​គំនិត (សតិ) ។
ឧទាហរណ៍៖ មាន​ស្មារតី, ភ្លាត់​ស្មារតី ។

ស្មារលា ស្មារ-លា សំ. ( កិ. ) រឭក​ឃើញ​ហើយ​បញ្ចេញ​វាចា​សូម​លា​គឺ​សូម​លែង​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត ឬ​សូម​កុំ​ឲ្យ​បាន​ចួប​ប្រទះ​ទៀត ។
ឧទាហរណ៍៖ សូម​ស្មារលា​លែង​បាញ់​សត្វ ។ ស្មារលា​ទោស ។

ស្មេ - ស្មេរ

ស្មេ ( គុ. ) ល្អិត​ញឹក​ស្អេក ។
ឧទាហរណ៍៖ ល្អិត​ស្មេ ។

ស្មេរ ( ន. ) អ្នក​សរសេរ (ស្មៀន) ។
ឧទាហរណ៍៖ : ស្មៀន​ស្មេរ ។

ស្រាប់ - ស្រាពក៍ - ស្រាពណ៍

ស្រាប់ ( កិ. វិ. ឬ គុ. ) ដែល​មាន​ជា​សម្រាប់, ដែល​មាន​សម្រេច; ដែល​បាន​ធ្វើ​ស្រេច​ហើយ ។ និ. ដែល​ប្រាកដ​ហើយ, ស្រេច​ហើយ ។
ឧទាហរណ៍៖ មាន​ស្រាប់; របស់​ស្រាប់ ។ ដូច​សេចក្ដី​ខាង​លើ​ស្រាប់, ដូច​អ្នក​ជ្រាប​ស្រាប់ ។ ស្រេច​ស្រាប់ ។
ស្រាពក៍ ស្រាប សំ.; បា. ( ន. ) ជើង​ពាន​មាន​មាត់​ឆែក​ៗ​ឬ​ជា​រំពត់​ក្រចាប់ ឬ​ក៏​មាន​មាត់​ធ្លុះ​ជា​រន្ធ​រហុយ​ជុំ​វិញ ។ ផ្តិល​យ៉ាង​ធំ​មាន​ជើង​ភ្ជាប់​ជា​មួយ ។
ឧទាហរណ៍៖ : បារី​មួយ​ស្រាពក៍ ។ ស្រាពក៍​ដាក់​ទឹក ។
ស្រាពណ៍ ស្រាប សំ.; បា. ( ន. ) ឈ្មោះ​ខែ​ទី ៩ នៃ​ចន្ទគតិ ។
ឧទាហរណ៍៖ ខែ​ស្រាពណ៍ ។

ស្រាស់ - ស្រះ

ស្រាស់ ( កិ. ) បិទ, រាំង ដោយ​សម្រាស់ ។
ឧទាហរណ៍៖ ស្រាស់​ច្រក, ស្រាស់​របង ។ និយាយ​ស្រាស់ ឬ និយាយ​ស្រាស់​ផ្លូវ ។

ស្រះ សំ.; បា. ( ន. ) ទី​ដក់​ទឹក​ធំ​ដែល​កើត​ពី​ជីក​ឬ​កើត​ឯង​ក៏​មាន (ដែល​កើត​ឯង​ហៅ ជាត​ស្រះ អ. ថ. ជា-តៈ--, ប៉ុន្តែ​ខ្មែរ​ច្រើន​ហៅ ត្រពាំង ទៅ​វិញ ។ តាម​កំណើត​ពាក្យ គួរ​សរសេរ ស្រ័ស ព្រោះ​ក្លាយ​មក​ពី សំ. សរស៑ ប៉ុន្តែ​ធ្លាប់​ប្រើ​ជា ស្រះ មក​យូរ​អង្វែង​ហើយ) ។ ស្រះ​បោក្ខរណី (--បោក-ខៈរ៉ៈ--) ស្រះ​មាន​ឈូក ។ ស្រះ​ស្រង់ (ម. ព. ស្រង់ ២ ន.) ។ ស្រះ​ស្រី ស្រះ​មាន​សិរី, ស្រះ​មាន​ស្រី​សួស្ដី (ច្រើន​ប្រើ​ជា ព. ទេ. ឬ ព. កា.) ។
ឧទាហរណ៍៖ ស្រះ​បោក្ខរណី ។ ស្រះ​ស្រង់ ។ ស្រះ​ស្រី ។

ស្រាស់ - ស្រះ

ស្រាស់ ( កិ. ) បិទ, រាំង ដោយ​សម្រាស់ ។
ឧទាហរណ៍៖ ស្រាស់​ច្រក, ស្រាស់​របង ។

ស្រះ សំ.; បា. ( ន. ) ទី​ដក់​ទឹក​ធំ​ដែល​កើត​ពី​ជីក​ឬ​កើត​ឯង​ក៏​មាន (ដែល​កើត​ឯង​ហៅ ជាត​ស្រះ អ. ថ. ជា-តៈ--, ប៉ុន្តែ​ខ្មែរ​ច្រើន​ហៅ ត្រពាំង ទៅ​វិញ ។ តាម​កំណើត​ពាក្យ គួរ​សរសេរ ស្រ័ស ព្រោះ​ក្លាយ​មក​ពី សំ. សរស៑ ប៉ុន្តែ​ធ្លាប់​ប្រើ​ជា ស្រះ មក​យូរ​អង្វែង​ហើយ) ។
ឧទាហរណ៍៖ ស្រះ​បោក្ខរណី, ស្រះ​ស្រង់, ស្រះ​ស្រី ។

ស្រុស - ស្រុះ

ស្រុស ( កិ. ) ដាក់​របស់​ស្រស់​ឆៅ​ក្នុង​ទឹក​កំពុង​ពុះ​ឬ​ក្នុង​ទឹក​ក្ដៅ តែ​មួយ​រំពេច​មិន​ឲ្យ​យូរ​ហួស​ប្រមាណ ។
ឧទាហរណ៍៖ ស្រុស​អន្លក់​ស្ដៅ, ស្រុស​មាន់ ។

ស្រុះ ( កិ. វិ. ឬ គុ. ) ដែល​ព្រម​ព្រៀង​គ្នា​ឥត​ទាស់​ទាក់, ព្រម​ព្រឺស, ដែល​ស្រវាស្រទេញ​ព្រម​គ្នា ។
ឧទាហរណ៍៖ ស្រុះ​គ្នា​ដូច​ស្រ​មោច, ធ្វើ​ការ​ស្រុះ​គ្នា; ពួក​នុ៎ះ​ស្រុះ​គ្នា​ណាស់ ។ ស្រុះ​ដៃ ស្រុះ​ស្រួល ។ល។

ស្រែស - ស្រែះ

ស្រែស ( គុ. ) ស្រួយ​ខ្លាំង, ស្រួយ​ក្រៃពេក ។
ឧទាហរណ៍៖ ស្រួយ​ស្រែស, សម្ដី​ស្រួយស្រែស ។

ស្រែះ ( កិ. ) ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិត​ៗ ។ ស្រេះ ( ន. ) ឈ្មោះ​អាវ​ឬ​កន្សែង​ជាដើម​ដែល​ស្រែះ​ជា​ក្រឡា​ល្អិត​ៗ ។ ឈ្មោះ​ផ្សិត​មួយ​ប្រភេទ​មាន​ស្នាប់​ដូច​ជា​ចាក់​ស្រែះ ។
ឧទាហរណ៍៖ ស្រែះ​សំពត់​ធ្លុះ, ចំពាក់​ចាក់​ស្រែះ, អាវ​ស្រែះ, កន្សែង​ស្រែះ, ផ្សិត​ស្រែះ ។

ស្លេស្ម - ស្លេះ

ស្លេស្ម ស្លែស សំ.; បា. ( ន. ) ទឹក​រំអិល​រាវ​ឬ​ខាប់​ដែល​ចេញ​មក​តាម​បំពង់​ក (ច្រើន​សរសេរ ស្លេស្ម៍ ជាង) ។ ស្លេស្ម៍
ឧទាហរណ៍៖ ធ្លាក់​ស្លេស្ម៍, ស្លេស្ម៍​រាវ, ស្លេស្ម៍​ខាប់ ។

ស្លេះ ( កិ. ) ឈប់​បង្អង់​ទុក​ដោយ​ឡែក​ឬ​ដោយ​អន្លើ​សិន ។
ឧទាហរណ៍៖ ត្រូវ​ស្លេះ​សេចក្ដី​នេះ​ទុក​សិន ។

ស្វាធ្យាយ - ស្វាធ្យាយន៍

ស្វាធ្យាយ សំ.; បា. ( កិ. ) សូត្រ​ឮ​បន្តិច​ៗ ឬ​សូត្រ​ខ្សឹប​ៗ; ទន្ទេញ។
ឧទាហរណ៍៖ ស្វាធ្យាយ​មន្ត, ស្វាធ្យាយ​បាលី គឺ​សូធ្យ​មន្ត, សូធ្យ​បាលី ។

ស្វាធ្យាយន៍ សំ.; បា. ( ន. ) ការ​សូត្រ​ឮ​បន្តិច​ៗ ឬ​ការ​សូត្រ​ខ្សឹប​ៗ។
ឧទាហរណ៍៖ ធ្វើ​ស្វាធ្យាយន៍, សិស្ស​នេះ​មាន​ស្វាធ្យាយន៍​ជានិច្ច គឺ​ធ្វើ​ការ​សូធ្យ, មាន​ការ​សូធ្យ ។

ស្វាស - ស្វះ

ស្វាស សំ. ( ន. ) អង្គជាត​របស់​បុរស ។

ស្វះ ( កិ. ) ខំ​ប្រឹង​រក​ក្នុង​ទី​ឆ្ងាយ​ៗ ។ ស្វះ​ស្វែង ឬ ស្វែង​ស្វះ (ម. ព. ស្វែង) ។
ឧទាហរណ៍៖ ស្វះ​លាភ, ស្វះ​ស្វែង, ស្វែង​ស្វះ។

ស្វែង ( កិ. ) ស្វះ​ពន្លះ​រក; សង្វាត​រក; ខំ​ប្រឹង​រក​ឲ្យ​បាន​ដូច​បំណង ដូចជា ស្វែង​លាភ, ស្វែង​ទ្រព្យ ។ ស្វែង​ស្វះ ឬ ស្វះ​ស្វែង ខំ​ប្រឹង​ស្វះ​ពន្លះ​រក​ក្នុង​ទី​ឆ្ងាយ​ៗ ។

ហត្ថ - ហាត់

ហត្ថ ហ័ត បា.; សំ. ( ន. ) ដៃ; ប្រមោយ​ដំរី; ផ្នួង​សក់ ។ ខ្នាត​រង្វាស់​ប្រវែង​ពីរ​ចំអាម​ឬ​ប្រវែង​កន្លះ​លូក។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហ័ត-ថៈ។
ឧទាហរណ៍៖ ប្រវែង​មួយ​ហត្ថ​, ហត្ថ​កម្ម, ហត្ថ​កម្ម​មូល, ហត្ថ​កោសល្យ, ហត្ថ​ពល, ចុះ​ហត្ថ​លេខា, ព្រះ​ហស្ដ​លេខា ។ល។

ហាត់ ( កិ. ) ធ្វើ​ឲ្យ​ជំនាញ, រៀន​ឲ្យ​ស្ទាត់, ហ្វឹក ។
ឧទាហរណ៍៖ ហាត់​សរសេរ, ហាត់​គុន, ហាត់​ភ្លេង, ហាត់​ប្រាណ ។ល។

ហា - ហារ

ហា ( កិ. ) របើក​ហើយ​ច្រហ​ឡើង; ធ្វើ​ឲ្យ​របើក​ហើប​ឡើង; បើក​មាត់​ច្រហ​ឡើង ។ គុ. ដែល​របើក​ហើប​ឡើង, ដែល​ប្រេះ​ហើប​ច្រហ ។ ហា ស. ល. ( ប. សំ. ) ប្រាំ (៥) (មាន​ប្រើ​ខ្លះ​តែ​ក្នុង​សាស្រ្តា​បុរាណ) ។
ឧទាហរណ៍៖ ហា​មាត់ ។ លៀស​ហាល​ថ្ងៃ​ហា, ផ្លែ​សំរោង​ទុំ​ប្រេះ​ហា, ហា​ទៅ​ត្រង់​ណា​ចេះ​តែ​កើត​កា, ហា​មាត់​មិន​រួច, ចោរ​ហារយ ។ល។

ហារ សំ. បា. ( ន. ) ការ​នាំ​យក​អ្វី​ៗ​ទៅ; អ្វី​ៗ​ដែល​ល្មម​នាំ​យក​ទៅ​បាន ។ ខ្សែ​ជា​គ្រឿង​ប្រដាប់​ក; កង-ក ។ កិ. ចែក, បែង​ជា​ចំណែក, រក​ឲ្យ​ឃើញ​ជា​ចំណែក (ពាក្យ​ប្រើ​ក្នុង​ក្បួន​នព្វន្ត) ។
ឧទាហរណ៍៖ ហារ​លេខ, លេខ​ហារ, មុក្តាហារ, មុត្តាហារ ។

ហៀ - ហៀរ

ហៀ ( គុ. ) ស្តើង​ណាស់ ។
ឧទាហរណ៍៖ ស្តើង​ហៀ, សម្តើង​ហៀ គឺ​ស្តើង​សើក​ប៉ប្រើក ។

ហៀរ ( កិ. ) កំពប់​ហូរ​ចេញ​ព្រោះ​ពេញ​ខ្លាំង​ហួស​ប្រមាណ, ព្រោះ​ខ្ពុរ​ឡើង​ឬ​ព្រោះ​ធ្លាក់​រឥល​ជ្រុល​ចុះ​មក ។ ប្រើ​ជា គុ. ក៏​បាន ។ ហៀរ​ហូរ ឬ​ហូរ​ហៀរ (ព. ប្រ.) សម្បូណ៌​គរគោក (ច្រើន​ប្រើ ហូរ​ហៀរ ជាង) : ម្ហូប​ចំណី​សម្បូណ៌​ហូរ​ហៀរ ។
ឧទាហរណ៍៖ ទឹក​ត្នោត​ហៀរ​ពី​មាត់​បំពង់, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់​ឆ្នាំង, សំបោរ​ហៀរ, ទឹក​ហៀរ​ភ្លឺ, ហៀរ​ហូរ, ឬ​ហូរ​ហៀរ ។

ហោ - ហោរ

ហោ ស. ( កិ. ) ខ្ចប់​ដោយ​ក្រដាស​ជា​កញ្ចប់​ខ្ពស់​ច្រឡោ​ឬ​ជា​រាង​បួន​ជ្រុង ។ រុំ​សព​ឥស្សរ​ជន។ ស. ( ន. ) កញ្ចប់​ដែល​ខ្ចប់​។ ( គុ. ) ដែល​មាន​សាច់​ជ្រួញ​មិន​ស្មើ (ចំពោះ​សំពត់​ឬ​ក្រដាស) ។ ចិ. ( គុ. ) ល្អ; ត្រូវ ។ ស. ( ន. )មន្ទីរ ។
ឧទាហរណ៍៖ ហោ​ស្ករ-ស ។ ហោ​ព្រះ​បរម​សព, ហោ​ព្រះ​សព ។ ដេរ​ប្រយ័ត្ន​កុំ​ឲ្យ​ហោ ! ។ ហោ​គ្រឿង, ហោត្រ័យ ឬ ហោត្រៃ ។ល។

ហោរ ហោ សំ. ( ន. ) អ្នក​ចេះ​ហោរា​សាស្រ្ត​ឬ​អ្នក​ចេះ​តារា​សាស្រ្ត, ហិណ្ឌិក ។
ឧទាហរណ៍៖ ក្បួន​ហោរ, ទំនាយ​ហោរ, ហោរា​សាស្រ្ត, ហោរាចារ្យ ។ល។

អ - អ ! - អរ

អ សម្រាប់​ភាសា​សំស្រ្កឹត​និង​បាលី​ប្រើ​អក្សរ​នេះ​ជា​ស្រៈ អាន​ថា អៈ ។ ជា​ព្យញ្ជនៈ​ទី​៣៣ (ជា​ទី ៨ ក្នុង​សេស​វគ្គ​ឬ​អវគ្គ) ។ អ អៈ សំ. បា. ( និ. ) ពាក្យ​បដិសេធ ។ អ អ ស. ( ន. ) ឈ្មោះ​ប៉ី​មួយ​ប្រភេទ​។
ឧទាហរណ៍៖ អកតញ្ញូ អភ័ព្វ ។ ផ្លុំ​ប៉ី​អ (គួរហៅ ប៉ីបបុស តាមខ្មែរវិញ) ។ល។

អ ! ( ឧ. ) សូរ​លាន់​មាត់​ដោយ​បញ្ជាក់​សេចក្ដី ឬ​ដោយ​បាត់​ងឿង​ឆ្ងល់​ ។
ឧទាហរណ៍៖ អ ! ដូច្នោះ​ទេ​ឬ ?; អ៎ ! អញ្ជើញ​មក ! អ៎ ! ។

អរ អ ( កិ. ) មាន​អំណរ, មាន​សោមនស្ស, រីករាយ​ចិត្ត, មាន​ចិត្ត​រីករាយ ។
ឧទាហរណ៍៖ អរ​ព្រោះ​បាន​ទ្រព្យ​គាប់​ចិត្ត; បាន​ឮ​ថា​កូន​ប្រឡង​ជាប់ ខ្ញុំ​អរ​ណាស់ ! ។ អរ​គុណ អរ​សាទរ អរ​អេក ។ល។

អក - អករ៍

អក ( កិ. ) ចាប់​ចំណី​អាហារ​ក្រៀម, ផង់ ឬ​ភេសជ្ជៈ​ស្ងួត​ផង់​ជាដើម ពេញ​ទូក​ដៃ ហា​មាត់​ធំ​ងើយ​ពម ។ ( ន. ) អជ្ឈុបាតក​សត្ត​មួយ​ប្រភេទ ។ ( ន. ) ប្រដាប់សម្រាប់​ដាក់​កំបោរ​បៀក​ម្លូ ។ អក​កំបោរ
ឧទាហរណ៍៖ អក​ប្រអួល, អក​អំបុក, អក​ថ្នាំ​ផង់ ។ កើត​ទុក្ខ​ធំ​យំ​បោក​ខ្លួនដូច​ជា​អក ។ កំបោរ​កន្លះ​អក, អក​កំបោរ​លង់ហិន, អក​កំបោរ​ប្រាក់ ។

អករ៍ អក សំ. បា. ស. ( ន. ) អ្នក​មិន​ធ្វើ​ការ​អ្វី ។ ពាក្យ​សម្រាប់​ហៅ​ស្ត្រី​មាន​អាយុ​ច្រើន ដែល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ឲ្យ​មាន​យស​ធំ​ជាង យាយ, ចាស់, ទុំ ទាំងពួង ប៉ុន្តែ​ឥត​នឿយ​ដោយ​ធ្វើ​ការ​អ្វី​ទេ គ្រាន់​តែ​ចូល​ក្រាប​បង្គំ​គាល់ តាម​ពេល​កំណត់​ក្នុង​ព្រះ​រាជ​ពិធី​ទាំងពួង​ម្តង​ៗ, ក្រៅ​ពី​វេលា​នោះ គ្រាន់​តែ​នាំ​ក្សត្រី​ឬ​ចៅ​ចម​ក្នុង​ព្រះ​បរម​រាជ​វាំង​ទៅ​មក​ដោយ​កិច្ច​ណា​មួយ​ម្តង​ៗ​ប៉ុណ្ណោះ ។

អង់ - អង្គ

អង់ ( កិ. ) រង់, រង់​ចាំ, ឈប់​ចាំ ។
ឧទាហរណ៍៖ អង់​មួយ​ស្របក់, អង់​ចាំ (ពាក្យ​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យ បង្អង់) ។

អង្គ អង់ សំ. បា. ( ន. ) អវយវៈ, រូប, កាយ, ខ្លួន​ប្រាណ; ភាគ; ចំណែក​នៃ​រាង​កាយ; ប្រភេទ; លក្ខណៈ; ហេតុ, ការណ៍, ដើម​ហេតុ ។ អង់ ( ន. ) អង្គជាត​ព្រះ​ឥសូរ​ឬ​សិវ​លិង្គ ។ ខ្មែរ​សម័យ​បុរាណ​ហៅ​ថ្ម​ដែល​ធ្វើ​ជា​រូប​សិវ​លិង្គ​ថា អង្គ (ហៅ​កាត់​ខ្លី​មក​ពី​ពាក្យ អង្គជាត) ។ អង់ ( ន. ឬ បុ. ស. ) នាក់; រូប; ខ្លួន; ទ្រង់; លោក (សម្រាប់​ប្រើ​ចំពោះ​តែ​ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​រូប, ក្សត្រិយ៍, ទេវតា​, បព្វជិត​, ព្រះ​រាជ​បុត្រ, ​ជន​ដែល​ជាប់​វង្ស​ក្សត្រិយ៍​ឆ្ងាយ​, ... ) ។
ឧទាហរណ៍៖ អង្គ​កាយ, អង្គការ, អង្គ​កំណើត, អង្គ​ពិការ, អង្គ​សីល ។ ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ, ក្សត្រិយ៍​ពីរ​ព្រះ​អង្គ, មហា​ថេរ​ច្រើន​អង្គ, ព្រះ​អង្គ, ព្រះ​វង្ស។

អង្គា - អង្គារ

អង្គា ( ន. ) អង្គ, រូប​កាយ ។ ( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ទាំង​ពីរ​អង្គា ។ ផ្កាអង្គា​ (ឬ ផ្កាអង្គា​លឿង ឬ ផ្កាអង្គាសីល) ។

អង្គារ សំ. បា. ( ន. ) ធ្យូង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អង់-គារៈ ។ សំ. បា. ( ន. ) ឈ្មោះ​ផ្កាយ​ព្រះ​គ្រោះ​ទី ៣ ។ ឈ្មោះ​ថ្ងៃ​ទី​៣ នៃ​សប្តាហ៍ ។ ឈ្មោះ​យាម​ទី ៣ នៃ​ត្រៃ​យាម ។
ឧទាហរណ៍៖ ព្រះ​អង្គារ, អង្គារ​ការ, អង្គារ​ការិកា, អង្គារ​ការិនី, អង្គារដ្ឋាន ។ ផ្កាយ​អង្គារ, ថ្ងៃ​អង្គារ, ព្រះ​សក្យ​មុនី​ទ្រង់​ចូល​បរិនិញ្វន​នៅ​ថ្ងៃ​អង្គារ​យាម​អង្គារ​ក្នុង​បច្ចូស​សម័យ​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់ ... ។

អត្ថ - អាត់

អត្ថ អ័ត បា.; សំ. ( ន. ) ប្រយោជន៍; សេចក្ដី; សេចក្ដី​ពន្យល់; ពាក្យ​ប្រែ​ស្រាយ; សេចក្ដី​ចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផល​ប្រយោជន៍; បំណង; សេចក្ដី​ប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ច​ការ; ធុរៈ, រវល់;... ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ័ត-ថៈ ។
ឧទាហរណ៍៖ ស្គាល់​អត្ថ, រៀន​អត្ថ, អត្ថ​កាម, អត្ថ​កោវិទ, អត្ថ​គវេសនា, អត្ថ​គ្រឹះ, អត្ថ​ចរិយា, អត្ថញ្ញុតា, អត្ថ​ទាន ។ល។

អាត់ ( គុ. ) តូច; ក្រិស ។ ( ន. ) មេ​ក្រមី​ដែល​កើត​នៅ​ក្រោម​ស្បែក​មនុស្ស, មាន​ទឹក​រងៃ​ថ្លា​ៗ (បន្តិច​បន្តួច) នាំ​បណ្តាល​ឲ្យ​រមាស់, ច្រើន​កើត​ត្រង់​ចង្វែក​ដៃ, បាត​ដៃ និង​ម្រាម​ដៃ​ជាង​កន្លែង​ឯ​ទៀត ។
ឧទាហរណ៍៖ សេក​អាត់, ស្វាយ​អាត់ ។ កើត​អាត់, អាត់​ស៊ី​ដៃ ។

អា - អា ! - អាថ៌ - អារ

អា ស. ល. ( បុ. ស. ) បុរិស​សព្វ​នាម ជា​ពាក្យ​ទាប ឥត​គួរ​សម​ និយាយ​ចំពោះ​​មនុស្ស​ប្រុស ដែល​ជា​ក្មេង​តូច​ឬ​មនុស្ស​តូច​ទាប, ​ស្និទ្ធស្នាល​... ។
ឧទាហរណ៍៖ អា​ណា​?, អា​នោះ, អា​នាង, អា​ង៉ែត, អា​ភឿន, អា​ចោរ ។

អា ! ( និ. ជា ឧ. ) ពាក្យ​លាន់​មាត់ ។
ឧទាហរណ៍៖ អា ! អ្វី​ហ្ន៎ !; អា ! ដូច្នោះ​ទេ​ឬ ?; អា ! អញ្ជើញ​មក !... ។

អាថ៌ អារ មើល​ក្នុង​ពាក្យ អថ៌ ឬ អាថ៌ ។

អថ៌ អ័រ សំ. ( ន. ) អត្ថ : ធម៌​អថ៌ ធម៌​និង​អត្ថ​គឺ​បាលី​និង​អដ្ឋកថា​។ អាថ៌
ឧទាហរណ៍៖ រៀង​ធម៌​អថ៌, ចេះ​ធម៌​ចេះ​អថ៌ ឬ ចេះ​ធម៌​អាថ៌ ។

អារ ( កិ. ) កាត់, បំបែក, ច្រៀក, តម្រឹម ដោយ​រណារ ។ ( គុ. ) ដែល​កាត់​ផ្តាច់​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​បាន​គឺ​ប្រយោជន៍​ខាង​ការ​បន្ត​ពូជ​ពង្ស ។
ឧទាហរណ៍៖ អារ​ឈើ, អារ​រម្លំ, អារ​បំបែក ។ ស្រី​អារ, ប្រុស​អារ ។

អ័ព្ទ - អាប់

អ័ព្ទ អ័ប សំ.; បា. ( ន. ) ពពក; មេឃ; ផ្សែង​ខាប់​ដែល​បណ្តាល​កើត​ឡើង​អំពី​អាកាស​ធាតុ ។ (សរសេរ​ អ័ព្ភ ក៏​បាន)។ ប្រើ​ជា​ពាក្យ​ប្រៀប​ក៏​បាន ។ អ័ភ្រ
ឧទាហរណ៍៖ ចុះ​អ័ព្ទ​ពេញ​ទន្លេ ។ ធូលី​ហុយ​អ័ព្ទ; ងងឹត​អ័ព្ទ ; អ័ព្ទ​អន់; អួអ័ព្ទ (ពាក្យ​ប្រៀប​ទាំង​នេះ​ប្រើ​ផ្លាស់​ប្តូរ​គ្នា​នឹង​ពាក្យ អាប់ បាន​តាម​ចិត្ត) ។

អាប់ ( គុ. ) ដែល​អន់​ឬ​តិច​ពន្លឺ, អន់​សម្បុរ; ថយ​លម្អ, មិន​រុងរឿង; ថោក, ថោក​ថយ; សាប​រលាប, ទន់​ទាប; ខ្យោយ, ទន់​ខ្យោយ; តិច, តិច​ផ្លូវ​ដឹង, យឺត​ក្រ​យល់; ដែល​ឥត​គេ​រាប់ (មើល​ក្នុង​ពាក្យ ស្រអាប់, អប្ប, អ័ព្ទ ឬ អ័ក្រ ផង) ។ ( កិ. ) ផាត់​ប្រាក់​កាក់​ឬ​លុយ​ឲ្យ​ទៅ​អ្នក​ទិញ ។
ឧទាហរណ៍៖ អាប់​គំនិត, អាប់​ប្រាជ្ញា, អាប់​រស្មី, អាប់​ឱន ។ ខ្ញុំ​ទិញ​នំ​អ្នក ២៥ សេន ខ្ញុំ​ឲ្យ​ប្រាក់​១​រៀល​ទៅ​អ្នក ត្រូវ​អ្នក​អាប់ ៧៥ សេន​មក​ឲ្យ​ខ្ញុំ ។

អសារ - ឧស្សាហៈ

អសារ អៈសា សំ. បា. ( គុ. ) ដែល​ឥត​ខ្លឹម; ឥត​ប្រយោជន៍; ដែល​គ្មាន​តម្លៃ; ដែល​មិន​ពិត;... ។ ប្រើ​ជា កិ. វិ. ក៏​បាន ។ ប្រើ​ជា អសារៈ ក៏​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈសារ៉ៈ ។
ឧទាហរណ៍៖ សម្ដី​អសារ​ឥត​ការ, របស់​អសារ​ឥត​ការ ។ ទុក​ចោល​អសារ​ឥត​ការ, ខូច​អសារ​ឥត​ការ ។ ដូច​ជា អសារ​គតិ គតិ​មិន​ខ្ជាប់ខ្ជួន; គតិ​មិន​នឹង (ព. ផ្ទ. សារ​គតិ) ។ អសារ​ជាត អសារ​ព្រឹក្ស ។ល។

ឧស្សាហៈ អ៊ុស-សាហៈ បា.; សំ. ( ន. ) សេចក្ដី​ឱហាត, សេចក្ដី​ខ្មីឃ្មាត​ឬ​សង្វាត, ការ​ខំ​ប្រឹង​មិន​ខ្ជិល, មិន​ច្រអូស (ប្រើ​ជា ឧត្សាហៈ ឬ ឧត្សាហ៍ ក៏​បាន) ។ ​ប្រើ​ជា កិ. ក៏​បាន ។ ប្រើ​ជា គុ. ក៏​មាន ។ ឧស្សាហ៍
ឧទាហរណ៍៖ មាន​ឧស្សាហៈ, មាន​ឧស្សាហ៍​ធ្វើ​ការ ។ ឧស្សាហ៍​ធ្វើ​ការ, ឧស្សាហ៍​រៀន​សូត្រ ។ មនុស្ស​ឧស្សាហ៍, ក្មេង​ឱសាហ៍ ។ល។

អាចារ - អាចារ្យ

អាចារ --រ៉ៈ សំ. បា. ( ន. ) ការ​ប្រព្រឹត្ត, ចរិយា; ឫកពា, ឫក​មារយាទ; សណ្ដាប់ធ្នាប់ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. --ចា។ អាចារៈ
ឧទាហរណ៍៖ មាន​អាចារៈ​ល្អ, មាន​អាចារៈ​ពុំ​គួរ​សម, អាចារ​កុសល, អាចារ​កោសល្ល, អាចារ​វិន័យ, អាចារ​វិបត្តិ, សមាចារ, អភិសមាចារ ។ល។

អាចារ្យ --ចា សំ.; បា. ( ន. ) អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ; អ្នក​ប្រព្រឹត្ត​ល្អ, អ្នក​កាន់​ត្រឹមត្រូវ, អ្នក​ត្រឹមត្រូវ, អ្នក​ដែល​សិស្ស​ត្រូវ​គោរព, អ្នក​ធ្វើ​ប្រយោជន៍​ដល់​សិស្ស, អ្នក​បង្រៀន​ចំណេះ​គេ, គ្រូ, គ្រូ​បង្រៀន ។
ឧទាហរណ៍៖ បព្វជ្ជាចារ្យ, ឧបសម្បទាចារ្យ, ឧទ្ទេសាចារ្យ, និស្សយាចារ្យ, ធម្មាចារ្យ, អាចារ្យ​កម្មដ្ឋាន, អាចារ្យ​យោគី, អាចារ្យ​វត្ត ។ល។

អាស - អាសនៈ

អាស ( គុ. ) ដែល​ឥត​បើ​គិត​ពី​កេរ្តិ៍​ខ្មាស, ដែល​មាន​ចិត្ត​និង​ឫកពា-រហើ-រហាយ​ឥត​អៀន​ខ្មាស, ចើក (ប្រើ​ចំពោះ​តែ​ស្ត្រី) ។
ឧទាហរណ៍៖ ស្រី​អាស ។ បញ្ចោរ​លើក​អាស , ជេរ​លើក​អាស, អាស​តាង​ខ្ទើយ ។

អាសនៈ --សៈន៉ៈ សំ. បា. ( ន. ) ទី​អង្គុយ, កន្លែង​អង្គុយ, កម្រាល​ឬ​ប្រដាប់​សម្រាប់​អង្គុយ ។ ព. កា. ច្រើន​ប្រើ អាសន៍ ជាង ។ អាសន៍
ឧទាហរណ៍៖ : អង្គុយ​លើ​អាសនៈ​ស្មើ​គ្នា, ក្រាល​អាសនៈ, ដើម​អាសន៍, អាសនន្តរិក, អាសន​សាលា, អាសនានុក្រម, ទីចាសនៈ, សមានាសនៈ, សមានាសនិក ។

អារម្ភ - អារម្មណ៍

អារម្ភ --រ័ម-ភៈ, ព. កា. --រ៉ម់ ក៏​បាន សំ. បា. ( ន. ) ការ​ប្រារព្ធ, ការ​តាំង​ផ្តើម​ ឬ​ផ្តួចផ្តើម; ការ​រៀប​រប; ដំណើរ​ចាប់​ផ្តើម​ការ, ចាប់​ធ្វើ​ការ​ឬ​ចាប់​ការ ។
ឧទាហរណ៍៖ អារម្ភ​កថា, អារម្ភ​ចេតនា, អារម្ភ​បទ, អារម្ភ​វាទ ។ល។

អារម្មណ៍ --រ៉ម់ បា.; សំ. ( ន. ) គ្រឿង​តោង; គ្រឿង​ព្យួរ; គ្រឿង​ទាញ​ឬ​ទាញ​ទាក់; គ្រឿង​តោង​របស់​ចិត្ត; គំនិត; ការ​ដឹង;... ។ ដែល​ប្រើ​ដោយ​ច្រើន, សំដៅ​ត្រង់ គ្រឿង​តោង​របស់​ចិត្ត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អារម្មណ (អ.ថ. --រុ័ម-ម៉ៈណៈ)។
ឧទាហរណ៍៖ អារម្មណ៍​ល្អ, អារម្មណ៍​មិន​ល្អ, អារម្មណ៍​មិន​ទៀង, ឃ្វាង​អារម្មណ៍, ចាប់​អារម្មណ៍, ជិះ​អារម្មណ៍, ជោក​អារម្មណ៍, ទទួល​អារម្មណ៍, ទប់​អារម្មណ៍, ទាស​អារម្មណ៍, ទាស់​អារម្មណ៍, អារម្មណ-ប្បភេទ ។ល។

អូ! - អូរ

អូ! ( ឧ. ) ពាក្យ​លាន់​មាត់​ដោយ​ការ​អស់​ឆ្ងល់, ដោយ​ការ​យល់​សេចក្ដី​ជាក់​ជាដើម ។
ឧទាហរណ៍៖ អូ ! មែន​ហើយ ! អូ៎ ! ដូច្នោះ​ទេ ឬ ? ។ អូ៎ !

អូរ ( ន. ) ជ្រលង​ជា​ផ្លូវ​ទឹក​ដែល, ក្នុង​រដូវ​ភ្លៀង, មាន​ទឹក​ហូរ​ចូល​មក​ក្នុង​នទី​ឬ​ក្នុង​បឹង, ក្នុង​សមុទ្រ ។
ឧទាហរណ៍៖ ទឹក​អូរ​តូច​ធំ​ហូរ​ប្រជុំ​ចុះ​មក​ក្នុង​នទី ។

ឩដ្ឋ - អូត

ឩដ្ឋ អូត បា.; សំ. ( ន. ) សត្វ​ចតុប្បាទ​ពួក​សត្វ​រើអៀង, មាន​ពីរ​ប្រភេទ​គឺ អូដ្ឋ​បូគ​ពីរ; អូដ្ឋ​បូគ​មួយ ។ អូដ្ឋ​ទាំង​ពីរ​ប្រភេទ​នេះ ជា​សត្វ​មាន​កម្លាំង​រឹងប៉ឹង មាន​អំណត់​ប៉ិន​ធន់​ទ្រាំ​អត់​សម្រេក​គម្លាន​និង​កម្ដៅ​ថ្ងៃ​ជាដើម, មាន​ប្រយោជន៍​ប្រើ​ជា​យាន​ជំនិះ ឬ​​ដឹក​នាំ​ភណ្ឌៈ​ក្នុង​ប្រទេស​ដែល​មាន​ផ្លូវ​លំបាក ដូច​យ៉ាង​ផ្លូវ​កាត់​ឆ្លង​វាល​ខ្សាច់​ធំ​ៗ​ឬ​សមុទ្រ​ខ្សាច់​ជាដើម ។ អូដ្ឋ

អូត ( កិ. ) យំ, យំ​សោក, សម្តែង​អាការ​ធ្វើ​ដូច​ជា​យំ​សោក (ប្រើ​ចំពោះ​តែ​ត្រង់​ថ្នាក់​រឿង​ដែល​តួ​ល្ខោន​ត្រូវ​ធ្វើ​ជា​យំ​សោក ។ បុរាណ​ប្រើ​ជា ឱត) ។ ន. ឈ្មោះ​ដំណើរ​ភ្លេង​ពិណពាទ្យ​មួយ​បទ សម្រាប់​លេង​ត្រង់​ថ្នាក់​ល្ខោន​អូត (ល្ខោន​ធ្វើ​ជា​យំ​សោក) ហៅថា ភ្លេង​អូត (បុរាណ​ហៅ ភ្លេង​ឱត) ។

ឯ - អែ

ឯ អែ ( និ. ) ខាង; ចំណែក​ខាង; នា, ឰដ៏; ត្រង់ ។
ឧទាហរណ៍៖ ឯ​កើត, ឯ​លិច (ឯ​ឡិច), ឯ​ជើង, ឯ​ត្បូង ខាង​កើត, ខាង​លិច (ខាង​ឡិច), ខាង​ជើង, ខាង​ត្បូង ។ ឯ​ក្រោម, ឯ​លើ, ឯ​ក្រោយ, ឯ​មុខ, ឯ​ខ្ញុំ, ឯ​ណា ?, ឯ​ណេះ ឬ ឯ​នេះ, ឯ​ណោះ ឬ ឯ​នោះ, ឯ​ភ្នែក ឬ​ឯ​មុខ ។ល។

អែ ( កិ. វិ. ឬ គុ. ) ដែល​ជជែក​គ្នា​ច្រើន​នាក់​ឮ​តែ​សូរ​សព្ទ​មិន​ប្រាកដ​ជា​ថា​អ្វី ឬ​មិន​ច្បាស់​ថា​សម្ដី​អ្នក​ណា​ជា​អ្នក​ណា ។
ឧទាហរណ៍៖ ជជែក​គ្នា​អែ; សូរ​អែ ។

ឯង - អែងអោង

ឯង អែង ( បុ. ស. ) អ្នក ។ ពាក្យ​សម្រាប់​ហៅ មនុស្ស​ក្មេង​ជាង​ឬ​តូច​ទាប​ជាង ក្នុង​ទី​ចំពោះ​មុខ ។ អែង ( និ. ) ចំពោះ​ខ្លួន, ផ្ទាល់​ខ្លួន, លើ​ខ្លួន, ពី​ខ្លួន, ពី​ទំនើង​ខ្លួន ។ ស្រាប់; តាម​ធម្មតា; ដែល​មិន​បាច់​ធ្វើ ។ មែន, ពិត, មែន​ពិត; គត់;ហោង។
ឧទាហរណ៍៖ ឯង​ទៅ​ណា ?, ឯង​ទាំងអស់​គ្នា, កុំ​អាល​ទៅ​ណា !, អា​ឯង ។ ខ្លួន​ឯង, ឯក​ឯង, ម្នាក់​ឯង ។ ត្រពាំង​កើត​ឯង, ឈើ​ដុះ​ឯង, ។ ដូច្នោះ​ឯង, នុ៎ះ​ឯង, តែ​ប៉ុណ្ណេះ​ឯង ។ល។

អែងអោង ( កិ. វិ. ឬ គុ. ) ដែល​បញ្ចេញ​ឫក​ឬ​ឥរិយាបថ​ដើរ​ក្រអឺតក្រអោង ។
ឧទាហរណ៍៖ ដើរ​អែងអោង; ដំណើរ​អែងអោង ។

ដែរ-ដែល

ដែរ (និ.) ដូចគ្នា, បានដូចគ្នា, ផង;
ឧទាហរណ៍៖ ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅលេងសំឡូតជាមួយខ្ញុំដែរឬ? ល្អគ្រាន់បើដែរ ។ល។

ដែល (អា. និ.) ពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ។
ឧទាហរណ៍៖ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំដឹង, សាលារៀនដែលរាជរដ្ឋាភិបាលចំណាយលុយឱ្យសង់ ។

ដែល (ន) សំណល់ របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ។
ឧទាហរណ៍៖ ស៊ីបាយដែលគេ, ស្លៀកខោដែលគេ។

ចៀរ _ ជា _ ជា_ ជា


ចៀរ (កិ.) ចិត តម្រឹម ឬកាត់ឱ្យជាចំនៀរ។ ឧទាហរណ៍ មីងចៀរស្លឹកចេក, ជាងចៀរជើងសក់។

ជា (កិ.) ស្រួល ល្អ សុខ សប្បាយ រួចពីឈឺ។ ឧទាហរណ៍ គាត់ជាពីជំងឺហើយ។

ជា (កិ.ចំ.)ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឱ្យដាច់សេចក្ដីដោយឡែក។ ឧទាហរណ៍១៖ វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក។ ឧទាហរណ៍២៖ ខ្លាជាសត្វសាហាវ។

ជា (ធ.) ក្នុង ដូច (ក្នុងឬទៅជាភាសាមួយ)។ ឧទាហរណ៍៖ គែនិយាយជាភាសាខ្មែរ ឬអង់គ្លេស។

ពៅ - ពៅ - ប៉ូវ


ពៅ
(គុ.) ដែលជាប្អូនគេបំផុតឬក្រោយគេបំផុត : កូនពៅ, ប្អូនពៅ, សិស្សពៅ។

(ន.) ឈើស្រស់ឬឫស្សីស្រស់បីកំណាត់ដែលគេសម្រួចបោះភ្ជាប់នឹងដី ធ្វើជាចង្ក្រានបណ្ដោះអាសន្ន ប្រើការដាំស្ល, សម្រាប់អ្នកដំណើរ : បោះពៅដាំស្ល ។ ចម្រឹងដែកខ្លីៗ បីឬបួនកំណាត់ ទោះរាយក្ដី ភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដី ដែលសម្រាប់បោះប្រើការដាំស្ល ក៏ហៅ ពៅ ដែរ, ច្រើនហៅថា ពៅដែក ។

ប៉ូវ
(ន.) ថូធ្វើពីដី រាងទ្រពីងមាត់គ្រហួច សាច់ដូចពាង (ច្រើនប្រើតែក្នុងសម័យពីដើម) ។

រាប - រៀប - រៀប


រាប
(គុ.) ដែលមិនរដិបរដុប, ដែលឥតប៉ោង, ឥតផត, ឥតខ្ពស់ទាប : ដីរាប, ផ្លូវរាប, ឈើមានសាច់រាប ។ ដែលពង្រាបបានបទស៊ាំថ្នឹកហើយ : គោរាប, ក្របីរាប ។ រាបទាប ដែលមានតែទាបឥតខ្ពស់, ឥតរដិបរដុប; ដែលសុភាពទន់ភ្លន់ : ឫកពារាបទាប, សម្ដីរាបទាប ។ រាបធេង រាបសព្វអន្លើ ។ រាបស្មើ ដែលរាបស្មើគ្នាឥតមានប្លែក ។ល។

រៀប
(កិ.) ធ្វើឲ្យមានរបៀប, ចាត់របៀប : រៀបផ្ទះ, រៀបស្រុក ។ តែង, តាក់តែង; ប្រុងចាំ : រៀបខ្លួន (តែងខ្លួន ឬប្រុងខ្លួនចាំ) ។ ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យតាមរបៀប : រៀបកូនឲ្យមានផ្ទះសម្បែង ។

(និ.) ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង ... រកកល់នឹង, ស្ទើរនឹង : រៀបស្លាប់; រៀបលាគ្នា; រៀបនឹងទៅ, រៀបនឹងបាន, រៀបនឹងដល់ ។

ជម្រាបសួរអ្នកប្រើប្រាស់! កម្មវិធីសម្គាល់ពាក្យខ្មែរដែលលោកអ្នកកំពុងប្រើនេះ អាចនឹងមិនទាន់មានពាក្យគ្រប់គ្រាន់សម្រាប់លោកអ្នកស្វែងរកនៅឡើយទេ។ ដើម្បីឱ្យកម្មវិធីនេះមានពាក្យច្រើនបម្រើឱ្យការប្រើប្រាស់បានត្រឹមត្រូវខ្ញុំបាទលើកទឹកចិត្តឱ្យលោកអ្នកចូលរួមសរសេរពាក្យបន្ថែម( ពាក្យមិនទាន់មានក្នុងកម្មវិធី) តាមរយៈតំណដែលដាក់ជូននៅក្នុងកម្មវិធី។ សូមអរគុណ
ចូលរួមបន្ថែមពាក្យ